Part 15 : ប្រពន្ធរបស់ខ្ញុំគឺមានតែ Kim Taehyung ម្នាក់គត់

4.2K 210 2
                                    

@ ភូមិគ្រឹះ Callisto

«អូ៎...នេះពួកកូនមកដល់ហើយហេស៎»Mrs Callisto (ម៉ាក់របស់ Kale)គ្រាន់តែលឺសម្លេងឡានឈប់ភ្លាមក៏ប្រញាប់ចេញមកទទួលកូនៗដែលទើបនិងមកដល់នោះ

Mrs Callisto បានមកកូរ៉េជាមួយនឹងស្វាមីរបស់គាត់តាំងពីប៉ុន្មានថ្ងៃមុនមកម្ល៉េះ ព្រោះតែនឹកស្រុកកំណើតទើបចង់មកលេងខ្លះ ម្យ៉ាងគាត់ក៏ចង់ចំណាយពេលនៅទីនេះជាមួយកូនអោយបានច្រើនមុនពេលត្រឡប់ទៅវិញ ព្រោះបន្តិចទៀតពួកគាត់និងត្រូវរស់នៅបែកគ្នាហើយ Kale ត្រូវនៅគ្រប់គ្រងក្រុមហ៊ុននៅកូរ៉េចំណែកគាត់ត្រូវទៅ England វិញ អញ្ជឹងហើយទើបចង់ចំណាយពេលនៅជាមួយគេអោយបានច្រើន ដើម្បីកុំឱ្យនឹកខ្លាំងពេក។

«បាទ!! ហឹម...នឹកអ្នកម៉ាក់ដល់ហើយ»V ចូលខ្លួនទៅអោប Mrs Callisto ដែលឈរចាំទទួលគេនោះ ទាំងទឹកមុខញញឹមស្រស់ ទោះគាត់មិនមែនជាម្ដាយបង្កើតរបស់ខ្លួនក៏ពិតមែន ប៉ុន្តែគាត់មើលថែនិងស្រឡាញ់គេខ្លាំងណាស់

«ម៉ាក់ក៏នឹកកូនដែរ!! យ៉ាងម៉េចហើយធ្វើដំណើរពីឆ្ងាយ ហត់ដែរទេ»Mrs Callisto លែងចេញពីការអោប សួរទៅកាន់អនាគតកូនប្រសាដោយក្ដីបារម្ភ បានកូនប្រសារមួយនេះ និយាយពីថាពេញចិត្តស្ដូកតែម្ដង កាលនៅ England និយាយពីថាថ្នមអើយថ្នម មិនអោយធ្វើអីនោះទេ យូរៗទៅចង់ស្រឡាញ់ កូនប្រសារជាងកូនបង្កើតទៅទៀត

«តិចតួចទេអ្នកម៉ាក់ រួចចុះលោកប៉ានោះ គាត់មិននៅទេឬ អ្នកម៉ាក់»រាងតូវក្រវីក្បាលបញ្ជាក់ មុននិងសួររកលោក Callisto ព្រោះតែមិនឃើញគាត់់នៅភូមិគ្រឹះ ប្រហែលជាគាត់កំពុងតែរវល់ហើយ បើសិនជានៅគាត់ច្បាស់ជាចេញមកទទួលពួកគេដូច Mrs Callisto ជាមិនខាន (គាត់ជាមនុស្សរួសរាយ មិនប្រកាន់ច្រើន)

«លោកប៉ាទៅមើលក្រុមហ៊ុនបាត់ហើយ ថ្ងៃត្រង់បន្តិចគាត់និងត្រឡប់មកញ៉ាំបាយជាមួយនិងពួកកូន...ម៉ាក់ថា ពួកយើងចូលទៅខាងក្នុងវិញទៅ មើលទៅមេឃដូចជាចង់បើកថ្ងៃហើយ»Mrs Callisto ដោយហេតុខ្លាចមេឃបើកថ្ងៃមកក្ដៅ ទើបមិនចង់ឲ្យគេឈរនៅខាងក្រៅយូរនោះទេ ខ្លាចខូចសម្រស់កូនប្រសាគាត់អស់

«បាទ!!»អ្នកទាំងពីរក៏បណ្ដើរគ្នាចូលទៅក្នុងភូមិគ្រឹះបាត់ ជាមួយនឹងសម្លេងសើចក្អាកក្អាយជាប់រហូត ដោយមិនបានចាប់អារម្មណ៍និងកម្លោះសង្ហារដែលកំពុងតែអូសវ៉ាលីមកតាមក្រោយនោះទេ

🔞តួរង💔(ចប់✓)Where stories live. Discover now