Part 9 : គ្រោះថ្នាក់ចរាចរណ៍

4.6K 309 3
                                    

រាងកាយតូចច្រឡឹងដែលគ្មានសូម្បីតែកម្លាំងក្នុងខ្លួន ពេលនេះកំពុងតែដើររសាត់អណ្ដែតតែម្នាក់ឯងនៅលើស្ពានដ៏ធំល្វឹងល្វើយ ប្រៀបបានទៅនឹងជីវិតរបស់គេនៅពេលនេះយ៉ាងចឹងគឺហាក់បីដូចជាល្ហល្ហេវ គ្មានអ្វីទាល់តែសោះគឺទទេស្អាតតែម្ដង មិនខុសអ្វីពីរស់នៅមានតែសម្បកកាយ ប៉ុន្តែចិត្តនិងបេះដូងរបស់គេត្រូវបានស្លាប់បាត់ទៅហើយនោះទេ។ Tae ដើរបណ្ដើរដៃអោបក្រសោបរាងកាយរបស់ខ្លួនឯងដែលរងារញ័រញាក់នោះបណ្ដើរ ដើរទាំងគ្មានគោលដៅ ព្រោះក្រៅពី Jungkook គេគ្មានសាច់ញាតិបងប្អូនឯណានោះទេ ដូចដែលដឹងរួចហើយថា Tae ជាក្មេងកំព្រា បើអស់ពីកន្លែងនេះទៅ គឺគេគ្មានទីពំនាក់នោះទេ ដូច្នេះហើយមានតែបណ្ដែតខ្លួនទៅតាមវាសនា ទៅខាងមុខប្រែជាយ៉ាងណាក៏មានតែត្រៀមខ្លួនចាំទទួលយកតែប៉ុណ្ណឹង ។

«ហឹម...ខ្ញុំគិតត្រូវហើយដែលព្រមចាកចេញ ព្រោះបើខ្ញុំនៅក៏បានត្រឹមជាចំណែកលើសនៅក្នុងគ្រួសាររបស់គេតែប៉ុណ្ណោះ ត្រឹមជាក្មេងកំព្រាដូចជាខ្ញុំបានមានជីវិតដ៏ល្អប្រសើរប៉ិននេះគឺវាអស្ចារ្យពេកណាស់ទៅហើយ ហឹសៗ ត្រឹមជាក្មេងមណ្ឌល បែរជាស្រវ៉ាចង់ចាប់កូនគេអ្នកមានទៅវិញ ពិតជាគួរអោយអស់សំណើចខ្លាំងណាស់ ហាស៎ហា...ឯងគិតឬថាគេនិងស្រឡាញ់ឯងនោះ បានគេរាប់អានជាមិត្តគិតថាសំណាងពេកហើយ ហឹកៗ ...ហេតុអ្វីឯងប្រហើនហ៊ានមានចិត្តលួចស្រលាញ់គេទៅវិញហា៎ស!!! ឯងឃើញទេថាលទ្ធផលវាទៅជាបែបណា? ឯងឃើញឬអត់អា Tae ហឹក.ហឺ ចុងក្រោយគេទុកឯងត្រឹមជាមិត្ត ជាមនុស្សសម្រាប់កំដរអារម្មណ៍របស់គេតែប៉ុណ្ណោះ វាសមមុខរបស់ឯងហើយដែលលោភលន់ ចង់បានគេមកធ្វើជារបស់ខ្លួននោះ ហឹកហឺៗៗ...»Tae ស្រដីឡើងទាំងសើច លាយលំជាមួយនិងទឹកភ្នែកដែលហូរមកសសឹក រាងតូចពេលនេះប្រៀបបានទៅមនុស្សវិកលចរិតយ៉ាងចឹង គ្មានការគ្រប់គ្រងលើខ្លួនឯង និយាយស្រែកទៅតាមអារម្មណ៍មិនខ្មាស់អ្នកដែលធ្វើដំណើរតាមផ្លូវ ដែលក្រលេកមកមើលគេសោះហើយ

«ហឹក.ហឹក ពេលនេះចិត្តនិងបេះដូងរបស់ខ្ញុំវាស្លាប់អស់ហើយ!!!!! តើខ្ញុំបន្តទុកសម្បកកាយនេះធ្វើអីទៀតទៅ ហេតុអ្វីវាមិនព្រមស្លាប់ទៅជាមួយគ្នាអោយបាត់ទៅ ហឹកហឹក ខ្ញុំហត់!! គ្រប់គ្នាគេមិនត្រូវការខ្ញុំនោះទេ គេស្អប់ខ្ញុំ!! គ្រប់គ្នាគេសុទ្ធតែចង់អោយខ្ញុំស្លាប់ តើវាខុសណាស់ទៅហេស៎ ដែលគ្រាន់តែកើតមកជាក្មេងកំព្រា គ្មានគ្រួសារ គ្មានជីវភាពធូរធារដូចជាគេ  តើខ្ញុំមិនអាចរស់រួមលោកតែមួយជាមួយនិងអ្នកបានទេឬយ៉ាងម៉េច ហឹកហឺៗៗ ពិភពលោកនេះឃោរឃៅខ្លាំងណាស់ ហេតុអ្វីខ្ញុំកើតមកខុសគេ? ហេតុអ្វីមិនអោយខ្ញុំមានគ្រួសារដូចជាគេ??? តើខ្ញុំសមតែទទួលបានវាសនាបែបនេះណាស់ឬ? សូម្បីតែមនុស្សដែលខ្ញុំស្រលាញ់គេស្ទើរលេប ក៏គេមិនត្រូវការខ្ញុំដូចគ្នា ហឺ...តើខ្ញុំគួររស់នៅបន្តដើម្បីអីទៀត »ដំណើរជំហានបោះទៅមុខសឹងតែមិនរួច អារហារក៏មិនទាន់បានចូលពោះនៅឡើយ កំឡុងពេលដែលរាងកាយកំពុងតែមានជំងឺបែបនេះទៀត ធ្វើអោយគេកាន់តែចុះខ្សោយជាលំដាប់ រហូតសឹងតែទន់ត្របកភ្នែកសន្លប់មួយសារៗទៅហើយ

🔞តួរង💔(ចប់✓)Where stories live. Discover now