Part 53 : នាងស្រីពិសពុល

2.2K 158 6
                                    

សម្លេងសើចក្អាកក្អាយបង្ហាញពីភាពសប្បាយអររបស់គ្រួសារ Alanza ដែលទទួលបានជោគជ័យលើគម្រោងរបស់ខ្លួន ពេលនេះនៅក្នុងភូមិគ្រឹះទាំងមូលលឺតែសម្លេងសើចរបស់ពួកគេដូចជាសប្បាយចិត្តខ្លាំងណាស់ ធ្វើឱ្យអ្នកបម្រើគ្រប់គ្នានឹកឆ្ងល់ ប៉ុន្តែក៏មិនអាចសួរព្រោះខ្លាចត្រូវបណ្ដេញចេញដែលចេះដឹងរឿងចៅហ្វាយ។

«របស់ខ្ញុំយកមកអោយលោករួចរាល់ហើយ ចុះឯណាលុយ»Yisu អង្គុយគងអន្ទាក់ខ្លាយ៉ាងហំហានទាំងមិនខ្លាចចិត្តម្ចាស់ផ្ទះបន្តិចសោះ

«កុំប្រញាប់ពេកទៅមើល លុយយើងគង់តែអោយនោះទេ»Mr Alanza ស្រដីទាំងញញឹមបិទមាត់មិនជិត ស្របពេលដែលភ្នែកក៏សម្លឹងទៅក្រដាសឯកសារមួយច្បាប់នោះឥតដាក់ភ្នែក

«លឿនបន្តិចម៉ោ ខ្ញុំមិនចង់អោយគេសង្ស័យនោះទេ»ព្រោះតែ Yisu បាត់ទៅយូរ ដឹងទេថានាងចេញមកទាំងកុហកប្រាប់អ៊ំ Yim ថាទៅផ្សារដើម្បីទិញរបស់ផ្ទាល់ខ្លួន ប៉ុន្តែតាមពិតនាងលួចមកភូមិគ្រឹះ Alanza ទៅវិញទេ ព្រោះឯកសារដែលនាងត្រូវការ លួចបានសម្រេចហើយ ដំបូងក៏ឆ្ងល់ដែលលើកនេះនាងអាចរកឃើញបានយ៉ាងងាយ ប៉ុន្តែនាងក៏បំបាត់គំនិតនេះចោលវិញ ដោយគិតថាជាការធ្វេសប្រហែសរបស់ Jungkook រួចក៏ប្រញាប់យកវាមកអោយ Mr Alanza ដើម្បីសម្រេចផែនការរបស់នាងបន្ត

«អា៎...ក៏បាន!! នេះយកទៅ 10 លានដុល្លារ សម្រាប់ការងារលើកនេះ ប៉ុន្តែនាងប្រាកដហើយហេស៎ថាគ្មានអ្នកឃើញនោះ»Mr Alanza

«ប្រាដកណាស់លោកមិនបាច់ភ័យទេ ត្រឹមការងារប៉ុណ្ណឹងវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំស្រាប់ហើយ»Yisu ពោលឡើងទាំងមានអំណួត កំឡុងពេលដែលដៃកំពុងតែរាប់លុយដ៏ច្រើនសន្ធឹករបស់នាងក្រែងលមានខ្វះចំនួន

«ហឹស...សង្ឃឹមថានាងមិនធ្វើឲ្យខ្ញុំខកបំណង»Mr Alanza

«លោកអាចជឿបាន...ខ្ញុំត្រឡប់ទៅវិញសិនហើយ!! កុំភ្លេចសន្យារបស់លោកផង ត្រូវតែកម្ចាត់អាក្មេងម្នាក់នោះអោយខ្ញុំ»Yisu មុននិងដើរចេញក៏មិនភ្លេចផ្ដែផ្ដាំក៏ដូចជាការរំលឹកដល់ Mr Alanza ដើម្បីកុំឲ្យគាត់ភ្លេចពីសន្យារបស់ពួកគេ ទើបនាងដើរចេញទៅដោយភ្ជាប់ជាមួយនិងលុយដែលបានមកពីការងាររបស់នាងមុននេះ

🔞តួរង💔(ចប់✓)Where stories live. Discover now