Six : When the little cat turned to a rude tiger

2.7K 177 2
                                    

ភូមិគ្រឹះលេអូដាស៍

" លោកពូ!!! " សំឡេងស្រែកលឺដូចកញ្ចែរបស់ក្មេងប្រុសម្នាក់កំពុងរត់សំដៅទៅរកយ៉ុនហ្គីដែលកំពុងអង្គុយពិនិត្យមើលឯកសារយ៉ាងស្ងៀមស្ងាត់ក្នុងបន្ទប់ធ្វើការ ព្រោះមួយរយះនេះសម្ភារៈហ្គេមមានបញ្ហាបច្ចេកទេសដែលត្រូវដោះស្រាយ មុននឹងលក់ចូលទៅក្នុងទីផ្សារ។

" លោកពូ!!! " រត់មកដល់ ក្មេងមាឌល្អិតស្ទុះចូលមកវែកកន្លែងអង្គុយលើភ្លៅយ៉ុនហ្គីយ៉ាងព្រងើយសម្ដែងចរឹតគួរឲ្យស្រឡាញ់ឲ្យយ៉ុនហ្គីជ្រួញចិញ្ចើមឡើងដោយក្ដីងឿងឆ្ងល់។

" ទៅបង្ករឿងមកទៀតហើយមែនទេ? " សំឡេងស្មើរឹបសួរទៅកាន់ឲ្យក្មេងតូចបើកភ្នែកភ្លឹសៗ ក្មេងម្នាក់នេះបើមិនបង្ករឿងអ្វី គេមិនដែលមកតោងទាមនាយបែបនេះខ្លាំងពេកឡើយ។

" អូនអត់បានធ្វើអីផង! " កំឡោះតូចបដិសេធដោយលើកចិញ្ចើមម្ខាងហើយស្ទុះទៅចាប់ថើបថ្ពាល់ប្រុសចាស់ខ្សឺតៗ នៅបញ្ចេញឫកពាក្រមិចក្រមើមសឹងតែត្រូវយ៉ុនហ្គីចាប់គ្រញិច។

តុកៗ!

" ចូលមកហ្រ្វេង! " លឺយ៉ុនហ្គីហៅនាយហ្វ្រេងចូលមកភ្លាម ទឹកមុខក្មេងលើភ្លៅក៏ចាប់ផ្ដើមផ្លាស់ប្ដូរ ធ្វើឲ្យយ៉ុនហ្គីអស់សំណើចក្នុងចិត្តរង់ចាំមើលបន្ត។

" ចៅហ្វាយ!! " ហ្វ្រេនចូលមកជាមួយទឹកមុខដ៏កម្សត់ ថ្ពាល់របស់នាយម្ខាងលេចចេញស្នាមម្រាមដៃទះឡើងច្បាស់ៗដូចបោះពុម្ពចាក់។

" យ៉ាងម៉េច? "

" ខ្ញុំសូមប្ដូរការងារណា៎ចៅហ្វាយ ចៅហ្វាយឲ្យខ្ញុំទៅតាមចៅហ្វាយដូចដើមវិញឬឲ្យខ្ញុំធ្វើជាអ្នកកាត់ស្មៅក៏បាន ខ្ញុំលែងចង់ធ្វើតៃកុងឡានជូនអ្នកប្រុសតូចទៅសាលាទៀតហើយទាន " ហ្វ្រេនលើកដៃជូតទឹកភ្នែកដែលមិនមានហូរចុះមក សំឡឹងឃើញមាឌល្អិតអង្គុយក្ដាប់មាត់សម្លក់មកនាយសឹងតែចូលមកខាំស៉ីសាច់ទាំងរស់។ នៅជាមួយនាយកាចឆ្នាស់សាហាវដូចមេខ្លា នៅជាមួយចៅហ្វាយធំវិញដូចទារកទើបនឹងកើត។

" ជីមីនបង្ករឿងអ្វីមែនទេ? "

" អ្នកប្រុសតូចមានរឿងឈ្លោះទាស់ទែងជាមួយមិត្តរួមថ្នាក់មុនពេលចេញមក រហូតដល់ប្រើប្រាស់ដៃជើងទើបខ្ញុំចូលទៅជួយឃាត់រងជំនួសឡើងចង់ក្រឡកខួរ តែអ្នកប្រុសតូចបែរជាខឹងខ្ញុំដែលចូលទៅជួយ ថែមទាំងទះកាំភ្លៀងអាហ្វ្រេងឡើងចង់វៀចថ្គាមទៀតផងចៅហ្វាយ អឹក..ចៅហ្វាយត្រូវតែជឿអាហ្វ្រេងណា៎ " នាយហ្វ្រេនរៀបរាប់បែកអូរហូរស្ទឹង ងាកមកមើល ជីមីន ឡាន់ដឺក្រេត ក្មួយសំណព្វដែលមានត្រកូលខុសគ្នារបស់យ៉ុនហ្គី បន្ទាប់ពីត្រូវនាយហ្វ្រេនបកអាក្រាតរឿងរ៉ាវរួចអស់ហើយក៏តាំងធ្វើមុខស្លេកៗដូចជាជនរងគ្រោះ ជាតួឯកដែលត្រូវតួឈ្នានីសដូចជានាយហ្វ្រេងមួលបង្កាច់។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now