Part 50 : ខ្លាតូច!!»

2.4K 170 0
                                    

«លោក Jeon !! លោក Jeon នៅដែរទេ? Cyra មករក»Cyra គ្រាន់តែឈានជើងចូលមកដល់ក្នុងភូមិគ្រឹះភ្លាម ក៏ស្រែកខ្លាំងៗហៅរកអ្នកដែលនាងចាំអស់ពេលមួយព្រឹក។កាលពីព្រឹកមិញ Cyra បានទៅរក Jungkook នៅឯក្រុមហ៊ុនប៉ុន្តែមិនឃើញ ដែលសំខាន់ទាក់ទងទៅនាយក៏មិនបានទើប Cyra អង្គុយចាំជួប Jungkook អស់មួយព្រឹកធំ ក៏នៅតែមិនឃើញនាយមកទៀតជាហេតុនាំអោយនាងខឹងជាខ្លាំង រួចក៏សម្រេចចិត្តមករកនាយនៅទីនេះតែម្ដង ហើយកាលដែលនាងទាក់ទងទៅ Jungkook មិនបានព្រោះតែនាយបានបិទទូរស័ព្ទ មិនអោយនាងខលចូល ព្រោះរាងក្រាស់ចង់ចំណាយពេលនៅជាមួយនិងប្រពន្ធ ម្យ៉ាងក៏ធុញនិងនាងដូចគ្នា

«អ្នកនាង!! អ្នកនាងកុំស្រែក»អ៊ំ Yim ដែលដើរមកពីសួនខាងក្រោយនោះប្រញាប់រត់មកប្រាប់នាងកុំអោយស្រែកព្រោះខ្លាចជាការរំខានដល់ Tae ដែលកំពុងតែគេងខាងលើនោះ 

«លោក Jeon នៅឯណា»Cyra មិនខ្វល់ពីសម្ដីរបស់គាត់ បែរជាស្រែកសួរបកទៅកាន់គាត់វិញ

«គឺ…ម្ចាស់ប្រុស…»អោយគាត់ឆ្លើយបែបណាទៅ Jungkook កំពុងតែនៅក្នុងបន្ទប់ការងាររបស់នាយ រាងក្រាស់ថែមទាំងបានផ្ដាំទៀតថាមិនអោយអ្នកណាទៅរញ៉េរញ៉ៃនាយនោះទេ 

«មិនលើយើងសួរទេហេស៎»Cyra ស្រែកមួយវ៉ាសសឹងតែធ្វើឱ្យព្រលឹងរបស់គាត់ហោះចេញពីខ្លួនទៅហើយ

«មកស្រែកក្នុងផ្ទះគេ សម្ញែងរឹកដូចឯងជាម្ចាស់ផ្ទះ មិនចេះខ្មាស់គេទេឬ»Yisu ដោយទ្រាំមើលចរឹកខ្មើតរបស់ Cyra មិនបានក៏ដើរចេញមកព្រមជាមួយនិងកាយវិការដូច….ម្ចាស់ស្រីនៅទីនេះ!! ទាំងមិនខ្លាចរអាភ្នែកអ្នកបម្រើផ្សេងទៀតមើលមក

«នាងឯងជាអ្នកណា ម៉ោចេះដឹងស្អី!! យើងត្រូវការជួបលោក Jeon ឆាប់ហៅគាត់មកជួបយើង»Cyra

«រួចចុះនាងជាស្អី បានជាម៉ោស្រែកឡូឡា ធ្វើមើលតែឆ្កែគេចាប់ចាក់កបែបនេះ»Yisu ស្រែកបកទៅវិញ គិតថាមានមាត់ បើកបំពង់កតែនាងឬ

«នាងឆ្កួត នាងឯងថាអោយអ្នកណា នាងដឹងថាយើងជាអ្នកណាដែរទេ បើសិនជាលោក Jeon ដឹង នាងឯងងាប់មិនខាន»Cyra

«យើងជាម្ដាយរបស់នាងឬ បានជាមកសួរយើង »Yisu

«អាយ៎…នាងឯងចង់ងាប់ណាស់ឬ យើងនិងប្រដៅនាងឯងចេញម្ដងអោយស្គាល់ឋានៈខ្ពស់ទាប នាងកញ្ជះគេ!!!»Cyra មិនមែនជាមនុស្សដែលចេះទប់អារម្មណ៍នោះទេ ផ្ទុះពេលណាគឺចាត់ការពេលនោះហើយ 

🔞តួរង💔(ចប់✓)Wo Geschichten leben. Entdecke jetzt