Eighteen : Let me have a taste

1.6K 112 1
                                    

" ថេយ៍!!! " ជុងហ្គុកស្ទុះរត់មកចាប់ដៃរបស់ថេយ៍បានមុននឹងគេចូលទៅក្នុងឡាន។

" ថេយ៍ស្ដាប់បងបកស្រាយសិនបានទេ? " ជុងហ្គុកសំឡឹងមើលទៅមុខរបស់ថេយ៍ដែលព្យាយាមគេចមុខពីនាយ។

" បងចង់បកស្រាយអី? គ្មានអ្វីគួរឲ្យបកស្រាយនោះទេ!! " ថេយ៍ចាប់ប្រឡេះដៃរបស់នាយចេញវិញ។

" រឿងមុននេះ! "

" តែខ្ញុំមិនចង់ដឹងទេ "

" អូនកំពុងខឹងមែនទេថេយ៍? " ជុងហ្គុកប្រើម្រាមដៃម្ខាងយកទៅប៉ះថ្ពាល់របស់ថេយ៍ ថេយ៍កំពុងតែធ្វើមុខស្មើ នាយមិនដឹងថាគេកំពុងខឹង អត់ចិត្ត ឬប្រច័ណ្ឌឲ្យប្រាកដនោះទេ។

" ...... "

" មិននិយាយរកបង? " ចិញ្ចើមទាំងគូត្រូវបានចងចូលគ្នា ថេយ៍លើកដៃមកឱបចូលគ្នា ឈរបែរខ្នងដាក់ជុងហ្គុក។

" បើអូនខឹងបងមែន បងអាចបកស្រាយបានណា ថេយ៍! បងនិងនាងគ្មានអ្វីពាក់ព័ន្ធគ្នាទៀតឡើយ "

" ខ្ញុំចង់ត្រឡប់ទៅផ្ទះ!! " ថេយ៍ចូលទៅអង្គុយនៅក្នុងឡានមុន ទឹកមុខរបស់គេពេលនេះគឺកាចដូចជាមេខ្លាអ៊ីចឹង។

" អេឌី! " ឃើញដូច្នេះជុងហ្គុកក៏ងាកមកហៅអេឌីដែលឈរនៅជិតនោះ។

" បាទ ចៅហ្វាយ "

" បើកទៅខុនដូ! " ប្រាប់តែប៉ុណ្ណឹង ជុងហ្គុកក៏ប្រញាប់ចូលទៅអង្គុយក្នុងឡាន អេឌីក៏មិនសូញសាញច្រើនប្រញាប់ឡើងឡានហើយបើកចេញទៅ។

រថយន្ដទំនើបកំពុងបើកនៅលើផ្លូវសំដៅទៅខុនដូមួយកន្លែងដែលជាកម្មសិទ្ធរបស់ជុងហ្គុក ហើយវាក៏ជាកន្លែងដែលពួកគេធ្លាប់ធ្វើរឿងស៉ីជម្រៅពេលជួបគ្នាដំបូងផងដែរ។ បរិយាកាសក្នុងឡានហ៊ុមព័ទ្ធដោយភាពស្ងប់ស្ងាត់ អេឌីព្យាយាមអង្គុយបើកឡានសឹងតែមិនហ៊ានសូម្បីតែដកដង្ហើម។

" ថេយ៍! " ជុងហ្គុកហៅឈ្មោះមនុស្សដែលកំពុងអង្គុយបែរមុខទៅកញ្ចក់មិនព្រមបែរមករកនាយ។ ថេយ៍គួរតែដឹងច្បាស់ហើយថា ជុងហ្គុក វីនខូសនៀរ៍ មិនចេះលួងនរណានោះទេ គេគួរតែឈប់ខឹង តើនាយគួរលួងគេដោយវិធីដូចមុនមែនទេ?

" អូនខឹងបងរឿងមុននេះមែនទេ? "

" មិន!! "

" ចុះខឹងបងរឿងអី? ហេតុអីមិននិយាយរកបង? ក្រែងមុននេះពួកយើងល្អជាមួយគ្នាតើ? "

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now