ផ្ដើមរឿង

1.9K 16 1
                                    

(បញ្ហានៃគំនុំ)

ភូមិគ្រឹះ សាន់ដ្រូ លីស៍ស្សូឡា
សេតវិមាន ដែលប្រៀបដូចជារាជវាំង ឈរបណ្ដែតខ្លួននាជាយក្រុង ជាកន្លែងដាច់ស្រយាល ដែលអាចនិយាយបានថាវាឆ្ងាយ បើក្រៅពីម្ចាស់ដែនដីគឺគ្មានអ្នកណាបានស្គាល់ វិមានមួយនេះជាដាច់ខាត គ្រប់យ៉ាងនៅទីនេះត្រូវការពារយ៉ាងតឹងរឹង តាមការប្រុងប្រយ័ត្នរបស់ស្ដេចសង្គមងងឹត ដែលអ្នកក្រៅគ្មានសិទ្ធចូល អ្នកក្នុងក៏គ្មានសិទ្ធចេញ។
ជុំវិញបរិវេណ វិមាន គែពោរពេញទៅដោយអង្គរក្សជាច្រើន ឈរយាមកាមការពារ ពីពួកសត្រូវ តែទោះជាមនុស្សច្រើនយ៉ាងណា តែសភាពគ្រប់យ៉ាងបែរជាស្ងប់ស្ងាត់ទៅវិញ ព្រោះវាជាតម្រូវការរបស់ម្ចាស់ទីនេះ។
បន្ទប់ធ្វើការធំទូលាយ ដែលមានតែភាពស្ងប់ស្ងាត់ តែវាក៏ប្រែជាចលាចលពេលអ្នកណាម្នាក់បើកទ្វារចូលមកបែបទម្លុះ ព្រមជាមួយទឹកមុខមិនប្រក្រតីមកជាមួយ។
“ចៅហ្វាយ”
“មានរឿងស្អី?  ម៉េចក៏ស្លន់ស្លោរយ៉ាងនេះ?”  ម៉ាឡន  ងាកមុខ
ចេញពីឯកសារ សួរនាំកូនចៅដោយការធុញទ្រាន់។
“ម៉ាស៍ គេចខ្លួនបាត់ហើយទាន”
“ចង្រៃយ៍ វាកើតឡើងបានដោយរបៀបណា?”
“មនុស្សរបស់យើងប្រាប់ថា មានអ្នកទៅជួយវាតាមផ្លូវទាន” ត្រឹមឮថាមានមនុស្សជួយគូសត្រូវ ធ្វើឱ្យមុខមាំសង្ហាប្រែជាខ្មៅភ្លាមៗ ខួរក្បាលក៏គិតដល់អ្នកម្យ៉ាង។
ផាំង
ដៃរឹងមាំទះតុមួយទំហឹង ទាំងបញ្ចេញកំហឹងនឹងរំងាប់កំហឹងព្រមគ្នា តែគ្រប់យ៉ាងហាក់មិនរលត់ ពេលកែវភ្នែកកំណាចនៅតែឆេះសន្ធោសន្ធៅទៅដោយភ្លើងគំនុំ។
“ស្រីម្នាក់នោះនៅឯណា?”
“អ្នកណាគេចៅហ្វាយ?” ទាំងដឹងហើយថា ម៉ាឡន ចង់សម្ដៅពីអ្នកណាតែ បារ៍រ៉ន បែរជាធ្វើពើមិនដឹងអីទៅវិញ សាងឱ្យអ្នកស្ដាប់ទៅជាក្ដៅក្រហាយភ្លាម។
“បារ៍រ៉ន” ម៉ាឡន ហៅឈ្មោះមនុស្សជំនិតដោយការគម្រាមគំហែង។
“អ្នកនាង ម៉ីសៀ នៅក្នុងបន្ទប់ទាន” ចប់សម្ដីរាយការណ៍ មនុស្សកំណាចក៏ដើរចេញទៅទាំងកំហឹងឆាបឆេះ សាងឱ្យកូនចៅសម្លឹងតាមទាំងងឿងឆ្ងល់ មិនដឹងថារឿងមុននេះពាក់ព័ន្ធអីនឹងស្រីតូចដែរ។
ជំហ៊ានអង់អាច បូករួមនឹងទឹកមុខកំណាចរបស់ម្ចាស់រាងសង្ហា សាងឱ្យគ្រប់គ្នាដែលបានឃើញហេតុការណ៍ ទៅជាព្រឺសម្បុរគ្រប់គ្នា ហើយក៏អាចទាញដឹងបានដែរ  ថាហ្នឹងមានរឿងអ្វីកើតឡើង  តែវាក៏មិន
បានភ្ញាក់ផ្អើលជាងជាចិត្តអាណិតចំពោះស្រីតូចមិនដឹងអីនោះទេ។
ម៉ាឡន ដើរមកឈប់ត្រង់បរិវេណផ្ទះអ្នកបម្រើ មុននឹងសួរនាំមនុស្សជំនិតដោយសំឡេងកំណាច។
“បន្ទប់ស្រីម្នាក់នោះនៅឯណា?” មិនចម្លែកទេ ដែលគេមិនស្គាល់បន្ទប់របស់នាង ព្រោះគេមិនមែនជាមនុស្សចិញ្ចឹមរបស់ទុកស៊ីខ្លួនឯង។
