Part 19 : កម្មវិធីដេញថ្លៃគ្រឿងពេជ្រ

3.2K 192 0
                                    

មេឃក៏ចាប់ផ្តើមបាក់រសៀល ព្រះអាទិត្យក៏ផ្ដើមលិចម្ដងបន្តិចរហូតដល់បាត់ស្រមោល ធ្វើឱ្យពិភពលោកប្រែជាងងឹត ប៉ុន្តែបើយើងងាកមកចាប់អារម្មណ៍និងភូមិគ្រឹះ Callisto ឯណេះវិញ គឺមិនបានមានសភាពងងឹតឡើយ អំពូលភ្លើងបើកភ្លឺចិញ្ចាច ដែលឆ្លុះបញ្ចាំងឲ្យឃើញពីគ្រួសារដ៏កក់ក្ដៅមួយ កំពុងតែបរិភោគអាហារពេលល្ងាចជាមួយនិងគ្នា លាយឡំនឹងភាពសប្បាយរីករាយ សម្លេងសើចក្អាកក្អាយ ចេញពីតុបាយរបស់គ្រួសារមួយនេះ។

បន្ទាប់ពីបញ្ចប់អាហារពេលល្ងាច រួចរាល់គ្រប់គ្នាក៏បានមកអង្គុយជជែកគ្នាលេងបន្តនៅលើសាឡុង តាមទម្លាប់ ព្រោះម្នាក់ៗរវល់ជាមួយតែការងា ម្យ៉ាងក៏ជិតដល់ពេលដែល Mrs Callisto ត្រឡប់ទៅវិញជាមួយនិងស្វាមីដូចគ្នា ទើបចង់ចំណាយពេលនៅជិតកូនអោយបានច្រើនបន្តិច ព្រោះមិនដឹងថាពេលណាទើបបានជួបគ្នាទៀតនោះទេ។

«ម៉ាក់ប្រហែលជាត្រឡប់ទៅវិញនៅថ្ងៃស្អែកនេះហើយ»Mrs Callisto ស្រដីប្រាប់ទៅកូនប្រុសដែលកំពុងតែអង្គុយទល់មុខខ្លួនអោយនាយបានដឹងមុន ប៉ុន្តែវាបានធ្វើឱ្យក្មេងតូចដែលទើបតែចេញមកពីផ្ទះបាយ ដោយមានចានផ្លែឈើមកជាមួយនោះ ផ្ដើមមុខស្រពោនភ្លាមៗ

«ហេតុអីក៏លឿនម្លេះម៉ាក់!! កូននៅមិនទាន់ធ្វើចិត្តបាននោះទេ កូនច្បាស់ជាដេកនឹកម៉ាក់រាល់យប់ជាមិនខាន»Tae ស្របនិងសម្ដី ដៃក៏ដាក់ចានផ្លែឈើចុះ មុននិងដើរមកអង្គុយជិតអ្នកជាគូដណ្តឹង

«គឺក្រុមហ៊ុនរបស់ប៉ាកូននៅទីនោះ មិនមានអ្នកណាមើលនោះទេ ទើបពួកយើងត្រូវត្រឡប់ទៅវិញ ព្រោះទុកចោលមិនបានទេ ហើយបើកូននឹកម៉ាក់ ចាំខលទៅលេងក៏បានណា៎ ម៉ាក់និងចាំលើកលេខកូន 24 ម៉ោងតែម្ដង»Mrs Callisto គាត់ក៏មិនចង់ទៅវិញដូចគ្នា អ្នកណាទៅដាច់ចិត្តទៅចោលក្មេងម្នាក់នេះទៅ បើគួរអោយស្រលាញ់យ៉ាងនេះ គាត់ចង់តែយកគេទៅតាមនោះទេ ប៉ុន្តែមិនអាច ព្រោះគេត្រូវនៅជាមួយ Kale ដែលមាននាមជាគូដណ្តឹង មិនមែនអនាគតម៉ាក់ក្មេកទេ

«មិនដូចគ្នាទេម៉ាក់...អ្នកម៉ាក់ហា៎ នៅពីរបីថ្ងៃទៀតទៅណា៎ ចាត់ទុកថា V សុំម៉ាក់ចោះ»Tae ពេបមាត់មិនសុខចិត្ត ម៉េចនិងអាចដូចគ្នាទៅ ជួបតាមទូរស័ព្ទមិនបានអោបគាត់នោះទេ គេត្រូវការអោប ត្រូវការថើប ត្រូវការភាពថ្នាក់ថ្នមពីម្ដាយម្នាក់នេះ និងក្ដីស្រឡាញ់ដែលគាត់តែងតែផ្ដល់មកដល់គេរាល់ថ្ងៃ ចុះបើគាត់ទៅចោលគេបាត់ តើរាងតូចនិងមានអារម្មណ៍ថាល្ហល្ហេវប៉ុណ្ណា បើធ្លាប់តែបើកភ្នែកមកឃើញគាត់គ្រប់ពេលបែបនេះ

🔞តួរង💔(ចប់✓)Hikayelerin yaşadığı yer. Şimdi keşfedin