Part 33 : ចុះអេតាស៊ីវិល

3K 185 2
                                    

«លោកស្រីចង់បានន័យថាម៉េច?»Mrs Jeon សួរបញ្ជាក់ទៅកាន់អ្នកម្ខាងទៀតដែលជិតនិងក្លាយជាដន្លងនិងគ្នាក្នុងពេលឆាប់ៗនេះ ប៉ុន្តែគាត់បែរជាក្រលាស់សម្ដីទៅវិញធ្វើឱ្យ Mrs Jeon ឆ្ងល់ជាខ្លាំង

«គឺវាអញ្ចេះទេ លោកស្រី!! កូន Cyra គេថាចង់ទៅរៀនបន្តនៅបរទេស ព្រោះគេនៅក្មេងចង់មានចំណេះដឹងអោយកាន់តែជ្រៅជ្រះនិងងាយមកជួយដល់ការងាររបស់ប៉ាគេនៅថ្ងៃក្រោយ ទើបនាងខ្ញុំចង់មកផ្ដាច់ពាក្យរឿងដែលចាប់គូរអោយពួកគេទាំងពីរនាក់ ដើម្បីឲ្យកូន Cyra បានទៅរៀនបន្ត»Mrs Alanza និយាយរៀបរាប់ប្រាប់ពីមូលហេតុដែលគាត់មកសុំផ្ដាច់ពាក្យ ផ្ដាច់សម្ដី មិនអោយមានពិធីមង្គលការកើតឡើងរវាងកូនរបស់គាត់និង Jungkook នោះទេ ដោយយកលេសថា Cyra ត្រូវទៅរៀនបន្ត ទាំងដែលការពិតវាគ្រាន់តែជាគម្រោងរបស់គាត់ប៉ុណ្ណោះ

«គ្រាន់តែទៅរៀនបន្ត ហេតុអីចាំបាច់ដល់ថ្នាក់ផ្ដាច់ពាក្យ!! មកវិញចាំរៀបការក៏បាន ត្រឹមតែរៀន 2,3 ឆ្នាំគ្មានអ្វីយូរនោះទេ ឬក៏មកពីមូលហេតុផ្សេងទៅវិញទេ…»Mrs Jeon សួរជីកឬសជីកគល់ ដេញជើងគ្រួសារមហាល្បិចមួយនេះ កាលដែលហៅគាត់មកថ្ងៃនេះក៏ដើម្បីតែនិយាយរឿងផ្ដាច់ពាក្យរបស់កូនៗទេឬ កុំស្មានថាគាត់មិនដឹងអោយសោះ ថាពួកគេចង់ផ្ដាច់ពាក្យដោយសារតែ Jungkook លែងដូចពីមុន 

«គឺ…គឺគ្មាន! គ្មានទេចា៎…លោកស្រីកុំយល់ច្រឡំអី គឺ…»Mrs Alanza ចាប់ផ្តើមភ័យខ្លួនខ្លាចគេចាប់បាន ព្រោះបើគ្រួសារ Jeon ដឹង ទំនាក់ទំនងគ្រួសារទាំងពីរនិងលែងដូចមុនជាមិនខាន ត្រូវប្រេះឆាដោយសារការរើសអើងរបស់គាត់ យ៉ាងណាក៏មិនគួរអោយ Mrs Jeon ដឹងដែរ ទើប Mrs Alanza កេះដៃរបស់ Cyra អោយជួយដោះសារ ព្រោះគាត់រកពាក្យដោះសាលែងចង់ឃើញហើយ

«អ៎…ពិតមែនហើយ!! អ៊ំស្រី កុំយល់ច្រឡំអី ព្រោះតែខ្ញុំត្រូវទៅរៀនបន្តនៅបរទេស ទើបមិនចង់ឲ្យលោក Jeon គាត់នៅចាំខ្ញុំយូរ ម្យ៉ាងខ្ញុំក៏លឺមកថាលោក Jeon ជួបគ្រោះថ្នាក់ចរាចរណ៍ ខ្ញុំពិតជាចង់នៅមើលថែគាត់ខ្លាំងណាស់ ប៉ុន្តែមិនអាចព្រោះខ្ញុំត្រូវទៅរៀនបន្តទៅហើយ »Cyra ចូលតួរកម្សត់ធ្វើមុខស្រពោន ដូចជាពិបាកចិត្តជាមួយនិងដំណឹងនេះណាស់ចឹង រហូតដល់ថ្នាក់ធ្វើឱ្យនាងយំទៀតផង

🔞តួរង💔(ចប់✓)Where stories live. Discover now