“នៅចំពោះមុខចៅហ្វាយហ្នឹងហើយ” បារ៍រ៉ន ប្រាប់ទាំងមិនពេញសំឡេង ហាក់ខ្លាចថាការរាយការណ៍របស់ខ្លួនគឺជាលើកចុងក្រោយរបស់នាងក្រមុំ។
ម៉ាឡន ស្ងាត់មាត់ឈឹង តែក៏ញោចញញឹមកំណាចចេញមក ព្រមទាំងបោះជំហានកំណាចសម្ដៅទៅបន្ទប់ចំពោះមុខ ដោយទឹកមុខ ឃោឃៅមិនប្រែ។
គ្រឹក
សំឡេងបើកទ្វារ លាន់ឮថ្នមៗ ថ្នមរហូតដល់ថ្នាក់ម្ចាស់បន្ទប់មិនដឹងថាមានមនុស្សកំពុងតែចូលមក។ កែវភ្នែកកំណាច ព្រៃផ្សៃ សម្លឹងមើលរាងតូចច្រឡឹង ដែលកំពុងតែលង់លក់មិនដឹងអីនៅលើគ្រែ ក្នុងសភាពងងឹត មានត្រឹមពន្លឺព្រះចន្ទចាំងជះចូលមក។
“នាងជាអ្នកជ្រើសរើសក្បត់ខ្ញុំដោយខ្លួនឯងទេ ម៉ីសៀ” ម៉ាឡន បន្លឺសំឡេងកំណាចចេញមក តែក៏មិនបានធ្វើឱ្យអ្នកគេងលក់បានឮដូចគ្នា។
ព្រុស
ដៃកំណាចចាប់ទាញរាងតូច ទម្លាក់ពីគ្រែមួយទំហឹងដោយមិនប្រណីអាណិត។
“អូយ” អ្នកដែលគេងមិនដឹងអីមុននេះ ត្រូវស្រែកខ្លាំងៗ ពេលទទួលបានអារម្មណ៍ឈឺចាប់តាមរាងកាយ។
ម៉ីសៀ ក្រោកអង្គុយ សម្លឹងមើលអ្នកជាដើមហេតុ ដែលឈរក្បែរនោះ តែនាងមើលយ៉ាងណាក៏មិនឃើញ ព្រោះមុខរបស់គេស្ថិតក្នុងភាពងងឹត ខុសពីរាងកាយដែលមានពន្លឺចាំងពីព្រះចន្ទ ជះឱ្យឃើញរាងកាយមាំសង្ហាបានច្បាស់ពេញភ្នែក។
“លោកជាអ្នក...”
ឌឹប
សំឡេងតូចដែលប្រុងសួរនាំត្រូវកាត់ផ្ដាច់ ព្រោះត្រូវដៃរឹងមាំវាយចំកញ្ចឹង ក ធ្វើឱ្យរាងតូចសន្លប់ភ្លាមៗ។
“ខ្ញុំហ្នឹងធ្វើឱ្យជីវិតនាងត្រូវផ្លាស់ប្ដូរ បន្ទាប់ពីនាងបើកភ្នែកនៅព្រឹកស្អែក” ម៉ាឡន ចោលសម្ដីដែលបនង្កប់ន័យ មុននឹងដើរចេញទៅវិញ ដោយមិនប៉ះពាល់រាងតូចសូម្បីបន្តិច។
រាងកាយមាំសង្ហា ដើរចេញមកវិញដោយទឹកមុខធម្មតា ថ្នាក់មនុស្សជំនិតទៅជាសង្ស័យក្នុងចិត្ត មិនដឹងថាចៅហ្វាយកំពុងតែគិតអ្វីដូចគ្នា។
“ម៉ារ៍កូ ទៅបីស្រីម្នាក់នោះចេញមក” បញ្ជាខ្លីៗតែកំណាច ធ្វើឱ្យម្ចាស់ឈ្មោះទៅជារឹងខ្លួនឆ្កឺត មិនឱ្យគេរឹងខ្លួនយ៉ាងម៉េច បើសុខៗឱ្យគេទៅបីស្រីតូចទាំងមិនត្រូវជាស្អីហ្នឹងគ្នាបែបនេះ។ គេមិនបានគិតអីលើនាងនោះទេ គ្រាន់តែវាមិនសម យ៉ាងណាក៏មិនសមដែរ។
ពេលឃើញមនុស្សជំនិត គាំងទ្រឹងមួយកន្លែងបែបនេះ មនុស្សកំណាចក៏ស្រែកសម្លុតខ្លាំង។
“ម៉ារ៍កូ”
“បាទចៅហ្វាយ” ម៉ារ៍កូ  ដកដង្ហើមធំមួយហឹក  មុននឹងដើរទៅធ្វើតួនាទីតាមបញ្ជារបស់ ម៉ាឡន ទាំងចិត្តមិនចង់ប៉ុន្មាន។
ម៉ាឡន តាមសម្លឹងមើលកូនចៅដែលបីរាងតូចកាត់មុខខ្លួន ព្រមទាំងញញឹមកំណាច ជាស្នាមញញឹមដែលមិនងាយអ្នកណាបានឃើញ។ មែនគ្មានអ្នកណាបានឃើញ ហើយក៏គ្មានអ្នកណាបានដឹងថាគេមានចរឹតពិតបែបណា តែចាប់ពីពេលនេះទៅ គេហ្នឹងធ្វើឱ្យនាងបានឃើញ កាន់តែច្បាស់ថាមនុស្សដូចជា ម៉ាឡន សាន់ដ្រូ លីស៍ស្សូឡា វាកាចសាហាវបានដល់កម្រិតណា។

ទោសស្នេហ៍ម៉ាហ្វៀजहाँ कहानियाँ रहती हैं। अभी खोजें