Forty eight : Civilization

1.6K 183 6
                                    

9ខែបន្ទាប់~~~

" ថេយ៍!!! បងប្រាប់អូនហើយមែនទេ កុំឲ្យដើរលឿនៗពេក!! បើអូនឯងដួលគិតយ៉ាងម៉េច?? " ជុងហ្គុកបោះជំហានវែងៗលឿនៗមកចាប់ដៃថេយ៍កុំឲ្យដើរទៅបន្ត ឯអេឌីវិញរត់មកពីក្រោយជាមួយកន្ត្រកផ្លែឈើ ព្រោះពួកគេមកលេងលោកហាន់ដេដែលកំពុងសម្រាកព្យាបាល ស្ថានភាពរបស់គាត់ប្រសើរឡើងវិញហើយ ហើយគាត់ថែមទាំងដឹងខ្លួនទៀតផង។ ចំណែកឯថេយ៍វិញ ពេលនេះហាក់បីដូចជាកូនទារករបស់ជុងហ្គុកយ៉ាងអ៊ីចឹង តាំងពីហេតុការណ៍លើកនោះមកព្រមទាំងជិតដល់ថ្ងៃសម្រាលទៀតទៅហើយនោះ ជុងហ្គុកសឹងតែលើកគេពរគ្រប់វិនាទី គ្រប់ទីកន្លែង និយាយពីថាស្រឡាញ់ ថ្នាក់ថ្នម ស្រមោចវារប៉ះក៏មិនបានដែរ សូម្បីញ៉ាំបាយក៏បញ្ចុក ងូតទឹកស្លៀកពាក់ឲ្យ យប់ឡើងអូនគេងញ៉ាំនំសណ្ដូកជើងមើលទូរទស្សន៍ បងវិញអង្គុយច្របាច់ជើងឲ្យ មួយថ្ងៃៗនាយតែងតែផ្ដល់សុភមង្គលឲ្យគេច្រើនទៅៗមិនមានចិត្តវៀចវេរឡើយ។

" ហ្គុកគី!! " ថេយ៍ចាប់ផ្ដើមពេបមាត់ធ្វើមុខកម្សត់ តាំងពីពរពោះឈានចូលដល់ខែ9នេះ ចរិតរបស់គេក៏ផ្លាស់ប្ដូរយ៉ាងចម្លែក ឆាប់អន់ចិត្ត ស្ដីឲ្យបន្តិចបន្តួចក៏មិនបាន ហើយនៅផ្លាស់ប្ដូរសព្វនាមហៅរបស់ជុងហ្គុកទៀត។

" អូៗ! ទៅបងសូមទោស! " ជុងហ្គុកគ្រវីក្បាលបន្តិច ហើយប្រញាប់លួងនាយតូចវិញ ជៀសវាងគេស្រែកយំកណ្ដាលមន្ទីរពេទ្យឲ្យខ្មាស់គេ។

" I Love You! "

" Love you too! "

" love who??? " ថេយ៍ខាំមាត់សួរជុងហ្គុក។

" Love You! "

" Who love? "

" I love you! "

" ហិហិ! ហ្គុកគីគួរឲ្យស្រឡាញ់ណាស់! " ថេយ៉ុងចាប់បិចថ្ពាល់របស់ជុងហ្គុកហើយសើចយ៉ាងស្រស់ មុននឹងឱបដើមដៃរបស់នាយហើយបណ្ដើរគ្នាទៅរកបន្ទប់សម្រាករបស់លោកហាន់ដេ។

ក្រាក!

" អូ! អ្នកមីង! អារ៉ាម! " ជុងហ្គុករុញទ្វារបន្ទប់បើក ក៏ឃើញថាអ្នកស្រីខារ៉ានិងអារ៉ាមកំពុងតែនៅមើលថែលោកហាន់ដេ។

" ជុងហ្គុក! ថេយ៉ុង! ឆាប់ចូលមក! " អ្នកស្រីខារ៉ាញញិមហៅពួកគេឲ្យចូល ចំណែកអេឌីវិញក៏យកកន្ត្រកផ្លែឈើទៅទុកនៅលើតុម្ខាង។

ស្នេហ៍មួយរាត្រី | One Night Stand Место, где живут истории. Откройте их для себя