Part 6 : នាមជាប្រពន្ធពេញច្បាប់

4.4K 259 7
                                    

«គឺរឿងរៀបការរបស់កូនជាមួយនិងEiisuk!!»Mrs Jeon ងាកមកស្រដីប្រាប់អ្នកជាកូនអោយនាយបានដឹង ហើយកាលដែលគាត់ត្រឡប់មកកូរ៉េទាំងតក់ក្រហល់បែបនេះក៏ដោយសារតែរឿងនេះដូចគ្នា

«រឿងរៀបការរបស់ខ្ញុំនិងEiisuk??»Jungkook ផ្ទួនពាក្យ Mrs Jeon ទាំងភ្ញាក់ផ្អើល ហេតុអ្វីបានជានៅសុខៗ អ្នកម៉ាក់របស់នាយបែរជាមកនិយាយរឿងនេះទៅវិញ ព្រោះរាល់ដងពួកគាត់មិនសូវរវល់និងរឿងរបស់នាយឡើយ

«កាលពីម្សិលមិញ គ្រួសារ Jang (គ្រួសាររបស់ Eiisuk )បានណាត់ប៉ាទៅនិយាយរឿងនេះ ពួកគេចង់អោយឯងចូលទៅស្ដីដណ្ដឹង Eiisuk ដើម្បីរៀបការ ដោយលើកហេតុផលថានាងជាមនុស្សស្រី ម្យ៉ាងពួកឯងទាក់ទងគ្នាមកយូរឆ្នាំដែរហើយ ទើបពួកគេមិនចង់ពន្យាពេល ខ្លាចខូចឈ្មោះរបស់កូនស្រីពួកគេតែប៉ុណ្ណឹង ទើបប៉ានិងម៉ាក់ឯងចង់មកពិភាក្សារួចក៏សួរចិត្តរបស់ឯងថាចង់រៀបការដែរទេ ឬក៏ចង់បន្តនៅបែបនេះទៀត ព្រោះគ្រួសារគេមិនពេញចិត្តឡើយដែលពួកឯងទាក់ទងគ្នាលាក់មុខលាក់មាត់ពីសង្គមបែបនេះ»Mr Jeon គាត់មិនហ៊ានសម្រេចជំនួសកូននោះទេ ព្រោះវាជារឿងអនាគតតទៅមុខ ថានាយនិងព្រមចាប់ដៃបន្តដំណើរព្រមឆ្លងគ្រប់ឧបសគ្គជាមួយនិងអ្នកណា ជួនកាលវាគ្រាន់តែជាអារម្មណ៍មួយឆាវរបស់ Jungkook ក៏ថាបាន ទើបគាត់មិនទាន់ឆ្លើយតបទៅកាន់គ្រួសារ Jang

«សម្រាប់ខ្ញុំគ្មានបញ្ហាស្រាប់ហើយ ព្រោះខ្ញុំក៏ចង់រៀបការជាមួយ Eiisuk ដូចគ្នា បើបានកាន់តែឆាប់គឺកាន់តែល្អ ខ្ញុំមិនចង់ពន្យាពេលទៀតនោះទេ ខ្លាចគេឆក់យកទៅបាត់»Jungkook ស្រដីទាំងញញឹមស្រស់ រំភើបនិងពេលខាងមុខដែលបានរស់នៅជាលក្ខណៈគ្រួសារដែលពិតប្រាកដជាមួយនិងមនុស្សដែលនាយស្រឡាញ់

«ហឹម...បើចឹងចាំម៉ាក់ទៅនិយាយជាមួយនិងគ្រួសារ Jang ម្ដងទៀត និងរៀបចំពេលវេលាជ្រើសថ្ងៃរៀបការតែម្ដង»Mrs Jeon អស់សំណើចនិងកូនប្រុសដែលធ្វើចរិតដូចជាកូនក្មេង ពេលដែលលឺថាជិតបានប្រពន្ធបែបនេះ

«ម៉ាក់ណាត់ជួបគាត់ពេលណាដែរ ខ្ញុំសុំទៅដែរណា៎ម៉ាក់ ព្រោះចង់ទៅជួបមុខ Eii »Jungkook សួរទៅម្ដាយទាំងតក់ក្រហល់ចង់ដឹងចម្លើយ

🔞តួរង💔(ចប់✓)Where stories live. Discover now