Part 49 : ម្ដងក៏ល្អ ម្ដងក៏អាក្រក់...

2.4K 174 5
                                    

«ហឹម....»សម្លេងដកដង្ហើមធំ បញ្ជាក់ពីភាពធុញថប់របស់ Jungkook ដែលកំពុងតែអង្គុយនៅក្នុងបន្ទប់ធ្វើការតែម្នាក់ឯងទាំងម៉ោង 2 អាទ្រាធនេះ នាយមកអង្គុយរម្ងាប់កំហឹង ជៀសវាងខ្លួនធ្វើបាបប្រពន្ធកាន់តែខ្លាំងជាងនេះ។ សកម្មភាពដ៏ឃោរឃៅរបស់ Jungkook មុននេះក៏ចាប់ផ្តើមលោតឡើងសារជាថ្មី បណ្ដាលឲ្យចិត្តរបស់នាយហាក់នៅមិនស្ងប់ ទ្រូងខាងឆ្វេងក៏ចាប់ផ្តើមឈឺខ្ទោកៗ រាល់ពេលដែលនឹកឃើញទៅដល់សម្រែករបស់ភរិយាជាទីស្រឡាញ់របស់នាយនោះ វាធ្វើឲ្យនាយឈឺបរិយាយមិនចេញនោះទេ Jungkook លើកដៃជ្រោងសក់ទៅក្រោយទាំងតប់ប្រមល់ ស្របពេលដែលខួរក្បាលចេះតែនឹកមមៃដល់រឿងដែលនាយបានប្រព្រឹត្តមុននេះ

#ត្រឡប់ទៅមុននេះបន្តិច

សម្លេងថ្ងួចថ្ងូរសូមអោយបញ្ឈប់ មកព្រមជាមួយនិងសម្លេងយំដង្ហក់របស់ Tae ដែលត្រូវលោកប្ដីបំពានទាំងគ្មានការថ្នាក់ថ្នមអ្វីបន្តិច វាមិនខុសពីការចាប់បង្ខំនោះទេ។សម្រែកនៃភាពឈឺចាប់ក៏ចេះតែបន្លឺរហូតទាល់តែ Tae សន្លប់ ប៉ុន្តែសួរថា Jungkook ព្រមបញ្ឈប់ដែរទេ ចម្លើយគឺអត់ទេ នាយប្រែជាបាត់បង់សតិ លែងដឹងលែងលឺអ្វីទាំងអស់ ក្រៅពីរកក្ដីសុខមកបំពេញអោយខ្លួនរបស់នាយ រាងក្រាស់នៅតែបន្តធ្វើវារហូតនាយអាចស្ងប់ចិត្ត ដឹងស្មារតីមកវិញ ទើបប្រញាប់ក្រោកពីរាងតូចដែលសន្លប់ស្តូកស្តឹងនោះ តើនាយបានធ្វើអ្វីខ្លះ? នាយកំពុងតែឆ្កួតហើយឬ?ហេតុអ្វីបានជាទៅធ្វើបាប Tae។Jungkook លើកដៃអង្អែលមុខតូចច្រមិចដែលជោជន់ទៅដោយទឹកនេត្រា ស្របពេលនោះដែរទឹកភ្នែកកូនប្រុសដែលមិនងាយនិងបង្ហូរអោយអ្នកណាឃើញ ក៏ស្រាប់តែស្រក់ចុះមកមួយដំណក់ទៅលើថ្ពាល់របស់អ្នកជាភរិយា

«បងសូមទោស Tae!! ហឹក.ហឹក បងសូមទោស...»Jungkook យំខ្ទប់មុខនិងកញ្ជឹងករបស់ Tae ទាំងភាពឈឺចាប់ ហើយក៏ដឹងខុស ដោយសារតែខ្លាចបាត់បង់ធ្វើអោយនាយល្ងិតល្ងង់មួយពេល ធ្វើបាបប្រពន្ធខ្លួនឯង ទាំងដែលគេគ្មានកំហុសអ្វីសោះ ព្រោះតែការប្រច័ណ្ឌ ហួងហែង នាយត្រូវត្រចៀកស ភ្នែកខ្វាក់ ធ្វើឱ្យកំហឹងបាំងមុខ រួចក៏មកធ្វើបាបក្មេងស្លូតត្រង់ម្នាក់ នាយពិតជាឆ្កួតខ្លាំងណាស់

🔞តួរង💔(ចប់✓)Where stories live. Discover now