Fifty eight : Coming back

1.4K 86 5
                                    

surprise! Wincosnea family is back! 😂

~~~~~~~~~~~~~~~~~~~~~~~~

7ឆ្នាំក្រោយមក

" Jung! " Taehyung ដើរកាន់កែវកាហ្វេយកមកដាក់លើតុធ្វើការរបស់ស្វាមីដែលកំពុងធ្វើការយ៉ាងមមាញឹក។

" អរគុណអូនហើយ " Jungkook ងើយមុខឡើងញញឹមដាក់ Taehyung ទោះជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំហើយក៏ដោយក្ដីតែចិត្តស្រឡាញ់របស់នាយមិនដែលផ្លាស់ប្ដូរចំពោះរាងតូចឡើយ តែមានតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ Taehyung កើនអាយុ តែសម្រស់រឹតតែស្អាតជាងមុនទៅទៀត ប្រាំពីរឆ្នាំដែលរស់នៅទឹកដីអាមេរិក មានមនុស្សប្រុសជាច្រើនតាមលួចចែចង់ តែគិតថា Jungkook ឲ្យពួកប្រុសមុខអាក្រក់អស់នោះប៉ះបេះដូងរបស់នាយបានមែនទេ? ប្រាកដណាស់ថានឹងបានស្គាល់មឈូសមិនខាន!

" បងកុំស្មុគស្មាញពេកអី Jung សម្រាកខ្លះក៏ល្អដែរណា៎! " Taehyung ជ្រួញចិញ្ចើមសំឡឹងមើលទៅ Jungkook ដែលមានទឹកមុខតប់ប្រមល់ ឯកសារដែលត្រូវស៉ីញ៉េនៅគរពេញលើតុ។

" តែបងត្រូវប្រញាប់ណា Tae មួយអាទិត្យទៀតពួកយើងត្រឡប់ទៅកូរ៉េវិញហើយ បងចង់បញ្ចប់ការងារនៅទីនេះឲ្យចប់ "

" អ្ហឹម តាមតែបងចុះ តែកុំខំប្រឹងពេកអី អូនបារម្ភ! "

" បើអូនឲ្យថើបបងមួយខ្សឺត ប្រហែលបងមានកម្លាំងពេញប៉ឹបសម្រាប់ធ្វើការវិញ " Jungkook ញោចចុងមាត់ញញឹម សំឡឹងមើល Taehyung ថ្ពាល់ក្រហមអៀន តែមិនទាន់ដឹងអីផងសំឡេងពីខាងក្រោមក៏បន្លឺឡើង, Jungkook និង Taehyung ក៏ងាកមើលមុខគ្នាទាំងឆ្ងល់។

ខាងក្រោម

" ហ្អឹកៗ apppaaaa!!! "

" Hanni!!! ហេតុអីក៏យំកូន?? " Taehyung ញាប់ជើងចុះពីជណ្ដើរមុន Jungkook រត់ទៅចាប់ឱបកូនស្រីពៅអាយុ 4ឆ្នាំសក់ខ្លីក្បាលត្រឡោកដូងកាត់រកឪ ថ្ពាល់ប៉ោងៗពេលនេះពេញដោយទឹកភ្នែកដែលកំពុងហូរចុះមក Hanni ស្ថិតក្នុងឈុតសិស្សសាលាដ៏សែនខ្ចីខ្ចូតព្រោះទើបត្រឡប់មកពីសាលារៀនវិញជាមួយបងៗ។

" Appa! អាបងអត់ឲ្យកូនញ៉ាំការ៉េមទេ Soobinie, Jaykie, Minji-nie ចិត្តអាក្រក់!! " Hanni លើកដៃតូចៗរបស់នាងឱបក Taehyung យំកក្លាក់សើមស្មារបស់ Tae ហើយងាកមុខលើកដៃចង្អុលទៅ Soobin, Jay និង Minji ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now