Fifty : First time dad

1.5K 180 11
                                    

មក public ឲ្យហើយ ព្រោះម៉ោង6មើល concert 😌

~~~~~~~

សហរដ្ឋអាមេរិក (បីថ្ងៃបន្ទាប់)

អារ៉ាវីតាចុះពីលើឡានយកកាបូបស្ពាយនឹងស្មាហើយដើរចូលទៅខាងក្នុងភោជនីយដ្ឋានមួយកន្លែងដែលនាងត្រូវណាត់ជួបជាមួយមនុស្សប្រុសដែលប៉ានាងណែនាំនោះទាំងប្រញាប់ប្រញាល់ ព្រោះនាងមកយឺត 20នាទីទៅហើយដោយសាររវល់បង្ហើយការងារដែលសល់ មិនដឹងថានាយម្នាក់នោះត្រឡប់ទៅផ្ទះវិញបាត់ហើយក៏មិនដឹង។

ចូលមកដល់នាងដើរទៅរកតុដែលបានកក់ទុក ឃើញមនុស្សប្រុសនៅអង្គុយនៅទីនោះនៅឡើយ នាងមើលឃើញតែពីខាងក្រោយប៉ុណ្ណោះ មិនទាន់ដឹងថាមានមុខមាត់យ៉ាងណាឡើយ។

" សូមទោសដែលខ្ញុំយឺត! "

" អូ មិនអីទេ អ្នកនាងអង្គុយចុះម- "

" លោ-លោក?? " អារ៉ាវីតាបើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញមុខមាត់បុរសដែលនាងត្រូវណាត់ជួប វាកើតឡើងបានយ៉ាងម៉េច? ហើយហេតុអ្វីផែនដីមួយនេះតូចខ្លាំងម្ល៉េះ??

" អ្នកនាង.... " វូស៉ីកក៏ភ្ញាក់ផ្អើលមិនស្ទើរដែរជាមួយវត្តមានរបស់អារ៉ាវីតា នាយមិនរំពឹងថានាយបានជួបនាងម្ដងទៀតនោះទេ ហើយក៏មិនបានដឹងថាមនុស្សស្រីដែលនាយណាត់ជួបគឺជាអារ៉ាវីតាដែរ។ ហើយដើមហេតុដែលនាយជាគូណាត់ជួបរបស់អារ៉ាវីតា គឺមកពីកាលដែលនាយមករៀនបន្តនៅអាមេរិកនោះ នាយបានស្គាល់ជាមួយលោកអារ៉ាដូយ៉ាងជិតស្និទ្ធហាក់ដូចជាពូនិងក្មួយបង្កើត។ កាលពីប៉ុន្មានថ្ងៃមុនលោកអារ៉ាដូទាក់ទងមកនាយនិយាយពីរឿងនេះ ទើបនាយសម្រេចចិត្តធ្វើដំណើរពីកូរ៉េមកអាមេរិក ព្រោះបើគិតទៅក៏គួរតែដល់ពេលដែលនាយត្រូវរកមនុស្សម្នាក់ថ្មីហើយដែរ ព្រោះនាយក៏កាត់ចិត្តបានពីថេយ៍តាំងពីយូរហើយដូចគ្នា។

" ហេ-ហេតុអ្វីក៏ជាលោក? " នាងក្រមុំប្រែជារឹងខ្លួនស្ដូក ឬមួយនាងដើរមកច្រឡំតុទេដឹង? ម៉េចនឹងអាចជានាយម្នាក់នេះទៅ?

" អ្នកនាងគឺជាកូនស្រីរបស់លោកពូដូមែនទេ? " វូស៉ីកសួរដើម្បីឲ្យប្រាកដក្នុងចិត្ត ទើបអារ៉ាវីតាងក់ក្បាលបញ្ជាក់ថាមែន។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now