Part 25 : កុំប៉ះខ្ញុំ!!

3.3K 189 0
                                    

ពន្លឺចែងចាំងជះចូលមកក្នុងបន្ទប់ដែលមានសភាពរញ៉េរញ៉ៃមើលសឹងមិនយល់ មិនដឹងថាជាបន្ទប់ដេក ឬកន្លែងលក់ស្រាអោយប្រាកដទេនេះ បើដបស្រារប៉ាត់រប៉ាយពេញនិង ហើយក៏មិនមែន 2 ទៅ 3 ដបអីដែរ គឺចូលជិត 20 ដបទៅហើយ ផឹកលក្ខណៈប្រញាប់យកពានតែម្ដងហើយនេះ។ ប៉ុន្តែកុំមើលមកម្ចាស់បន្ទប់ដែលសន្លប់ដោយសារស្រាកាលពីយប់មិញនេះវិញ កំពុងតែដេកក្បែរជើងគ្រែលែងដឹងម៉ោងទៅធ្វើការអស់ហើយ មនុស្សដែលធ្លាប់តែម៉ត់ចត់ពេលនេះប្រែក្លាយជាមនុស្សដែលលែងខ្វល់ខ្វាយពីការងារក៏ព្រោះតែវិបត្តិស្នេហា។

«ហឹម...»សម្លេងក្រហឹម បញ្ជាក់ពីការភ្ញាក់របស់មនុស្សមាឌធំដែលសន្លប់អស់ពេញមួយយប់ ពេលនេះគឺម៉ោង 8 កន្លះទៅហើយនៅមិនទាន់បានក្រោកចេញពីបន្ទប់រួចនោះទេ ក៏ព្រោះតែជាតិស្រាកាលពីយប់មិញនិងឯង បានជាសភាពក្លាយជាទ្រន់ទ្រាបែបនេះ ខំប្រឹងទប់គ្រែក្រោកឡើងដើរសឹងមិនត្រង់ផ្លូវទៅទាញទូរស័ព្ទរបស់ខ្លួនមុននិងចុចមើលម៉ោង ប៉ុន្តែក៏ឃើញមាន missed call ជាច្រើនដែលជាលេខរបស់ Kwan បានខលមក

«នេះយើងដេកជ្រុលម៉ោងហេស៎? ហឺយ...ចំមែនហើយ»Jungkook បោះទូរស័ព្ទទៅលើពូកវិញមុននិងទម្លាក់ខ្លួនអង្គុយចុះលើកដៃជ្រោងសក់ទាំងតក់ប្រមល់ម្យ៉ាងក៏មិនទាន់បានស្វាងជាតិស្រាស្រួលបួលនៅឡើយទេ

Jungkook អង្គុយអោយស្មារតីត្រឡប់មកមូលវិញបន្តិច ទើបនាយក្រោកឡើងដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីជម្រះខ្លួនចេញ និងទៅធ្វើការបន្ត នាយមិនអាចទុកការងារចោលបាននោះទេ។

# ភូមិគ្រឹះ

រាងកាយតូចច្រឡឹងរបស់ក្មេងតូចដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាគូដណ្ដឹងរបស់ម្ចាស់ភូមិគ្រឹះមួយនេះ កំពុងតែបោះជំហានចុះមកពីខាងលើ ដោយមានការរៀបចំខ្លួនយ៉ាងស្អាតបាតដូចជាចង់ចេញទៅណាយ៉ាងចឹង

«អ្នកប្រុស ចង់អញ្ជើញទៅណាឬ? ចាំខ្ញុំប្រាប់គេអោយត្រៀមឡានជូន»ស្រីបម្រើម្នាក់ដែលកំពុងតែធ្វើការជូតសម្អាតនៅជិតនោះក៏សួរឡើង បន្ទាប់ពីឃើញ Tae ដើរចុះមក

«មិនបាច់ទេ!! ក្នុងភូមិគ្រឹះនេះមានឡាននៅសល់ដែរទេ ខ្ញុំចង់បើកទៅដោយខ្លួនឯង»Tae គេមិនចង់អោយមានអ្នកជូនទៅរញ៉េរញ៉ៃនោះទេ បើកទៅខ្លួនឯងទើបស្រួលជាង ចង់ទៅកន្លែងណាក៏បាន មិនបាច់ខ្វល់ពីអ្នកដើរតាមពីក្រោយដូចខ្លួនជាអ្នកទោសនោះទេ គឺគ្មានសេរីភាព

🔞តួរង💔(ចប់✓)Where stories live. Discover now