Part 35 : សម្ដីព្រាន

2.8K 180 3
                                    

+ 2 ខែក្រោយមក

ធ្មេចបើកៗពេលនេះក៏កន្លងហួស 2 ខែទៅហើយ រយៈពេលដ៏ខ្លីមួយនេះគឺវាមានន័យខ្លាំងណាស់សម្រាប់ពួកគេ ព្រោះបានធ្វើឱ្យគូស្នេហ៍មួយគូនេះកាន់តែមានភាពផ្អែមល្ហែមជាងមុនទៅទៀត។Tae មិនដែលត្រឡប់ទៅភូមិគ្រឹះវិញនោះទេ គេតែងតែចំណាយពេលរស់នៅជាមួយនិង Jungkook ក្នុងមន្ទីរពេទ្យជារាងរាល់ថ្ងៃ ធ្វើតួនាទីជាប្រពន្ធមើលថែទាំនាយបានយ៉ាងល្អ រហូតមកដល់ពេលនេះជើងរបស់ Jungkook ក៏បានជាសះស្បើយហើយដែរ ព្រោះទទួលបានការពិនិត្យនិងព្យាបាលពីគ្រូពេទ្យបានដិតដល់ ដែលជាហេតុអាចជួយសម្រាលបន្ទុកដល់ Tae បានមួយកម្រិតព្រោះនាយអាចដើរបានវិញ ទោះបីជាយ៉ាងណាក៏នាយនៅមិនទាន់អាចមើលឃើញបានដដែល តួនាទីរបស់គេដែលត្រូវនៅចាំបម្រើនាយក៏មិនទាន់បញ្ចប់ លុះត្រាតែ Jungkook ត្រឡប់មកជាធម្មតាវិញ ទើបគេលែងលំបាកតទៅទៀត ។

«ជើងរបស់គេបានត្រឡប់មកសភាពដើមវិញហើយ ក៏លែងមានអ្វីដែលជាបញ្ហាទៀតដែរ ព្រោះជើងបានតភ្ជាប់ឆ្អឹងវិញហើយ ថែមទាំងរឹងមាំទៀតផង ដូច្នេះតួនាទីរបស់ពួកខ្ញុំគឺនៅ រង់ចាំតែពេលដែលមានអ្នកមកបរិច្ចាគភ្នែកប៉ុណ្ណោះ បើមានដំណឹងពេលណាពួកខ្ញុំនិងទាក់ទងទៅភ្លាម»Doctor ប្រចាំខ្លួនរបស់ Jungkook ស្រដីឡើងប្រាប់ទៅដល់រាងតូចដែលកំពុងតែឈរជិតរាងក្រាស់នោះ ថ្ងៃនេះគឺគាត់មកពិនិត្យជើងអោយ Jungkook ជាលើកចុងក្រោយ មុនពេលដែលនាយចេញពីមន្ទីរពេទ្យ ព្រោះបើនៅបន្តក៏មិនដឹងនៅធ្វើអីដែរ បើជើងរបស់នាយជាទៅហើយនិង ណាមួយវាក៏ជាការស្នើសុំរបស់ Jungkook ដូចគ្នា 

«បាទ !! បើចឹងពួកខ្ញុំប្រហែលជាចេញនៅពេលថ្ងៃត្រង់នេះ រំខានលោក Doctor ជួយរៀបចំអោយផង ហើយក៏សូមអរគុណដូចគ្នា ដែលជួយព្យាបាលស្វាមីរបស់ខ្ញុំរហូតដល់ជាបែបនេះ»Tae ឱនលំទោនបន្តិចទុកជាការដឹងគុណ ដែលពួកគាត់ខំចំណាយពេលជួយព្យាបាលដល់ Jungkook កន្លងមក 

«មិនអីទេ ព្រោះវាជាតួនាទីរបស់ខ្ញុំស្រាប់ហើយ!! បើអស់កិច្ចការអ្វីហើយ ខ្ញុំត្រឡប់ទៅធ្វើការវិញហើយ ចំណែកឯរឿងថ្លៃចំណាយទាំងអស់នេះ ចាំខ្ញុំរៀបចំយកមកជូន…»Doctor ក៏បន្តការងាររបស់គាត់ត្រឡប់ទៅកាន់កន្លែងរបស់គាត់វិញ ដើម្បីគិតគូរទូទាត់តម្លៃយកមកអោយពួកគេ ឯ Tae ទៅរៀបចំសម្ភារៈរបស់គេ មិនដឹងជាស្អីខ្លះទេច្រើនដល់ហើយ ព្រោះចេះតែផ្ញើរមកមិនឈប់ មានទាំងសម្លៀកបំពាក់ចំណីអាហារ មិនអោយពួកគេខ្វះខាតនោះទេ

🔞តួរង💔(ចប់✓)Where stories live. Discover now