Twenty eight : He suddenly fainted

1.3K 114 4
                                    

សហរដ្ឋអាមេរិក
វិមានវីនខូសនៀស៍

ការត្រឡប់មកវិញលើកនេះធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកនៅខាងនេះ ព្រោះជុងហ្គុកមានគម្រោងត្រឡប់មកវិញជាងមួយខែទៀតបន្ទាប់ពីបញ្ចប់គម្រោងរូបមន្តស្រាក្រហមថ្មី អាចថាវារឿងគួរឲ្យភ្ញាក់ផ្អើលបន្តិច។

ដូចដែលយើងដឹងហើយថា ជុងហ្គុក គឺជាទាយាទតែម្នាក់គត់របស់ត្រកូលវីនខូសនៀរ៍ ត្រកូលដែលមានអំណាចនៅសហរដ្ឋអាមេរិកនេះ។ ចុះធុរកិច្ចទាំងប៉ុន្មានរបស់ត្រកូលនៅទីនេះអ្នកណាជាអ្នកគ្រប់គ្រង បើជុងហ្គុកទៅនៅកូរ៉េជិតបីឆ្នាំទៅហើយនោះ?

អារ៉ាដូ អាល់ម៉ុន គឺជាមិត្តភក្តិរបស់លោក រ៉ាឆេល វីនខូសនៀរ៍ ប៉ាបង្កើតរបស់ជុងហ្គុក ជាមនុស្សដែលត្រកូលវីនខូសនៀរ៍ទុកចិត្តបំផុត គាត់គឺជាអ្នកធ្វើការឲ្យត្រកូលវីនខូសនៀរ៍ ហើយរយះពេលបីឆ្នាំដែលជុងហ្គុកទៅរស់នៅប្រទេសកូរ៉េ គឺលោកអារ៉ាដូនេះហើយជាអ្នកគ្រប់គ្រងធុរកិច្ចទាំងអស់របស់ត្រកូលវីនខូសនៀរ៍ ដោយទទួលការជួយពីកូនស្រីរបស់លោកផងដែរគឺ អារ៉ាវីតា អាល់ម៉ុន។

អារ៉ាវីតា នាងគឺជាមនុស្សស្រីរឹងមាំ ម៉ត់ចត់ ឆ្លាត និងមានទំនុកចិត្តលើខ្លួនឯង។ ស្ថិតក្នុងវ័យម្ភៃប្រាំមួយឆ្នាំទៅហើយ តែអារ៉ាវីតាមិនចាប់អារម្មណ៍ទៅលើទំនាក់ទំនងស្នេហាអ្វីសោះឡើយ ជីវិតរបស់នាងគឺពោរពេញទៅដោយពាក្យថាការងារ។

ក្រឡេកមកមើលរថយន្ដស្ព័រពណ៌ខ្មៅរលើបរលោងបរចូលមកកាន់វិមានដ៏ធំស្ដុកស្ដម្ភ ហែរហមទៅដោយរថយន្ដចំនួនពីរទៀតបើកពីមុខនិងពីក្រោយកាត់តាមបរិវេណបេតុងមកឈប់សំចតនៅរោងដាក់ឡាន ដែលពេលវេលាស្មើនេះយប់បន្តិចទៅហើយ ព្រោះចំណាយពេលអស់ឡើង 13ម៉ោងកន្លះឯណោះ ដើម្បីធ្វើដំណើរពីប្រទេសកូរ៉េមកដល់សហរដ្ឋអាមេរិក។

ទ្វារឡានត្រូវបានអ្នកបម្រើម្នាក់រត់មកបើកឲ្យ មុននឹងកាយដ៏ស្រស់សង្ហាររបស់ ជុងហ្គុក ក៏ចេញមកពីក្មុងឡានស្របពេលជាមួយការស្វាគមន៍របស់ឪពុកកូនទាំងពីរនាក់។

" ស្វាគមន៍ការត្រឡប់មកវិញជុងហ្គុក! " លោកអារ៉ាដូដែលមានអារ៉ាវីតាឈរជិតនិយាយស្វាគមន៍មកកាន់ជុងហ្គុកជាភាសាអង់គ្លេស ហើយក៏រាក់ទាក់គ្នាតាមស្ទាយរបស់ពួកគេ មិនមែនឱនគោរពដូចប្រពៃណីរបស់កូរ៉េនោះទេ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now