Part 14 : អូនចូលចិត្ត

4.2K 252 4
                                    

@6 ឆ្នាំកន្លងផុតទៅ

នេះគឺរយៈពេល6ឆ្នាំហើយ ដែលរាងក្រាស់បានបាត់បង់ Taehyung ចេញពីជីវិត ដែលស្ទើរតែធ្វើអោយនាយក្លាយជាមនុស្សឆ្កួតដោយសារតែរឿងនេះទៅហើយ ប៉ុន្តែ Jungkook ក៏អាចឆ្លងផុតវាមកបាន ។ ពេលនេះនាយមានអាយុ 28 ឆ្នាំហើយ ចំណែកឯសម្រស់គឺមិនបានដូចទៅនិងអាយុរបស់នាយនោះទេ Jungkook ពេលនេះគឺសង្ហាជាងមុនទៅទៀត ដែលជាទីប្រាថ្នារបស់ស្រីៗគ្រប់គ្នា ។

កម្លោះចាស់សម្រស់មិនដូចទៅនិងអាយុពេលនេះ គឺនៅមិនទាន់មានប្រពន្ធនៅឡើយទេ ព្រោះអ្វី?អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយ ។ Jungkook នៅមិនទាន់អាចកាត់ចិត្តពីរាងតូចបាននោះទេ នាយតែងនឹករលឹកដល់រាងតូចគ្រប់ពេល ដែលសំខាន់នាយមិនបានលក់ Condo របស់ Tae នោះទេ ផ្ទុយទៅវិញ នាយបែរជាទុកវាសម្រាប់ពេលណាដែលនាយខ្ជិលទៅភូមិគ្រឹះ នាយនឹងសម្រាកនៅទីនេះតែម្ដង ម្យ៉ាងបន្ទប់មួយនេះគឺមានអនុស្សាវរីយ៍ច្រើនណាស់រវាងនាយនិងរាងតូច Jungkook មិនចង់អោយរបស់ចុងក្រោយដែល Tae បានបន្សល់ទុកត្រូវបានបាត់បង់នោះទេ។

តោះក្រលេកមកមើលលោក CEO Jeon Jungkook ពេលនេះវិញ រាងក្រាស់កំពុងតែចូលហាងផ្កាមួយកន្លែង ពេលនេះក៏បានដើរចេញមកវិញជាមួយនិងផ្កាកុលាបសមួយបាច់ធំ មិនដឹងថាយកទៅណានោះទេ។

«ឆាប់ចេញឡានទៅ!!»Jungkook បញ្ជាទៅកូនចៅ ក្រោយពីខ្លួនបានឡើងមកដល់ឡាន ជាមួយនិងទឹកមុខមាំតាមទម្លាប់ ព្រោះចាប់តាំងពីបាត់វត្តមានរបស់ Tae មកគ្មានថ្ងៃណាដែលនាយញញឹមនោះទេ គឺគ្មានសោះតែម្ដង មានតែស្ងប់ស្ងាត់ និងធ្វើខ្លួនឱ្យរវល់និងការងារតែមួយមុខគត់ ហើយនេះក៏ជាមូលហេតុដែលនាយនៅកម្លោះដូចគ្នា ព្រោះនាយគ្មានពេលសម្រាប់អ្នកណាឡើយ

ងុឺត~~ឡានសេរីទំនើប ពណ៌ខ្មៅរលើបរលោង បានមកឈប់នៅកន្លែងបញ្ចុះសព។ រាងក្រាស់សង្ហារក្នុងសម្លៀកបំពាក់ធម្មតា ដើរចុះពីលើឡានសម្ដៅទៅរកផ្នូររបស់រាងតូចបាត់ ទុកអោយកូនចៅនិងមនុស្សជំនិតនៅយាមឡាន ព្រោះតែនាយមិនអោយទៅតាម។

«Tae នេះគឺគម្រប់ខួប6ឆ្នាំរបស់អូនហើយណា ដែលបានចាកចេញពីបង អូនយ៉ាងម៉េចទៅហើយ? សុខសប្បាយដែរទេ? ឬក៏មានអ្នកធ្វើបាបអូនដូចជាពេលដែលនៅជាមួយនិងបងឬអត់? ហឹស...បងគិតថាប្រហែលជាគ្មាននោះទេ អូនប្រហែលជារស់នៅយ៉ាងមានក្ដីសុខហើយមើលទៅ ចំណែកបងក៏ដូចគ្នា ពេលនេះការងាររបស់បងរីកចម្រើនជាងមុនខ្លាំងណាស់ ប៉ុន្តែវាក៏មិនចម្លែកព្រោះបងមួយថ្ងៃៗនៅតែជាមួយការងារ ហើយនេះក៏ដោយសារតែអូនដូចគ្នា ទើបបងមិនយកភ្នែកមើលអ្នកណា សូម្បីតែស្រីៗយកខ្លួនមកអោយដល់កន្លែងទៀត ក៏បងគ្មានអារម្មណ៍ដែរ»នេះជារឿងពិត មនុស្សស្រីច្រើនណាស់ដែលព្យាយាមចូលមកចាប់នាយ មិនថាមនុស្សស្រីមួយចំនួននោះទេ សូម្បីតែដៃគូរសហការជាមួយនាយដែលជាមនុស្សស្រីនិងក៏ចង់ចាប់នាយដែរ មានទាំងមកយកចិត្ត ផ្ដល់ខ្លួនប្រាណ ដែលសំខាន់នៅចង់ដាក់ថ្នាំនាយទៀតផង(ថ្នាំសម្រើប)ប៉ុន្តែសំណាងបាន Kwan ឃើញទាន់មិនចឹងចប់មិនខាន

🔞តួរង💔(ចប់✓)Where stories live. Discover now