Part 20 :បានជួបប្រពន្ធ ទុកកូនចៅចោល

3.6K 213 0
                                    

មនុស្សប្រុសពីរនាក់ដែលមាននាមថាជាគូដណ្តឹងនិងគ្នា កំពុងតែបណ្ដើរគ្នាដើរពេញផ្សារទំនើប ព្រោះពួកគេទើបតែចេញពីហាងខោអាវមួយកន្លែង ដែលពួកគេបានទិញសម្លៀកបំពាក់សម្រាប់ពាក់ទៅក្នុងកម្មវិធីដេញថ្លៃពេជ្រនោះទេ រួចក៏នាំគ្នាដើរមើលបន្តក្រែងលោត្រូវការអ្វីបន្ថែមទៀត

«V អូនត្រូវការទិញអ្វីផ្សេងទៀតដែរទេ»Kale សួរទៅរាងតូចដែលងាកមើលឆ្វេងស្តាំៗ មិនព្រមចូលហាងណាមួយទាល់តែសោះ ឃើញតែដើរមើលរួចក៏រំលងទៅបាត់ ទើបនាយសួរដើម្បីដឹងថាគេត្រូវការអ្វី នាយនិងជូនទៅទិញតែម្ដង

«អូនដូចជាមិនត្រូវការអ្វីទៀតនោះទេ ព្រោះអូនទិញគ្រប់អស់ហើយ រួចចុះបង មិនគិតទិញអ្វីខ្លះទេឬ តាំងពីចេញពីរើសឈុតហើយ អូនមិនទាន់ឃើញបងទិញអ្វីនោះទេ »Tae គេដើរទិញឡើងរកនឹកលែងឃើញទៅហើយថានៅខ្វះអ្វីទៀត តែបើងាកមកមើលអ្នកដែលសួរគេនេះវិញ មិនទាន់ទិញស្អីបានមួយទេ គិតតែពីដើរយួរឥវ៉ាន់អោយគេ ទោះបីជា Tae មិនអោយយួរក៏នាយដណ្ដើមយកមកដែរ មិនហានអោយគេកាន់នោះទេ ខ្លាចរាងតូចធ្ងន់

«អត់ទេ!! របស់ប្រើប្រាស់បងមានគ្រប់អស់ហើយ បើអូនមិនត្រូវការទិញអ្វីទៀតទេ អញ្ជឹងពួកយើងទៅរកអ្វីញុាំតើល្អទេ ព្រោះអូនដើរពេញមួយថ្ងៃហើយ »Kale នាយបារម្ភខ្លាចរាងតូចហត់ ដើរផ្សារយូរដែរហើយ មិនទាន់បានអ្វីចូលពោះនៅឡើយទេ គិតមើលទៅតាំងពីម៉ោង 12 រហូតដល់ពេលនេះគឺម៉ោង 2 ទៅហើយ ដែលពួកគេចំណាយពេលដើរផ្សារនោះ អាចនិយាយបានថាគ្រាន់តែ Kale ចេញពីធ្វើការភ្លាមក៏នាំគ្នាមកទីនេះតែម្ដង សូម្បីតែបាយថ្ងៃត្រង់ក៏មិនទាន់បានញុាំដែរ

«បើចឹងឆាប់ទៅ អូនឃ្លានហើយ »Tae ញញឹមស្រស់ដាក់ Kale របៀបសប្បាយចិត្តពេលដែលរំលឹកដល់រឿងញុាំ រាងតូចប្រញាប់ចូលទៅអោបដើមដៃរបស់ Kale បណ្ដើរនាយទៅរកហាងអាហារដែលនៅក្នុងផ្សារទំនើបនេះ

+ ហាងអាហារ

រាងតូចដែលប្រាប់ថាឃ្លានមុននេះ គ្រាន់តែតែមកដល់ហាងអាហារភ្លាមក៏កុម្មង់យកៗតែម្ដង មិនដឹងជាស្អីខ្លះនោះទេ ដាក់ស្ទើតែពេញតុទៅហើយ នេះបានគេហៅថាស្ដេចញុាំពិតមែន

🔞តួរង💔(ចប់✓)Where stories live. Discover now