Part 38 :បងកើតអី Jungkook

2.7K 182 0
                                    

Tae ដោយចិត្តនៅមិនសុខចេះតែបារម្ភពី Jungkook ទើបសម្រេចចិត្តសុំ Mrs Jeon ត្រឡប់មកមុន ម្យ៉ាងក៏ក្រែងចិត្ត Mr Jeon ផង ព្រោះគាត់ចាស់ហើយបែរជាត្រូវមកមើលថែប្ដីរបស់ខ្លួនទៅវិញ វាគួរតែជាតួនាទីរបស់គេទើបត្រូវ។ ពេលដែលត្រឡប់មកដល់ផ្ទះក៏ត្រូវអ្នកបម្រើប្រាប់ថានាយចេញទៅខាងក្រៅជាមួយនឹង Mr Jeon បាត់ទៅហើយ ប៉ុន្តែមិនដឹងថាពួកគេទៅណានោះទេ ព្រោះ Mr Jeon មិនបានប្រាប់។

ដោយសារតែថ្ងៃក៏រៀបនិងអស្ដង្គតដែរហើយ Tae ក៏ប្រញាប់ចូលចង្រ្កានរៀបចំអាហារត្រៀមចាំស្វាមីត្រឡប់មកវិញ

«ហឺយ...រួចរាល់ហើយ ហិហិ ឆ្ងុយណាស់! Jung ប្រាកដជាចូលចិត្តមិនខាន»Tae ច្រត់ដៃទៅនិងតុ សម្លឹងមើលទៅអាហារដែលគេបានរៀបចំយ៉ាងល្អ បូករួមនិងក្លិនឆ្ងុយទៀតទាក់ទាញចិត្តគេអោយចង់ញាំខ្លាំងណាស់ ប៉ុន្តែអត់ទេយ៉ាងណាក៏ត្រូវចាំប្ដីសិនដែរ។ ខណៈពេលដែលកំពុងតែស្លុងអារម្មណ៍ជាមួយនិងអាហារនៅលើតុក៏ស្រាប់តែមានសម្លេងមួយបន្លឺឡើងផ្ដាច់អារម្មណ៍របស់គេអស់

«ខំប្រឹងណាស់ណ៎...ផ្គាប់ចិត្តម្ចាស់ប្រុសដើម្បីឲ្យគាត់ស្រឡាញ់ ឆឹស យើងប្រាប់ឯងយកបុណ្យទៅចុះណា រូបរាងអន់ៗដូចជាឯងនេះណា៎ ហឹម គ្មានទាំងដើមទ្រូង រាងក៏ស្វិតដូចកញ្ចាញ់ចេកបែបនេះ សូមប្រាប់ទៅចុះទាក់ទាញម្ចាស់ប្រុសមិនបាននោះទេ យល់ល្អដកខ្លួនចេញទៅ»Yisu ឈរសម្ញែងអោបដៃនិយាយពេបជ្រាយរូបរាងរបស់ Tae ធ្វើដូចគេស្អាតមិនដល់នាង ក៏ត្រូវពិតមែនហើយ នាងមានដើមទ្រូង ត្រកៀក ស្បែកសស្អាតប្រុសណាឃើញហើយក៏ចង់បាននាងដែរ មិនដូចរាងតូចនោះទេ គឺថាចាញ់នាងដាច់តែម្ដង(ជាការគិតរបស់ Yisu ប៉ុណ្ណោះបើការពិតវិញ...😌)

«ធ្វើដូចជានាងស្អាតបានមួយចំណិតខ្ញុំយ៉ាងចឹង គ្រាន់តែបានអាដើមទ្រូងធំនិងយោងដែលអាចធ្វើជាធ្នាក់ទាក់ប្រុសៗបាន កុំអីតែឆ្កែមិនមើលមុខនាងផង»Tae ដោយខឹងចិត្តដែលគេមើលងាយរូបរាងរបស់ខ្លួន ក៏ដាក់ទៅវិញទាំងមិនបានគិតច្រើន ព្រោះគេខឹងណាស់ គិតថាទាល់តែមានដើមទ្រូងប៉ុនត្រឡោកដូងដូចជានាងឬ ទើបអាចទាក់ចិត្តប្ដីរបស់គេបាន នេះហេស៎ ចរិតលក្ខណៈរបស់ស្រីដែលចង់បានប្ដីគេ យកសម្រស់ដើម្បីមកទាក់ទាញ ប៉ុន្តែធាតុពិតខាងក្នុងរលួយអស់ហើយ តែតួនាទីជាប្រពន្ធមិនដឹងទាំងធ្វើអ្វីខ្លះផងមើលទៅ

🔞តួរង💔(ចប់✓)Место, где живут истории. Откройте их для себя