Part 3 : ស្រឡាញ់យើង?

5K 277 2
                                    

រាត្រីយប់យន់ កម្លោះតូចរបស់យើងទើបតែត្រឡប់មក Condo វិញ ព្រោះរវល់តែទៅលំហែកាយដើម្បីបំបាត់ស្ត្រេស បំបាត់ទុកកង្វល់ទាំងប៉ុន្មានដែលមាននៅក្នុងចិត្តអោយបានស្រាកស្រាន្តខ្លះ និងបានអោយគេមានអារម្មណ៍ថាស្រស់ស្រាយ មិនមែនគិតតែពីអង្គុយកើតទុក្ខទៀតនោះឡើយ បើនៅតែបន្តបែបនេះទៀត គេអាចនិងឆ្កួតដោយសារតែសម្ពាធផ្លូវចិត្តនេះជាមិនខាន ។ ប៉ុន្តែ Tae មិនដឹងឡើយថាមានអ្នកមកអង្គុយចាំនៅក្នុង Condo របស់គេតាំងពីម៉ោង 7 មកម្ល៉េះ រហូតដល់ពេលនេះគឺម៉ោង 9 យប់ទៅហើយ។

ក្រាក~~ រាងតូចយកកាតខ្លួនមកឆូតមុននិងរុញទ្វាចូលទៅខាងក្នុង

«ទើបតែមកពីណា!!»សម្លេងកាចសួរមកកាន់រាងតូច ធ្វើឱ្យ Tae ងាកទៅមើលយ៉ាងលឿន ទើបដឹងថាជា Jungkook ដែលកំពុងតែអង្គុយនៅលើគ្រែរបស់ខ្លួន សម្លឹងមកគេដោយក្រសែរខ្សែភ្នែកកំណាចនិងទាមទារចម្លើយ

«ក៏...មកពីញុាំអី រួចក៏បន្តទៅដើរលេងបន្តិចទៅ !! ឯងមកដល់តាំងពីពេលណា»Tae បន្តដោះអាវក្រៅរបស់ខ្លួន មុននិងដើរមករកនាយដាក់ខ្លួនអង្គុយនៅលើគ្រែក្បែរ Jungkook មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជា Jungkook ចូលបាន ព្រោះនាយស្គាល់លេខកូដសម្ងាត់របស់បន្ទប់រាងតូច

«ទៅជាមួយអ្នកណា?»Jungkook មិនឆ្លើយតបនិងសំណួររបស់រាងតូច ប៉ុន្តែក៏ត្បកសំណួរសួរទៅគេវិញ

«គឺ..ម្នាក់ឯង!! អ៊ួយ»Tae ត្រូវស្រែកឡើងដោយការឈឺចាប់ នៅពេលដែលរាងក្រាស់ចាប់កញ្ឆក់ដៃរបស់គេមួយទំហឹង ធ្វើឱ្យកាយតូចកៀកនិង Jungkook សឹងតែបបូរមាត់ប៉ះគ្នាទៅហើយ

«កុហក!! ប្រាប់តាមត្រង់មកថាអាម្នាក់ដែលឯងបណ្ដើរនៅទន្លេហាននោះជានរណា»Jungkook ខឹងក្រោធនៅពេលដែលរាងតូចកុហកខ្លួន នាយឃើញច្បាស់ណាស់ថាគេនៅជាមួយនិងបុរសម្នាក់មិនដឹងថាជានរណានោះទេមើលទៅស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ ហើយកាលដែលនាយដឹងក៏ព្រោះតែមុននេះនាយក៏នាំ Eiisuk ទៅដើរលេងម្ដុំនោះដូចគ្នា

«អ៊ួយ ឈឺណាស់ Jung !! លែងដៃយើងសិនទៅ»Tae ព្យាយាមដោះដៃចេញពីការចាប់របស់អ្នកម្ខាងទៀត ព្រោះនាយច្របាច់ខ្លាំងឡើងដៃគេក្រហមអស់ទៅហើយ ទាំងឈឺទាំងក្រហាយអ្នកណាទៅទ្រាំបាននោះ

🔞តួរង💔(ចប់✓)Where stories live. Discover now