Part 48 : នាយមិនមែនជាប្ដីដ៏ល្អរបស់គេនោះទេ នាយគឺជាបិសាច

2.4K 161 2
                                    

ស្នាមញញឹមដ៏ស្រស់ស្អាតផុសឡើងលើផ្ទៃមុខរបស់ក្មេងតូច បង្កើតបានជាសុភមង្គលមួយយ៉ាងធំសម្រាប់គ្រួសារ Callisto មួយនេះ Tae ប្រៀបដូចជាគ្រាប់ពេជ្រដ៏មានតម្លៃរសម្រាប់គ្រួសារ Callisto យ៉ាងអញ្ជឹង ដូចដែលដឹងស្រាប់ថាគ្រប់គ្នាអាណិតស្រឡាញ់រាងតូចប៉ុណ្ណា ហេតុនេះសេចក្ដីសុខរបស់ Tae ក៏ប្រៀបដូចជាសេចក្តីសុខរបស់ពួកគេដូចគ្នា។ ចុះបើសិនជាពួកគេដឹងថាគ្រាប់ពេជ្រគ្រីស្តាល់ដែលគ្រួសារ Callisto បានមើលថែ ថ្នាក់ថ្នម ថែរក្សាយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំមកនោះ កំពុងតែទទួលរងថ្មបាក់ បង្កបានជាភាពឈឺចាប់យ៉ាងក្រាស់ក្រែលសម្រាប់គ្រាប់គ្រីស្តាល់មួយនេះអោយទទួលរងតែម្នាក់ឯង តើនឹងមានរឿងអ្វីកើតឡើងបើសិនជាពួកគេដឹង?

ពេលវេលាហាក់ដូចជាដើរលឿនខ្លាំងណាស់ តែមួយពព្រិចភ្នែកសោះ មេឃក៏ងងឹតទៅហើយ។Tae ត្រូវត្រឡប់មកភូមិគ្រឹះវិញ ទោះមិនចង់ក៏ត្រូវតែមក ព្រោះខ្លួននៅមានស្វាមីដែលចាំនៅផ្ទះ មិនអាចដើររហេតរហូតដូចខ្លួននៅទំនេរបានឡើយ។Tae បើកឡានត្រឡប់មកភូមិគ្រឹះវិញដោយមាន Kale បើកតាមពីក្រោយ ព្រោះមិនទុកចិត្តដែលគេត្រឡប់មកទាំងយប់ព្រលប់បែបនេះតែម្នាក់ឯង។

«ទើបតែមកពីណា?»សម្ដីសោះកក្រោះ មិនផ្អែមល្ហែមដូចជារាល់ដង ធ្វើឱ្យរាងតូចប្រញាប់ងាកទៅមើលយ៉ាងរហ័ស

«Jung!! ថ្ងៃនេះបងត្រឡប់មកគេងផ្ទះដែរឬ»Tae សួរទៅរាងក្រាស់ទាំងចម្ងល់ ម្យ៉ាងក៏ភ្ញាក់ផ្អើល កម្រណាស់ដែលថានាយត្រឡប់មកគេងផ្ទះនោះ ប៉ុន្តែចម្ងល់របស់ Tae បែរជាធ្វើឲ្យ Jungkook គិតផ្លូវផ្សេងទៅវិញ

«បើបងមិនមកផ្ទះ អូនគិតចង់ដើរលេងជាមួយវា រហូតដល់ដាច់យប់ហេស៎»សម្លេងមិនគំហក ប៉ុន្តែក៏នៅតែអាចដឹងពីភាពមិនពេញចិត្តចេញពីសម្ដីរបស់រាងក្រាស់

«មិនមែនបែបនិងទេ Jungkook! អូនគ្រាន់តែឆ្ងល់ បើបងមកគេងផ្ទះក៏គួរតែខលប្រាប់អូនបន្តិចដែរ អូននិងបានត្រៀមអាហារអោយបងនោះអី»Tae ដើរចូលទៅអោបមនុស្សមាឌធំដែលកំពុងតែអង្គុយគងអន្ទាក់ខ្លានៅលើសាឡុងដ៏ធំនោះ មុននិងផ្ដេកក្បាលកើយទ្រូងរបស់នាយជាការយកចិត្ត ស្របពេលនោះដែរ Tae ក៏ទទួលដឹងនូវក្លិនចម្លែក នោះគឺក្លិនទឹកអប់ ដែលវាខុសពីរបស់ដែល Jungkook ប្រើរាល់ដង 

🔞តួរង💔(ចប់✓)Where stories live. Discover now