Thirty one : From today,don't show me your face!!

1.5K 136 20
                                    

ជំហានវែងៗបូករួមជាមួយនឹងទឹកមុខដ៏សែនមាំ នាំយករាងកាយរបស់ជុងហ្គុកចុះមកខាងក្រោមទាំងប្រញាប់ គ្រងដោយសម្លៀកបំពាក់បម្រុងនឹងចេញទៅខាងក្រៅ។

" ជុងហ្គុក! ក្រែងថាពីរថ្ងៃទៀតទើបត្រឡប់ទៅវិញនោះអី ហេតុអ្វីក៏ក្មួយស្រាប់តែចង់ធ្វើដំណើរទៅវិញទាំងយប់បែបនេះ?? ទីនោះមានរឿងអីមែនទេ? " លោកអារ៉ាដូនៅឈរចាំខាងក្រោមស្រដីសួរមកជុងហ្គុក។ ប្រហែលពីរម៉ោងមុននេះ ជុងហ្គុកបានឲ្យអេឌីកក់សំបុត្រយន្ដហោះត្រឡប់ទៅកូរ៉េវិញភ្លាមៗដោយមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់ ធ្វើឲ្យគាត់ឆ្ងល់ខ្លាំងណាស់ ព្រោះបើមិនមានហេតុផលជុងហ្គុកនឹងមិនធ្វើបែបនេះនោះទេ។

" មានបញ្ហាមួយចំនួនដែលខ្ញុំត្រូវដោះស្រាយជាប្រញាប់ ខ្ញុំទុកកិច្ចការដែលសល់ឲ្យអារ៉ាវីតាធ្វើ ពីរថ្ងៃទៀតនាងអាចហោះទៅកូរ៉េតាមក្រោយបាន " ជុងហ្គុកឆ្លើយតបគាត់ទាំងទឹកមុខមិនអំណោយផល វាដូចជាអាចសម្លាប់មនុស្សម្នាក់បានដោយគ្រាន់តែទឹកមុខរបស់នាយ លោកអារ៉ាដូមិនអាចអ្វីឃាត់ឡើយ ក្នុងខណះពេលបែបនេះទៅហើយ។

" អ៊ីចឹងពូជូនពរឲ្យក្មួយធ្វើដំណើរដោយសុវត្ថិភាពចុះ! " លោកអារ៉ាដូលើកដៃទះស្មាជុងហ្គុកតិចៗទាំងញញឹម។

" បាទ លោកពូ! "

" ខ្ញុំនឹងប្រញាប់ទៅតាមលោក សូមធ្វើដំណើរដោយសុវត្ថិភាព! " អារ៉ាវីតាដែលឈរជិតនោះនិយាយ ជុងហ្គុកក៏ងក់ក្បាលបន្តិចហើយដើរចេញទៅខាងក្រៅដែលមានអេឌីឈរចាំ ជាមួយរថយន្ដស្ព័របីគ្រឿងសម្រាប់ធ្វើដំណើរទៅកាន់ព្រលានយន្ដហោះនិងធ្វើដំណើរតាមជើងហោះហើរឯកជនត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ។

ប្រទេសកូរ៉េខាងត្បូង(ថ្ងៃថ្មី)

ថេយ៍បានចេញពីមន្ទីរពេទ្យហើយ ជីមីនបាននាំគេទៅទិញរបស់របរជាច្រើនរួមជាមួយអាហារដែលអ្នកមានផ្ទៃពោះគួរបរិភោគ ហើយបន្ទាប់ពីនោះពួកគេក៏ត្រឡប់មកផ្ទះវិញ ជីមីនត្រូវបានយ៉ុនហ្គីហៅឲ្យត្រឡប់ទៅផ្ទះវិញជាបន្ទាន់ ទើបគេមិនអាចនៅនិយាយជាមួយថេយ៍ទៀតបាន។

ថេយ៍អង្គុយនៅបន្ទប់ទទួលភ្ញៀវ កាន់ទូរសព្ទទាំងមុខស្រពាប់ស្រពោន ព្រោះជុងហ្គុកមិនបានទាក់ទងមកគេសូម្បីបន្តិច នេះជាថ្ងៃទីបីហើយដែលនាយទៅបាត់ វាគួរឲ្យចម្លែកទេ?? ឬមួយនាយមានបញ្ហាអី?

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now