Part 47 : ត្រូវតែទ្រាំ ព្រោះយើងស្រឡាញ់គេ

2.2K 156 6
                                    

ក្នុងផ្សារទំនើបធំមួយកំពុងតែមានក្មេងប្រុសរាងតូចច្រឡឹងម្នាក់ ដែលមានមនុស្សមិនច្រើននោះទេដែលស្គាល់គេថាជាអ្នកណា បើនិយាយអោយចំតែម្ដងគឺពួកគេមិនដឹងឡើយថា Tae ជាកូនប្រសាត្រកូល Jeon ឯមូលហេតុអ្នកទាំងអស់គ្នាប្រាដកជាដឹងច្បាស់ហើយ ចូលខ្លួនទៅធ្វើជាកូនប្រសាអ្នកមានដោយមានត្រឹមក្រដាសអេតាសុីវិលមួយសន្លឹក គ្មានញាតិផៅឬអ្នកក្រៅណាដឹងនោះទេ ដូច្នេះវាមិនចម្លែកឡើយដែលគ្មានអ្នកណាស្គាល់នោះ ។ Tae ដើរទិញរបស់ប្រើប្រាស់តែម្នាក់ឯង ដែលខុសពីរាល់ដងតែងតែមានអង្គរក្សដើរតាមឃ្វាលជាប់រហូត ហើយម្នាក់នោះគឺ Jungkook ប្ដីរបស់គេនឹងហើយ នាយមិនងាយបណ្ដោយឲ្យគេទៅណាមកណាតែម្នាក់ឯងនោះទេ ខុសពីពេលនេះ Tae ត្រូវទៅណាមកណាតែម្នាក់ឯងប្រៀបដូចជាមនុស្សនៅលីវយ៉ាងអញ្ជឹង 

ជួនកាលរឿងខ្លះយើងមិនបាច់ចាំរំពឹងតែខាងស្វាមីពេកតើត្រូវទេ ឬអាចនិយាយបានថាមិនមែនចាំស្អីបន្តិចក៏ប្ដីនោះទេ ត្រូវហើយពាក្យនេះខ្ញុំយល់ស្រប ប៉ុន្តែពេលខ្លះខ្ញុំក៏ចង់បានក្ដីស្រឡាញ់ ការមើលថែ ភាពយកចិត្តទុកដាក់ ពីស្វាមីដូចគ្នាមិនមែនបញ្ចេញត្រឹមតែពាក្យសម្ដីនោះទេ ព្រោះវាធ្វើឱ្យខ្ញុំបានស្ងប់ចិត្តត្រឹមតែមួយគ្រាប៉ុណ្ណោះ ផ្ទុយទៅវិញខ្ញុំនៅតែគិតដដែលថា Jungkook ដែលខ្វល់ខ្វាយ និងបារម្ភពីខ្ញុំដូចដែលពាក្យគាត់ធ្លាប់និយាយឬអត់ ព្រោះពេលនេះពួកយើងហាក់រក្សាគម្លាតរវាងគ្នាកាន់តែឆ្ងាយទៅហើយ គ្រួសារលែងសូវមានពេលវេលាអោយគ្នាដូចពីមុន ម្នាក់ៗរវល់ជាមួយនិងការងាររាងខ្លួន រហូតដល់ភ្លេចអស់ថាខ្លួននៅមានគ្រួសារដែលត្រូវមើលថែ ខ្ញុំមិនចង់បានបែបនេះឡើយ ខ្ញុំចង់បានគ្រួសារដែលកក់ក្តៅត្រឡប់មកវិញ។

«ហឹម…ទិញប៉ុណ្ណឹងបានហើយ!!»Tae លើកសម្ភារៈដែលគេបានទិញមកមើល មុននិងដកដង្ហើមធំ មិនមែនគេអស់របស់ដែលត្រូវទិញនោះទេ ប៉ុន្តែវាគ្មានអារម្មណ៍ទិញច្រើនជាង គេហាក់ដូចជាធុញ មិនចង់ដើរបន្តនោះទេ វាមិនសប្បាយដូចពេលដែលមកជាមួយនិង Jungkook ឡើយ 

«តើគួរទៅណាបន្តទៅណ៎…ទៅរក Jungkook នៅក្រុមហ៊ុនល្អទេ?»ព្រោះបើគេទៅផ្ទះក៏មិនដឹងថាគួរទៅធ្វើអីដដែល បើទៅរក Jungkook ប្រហែលជាល្អ ពួកគេមិនសូវបាននៅជាមួយនិងគ្នានោះទេ គេគួរតែរកពេលនៅជាមួយនិងនាយអោយបានច្រើន កុំអោយចំណងប្ដីប្រពន្ធរបស់ពួកគេ ឆ្ងាយគ្នាខ្លាំងពេក ។ Tae បន្ទាប់ពីសម្រេចចិត្តថានិងទៅរក Jungkook ហើយ ក៏ញញឹមស្រស់ចេញមកខុសពីពេលមុននេះដែលធ្វើមុខធុញថប់មើលមិនយល់ រាងតូចបោះជំហានទៅមុខបន្តទៅកាន់ចំណតឡានជាន់ខាងក្រោម មុននិងយកសម្ភារៈរបស់គេដែលបានទិញមុននេះដាក់ក្នុងគូថឡានខាងក្រោយ ទើបទាញវាបិទវិញ ស្របពេលនោះដែរ Tae ក៏ត្រូវភ្ញាក់ផ្អើលជាមួយនិងវត្តមានរបស់មនុស្សប្រុសដែលកំពុងតែចុះពីលើឡាននៅជ្រុងម្ខាងទៀត ឆ្ងាយពីឡានរបស់គេគួរសម

🔞តួរង💔(ចប់✓)Where stories live. Discover now