Part 41 : បងមានស្រី

2.8K 183 2
                                    

ព្រលឹមថ្ងៃថ្មី អគ្គនាយករបស់ Jeon Company បើកបង្ហាញខ្លួន បង្កជាភាពភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នាមិនលើកលែងសូម្បីតែ Kwan ព្រោះតែនាយមិនបានដឹងពីដំណឹងនេះឡើយ ។ Kwan គ្រាន់តែឃើញចៅហ្វាយមកភ្លាមក៏ប្រញាប់ចូលទៅទទួលយ៉ាងលឿន ស្របពេលដែលមានអង្គរក្សជាច្រើនដើរតាមពីក្រោយ Jungkook ឯបុគ្គលិកដទៃទៀតក៏នាំគ្នាក្រោកឈរគោរពនាយតាមតួនាទីរបស់ខ្លួន។

«ចៅហ្វាយ! នេះចៅហ្វាយដើរបានវិញតាំងពីពេលណា ហេតុអ្វីមិនប្រាប់ខ្ញុំផង»Kwan ខ្សឹបសួរ Jungkook ទាំងចម្ងល់ដែលសុខៗនាយក៏បង្ហាញខ្លួនមកជាមួយនិងកាយសម្បទាដ៏រឹងមាំមួយនេះ

«ចាំបាច់ដែរ?»បើកុំតែជួបមុខគ្នានៅថ្ងៃនេះដដែលចាំបាច់អីទៅប្រាប់មុន នាយមកអោយឃើញផ្ទាល់ភ្នែកតែម្ដង និងមិនបាច់ត្រូវបកស្រាយច្រើន

«Aww ប្រាកដជាចាំបាច់ហើយ ព្រោះខ្ញុំខំបន់ស្រន់រាល់យប់អោយចៅហ្វាយឆាប់ជាណា បើបានដឹងថាចៅហ្វាយបានជាវិញបែបនេះខ្ញុំសប្បាយចិត្តស្លាប់ហើយ»Kwan គេមិនបានកុហកនោះទេ គេនិយាយការពិតរាល់យប់តែងតែបន់ស្រន់អោយចៅហ្វាយឆាប់ជាឯហេតុផលវិញគឺ...

«សប្បាយចិត្តដែលលែងបានធ្វើការធ្ងន់ទៀតហេស៎ »ស្មានថានាយមិនយល់ពីន័យរបស់ Kwan ឬ? បន់អោយនាយឆាប់ជាអាងគេលែងទទួលបន្ទុកច្រើនដូចពីមុនទៀត?

«អឺក...ហិកៗ មានឯណាចៅហ្វាយ»Kwan សើចមិនសូវសមពេលដែលចៅហ្វាយដាក់ចំៗបែបនេះ ត្រូវហើយរាល់ថ្ងៃនេះគេទទួលបន្ទុកច្រើនណាស់ត្រូវមើលការងារជំនួស Jungkook រហូតដល់ថ្ងៃខ្លះមិនបានសម្រាកផងក៏មាន បាននាយមកវិញបែបនេះ Kwan និងបានសម្រាកខ្លះឬអាចនិយាយបានថាលែងរវល់ខ្លាំងដូចពីមុនទៀតហើយ

«ហឹស...»Jungkook សើចដើមកជាមួយនិងកូនចៅកំពូលល្បិចមួយនេះ មុននិងនាយដើរចូលទៅក្នុងជណ្ដើរយន្តទៅកាន់ការិយាល័យរបស់នាយ ដោយមាន Kwan ដើរតាមពីក្រោយជាប់ ។

«អេ៎...មុននេះពួកឯងមានឃើញដូចយើងដែរទេ»

«អឺ គឺឃើញថែមទាំងច្បាស់ទៀតផង»ពួកនាងងក់ក្បាលយល់ស្របតាមគំនិតរបស់អ្នកម្ខាងទៀត

«ក្រែងព័ត៍មានចុះផ្សាយថាលោកអគ្គនាយកពិការមិនចឹង ហេតុអីក៏គាត់ដើរបានឯភ្នែកក៏មើលឃើញធម្មតាទៀតឬមួយក៏មានអ្នកបរិច្ចាគអោយគាត់?»

🔞តួរង💔(ចប់✓)Where stories live. Discover now