Forty nine : Soobin Wincosnea

1.5K 158 7
                                    

" អ្ហឹកៗ...ជុង! ឈឺ-ឈឺពោះណាស់!!! " ថេយ៉ុងត្រូវដាក់ឲ្យគេងលើគ្រែរុញចូលក្នុងមន្ទីរពេទ្យដោយក្រុមគ្រូពេទ្យដោយមានជុងហ្គុករត់តាមកាន់ដៃរបស់គេដូចគ្នា ចំណែកអ្នកផ្សេងទៀតក៏រត់មកតាមក្រោយ។

" ថេយ៍!! កុំយំអីណា៎..បងនៅទីនេះហើយ សំឡឹងមុខបងមក " ជុងហ្គុកក្ដាប់ដៃរបស់ថេយ៍ជាប់ ហើយនិយាយលួងលោមគេ មិនយូរប៉ុន្មានក៏រុញមកដល់មុខបន្ទប់ដែលត្រូវសម្រាល។

" សូមរង់ចាំនៅខាងក្រៅ!! " គ្រូពេទ្យរុញជុងហ្គុកមិនឲ្យចូលទៅតាមរួចក៏ទាញបិទទ្វារបាត់។ នាយសង្ហារលើកដៃជ្រោងសក់ នៅឈរមើលនៅទីនោះមិនព្រមចេញទៅណាឡើយ នាយកំពុងបារម្ភពីថេយ៍ខ្លាំងណាស់។

" មិនអីទេជុងហ្គុក ថេយ៍ប្រាកដជាធ្វើបាន! " ហ៊ូសុកដើរមកទះស្មាជុងហ្គុកនិយាយលួងលោមកុំឲ្យនាយបារម្ភខ្លាំងពេក។

" ខ្ញ-ខ្ញុំខ្លាចណាស់ហ្យុង!! ថេយ៍គេឈឺខ្លាំងណាស់! តើអាចសុំគ្រូពេទ្យឲ្យខ្ញុំកើតជំនួសបានទេ?? "

" ឯងឆ្កួតមែន?? " យ៉ុនហ្គីដើរចូលមកទះក្បាលជុងហ្គុកមួយដៃពីក្រោយស្រាលៗ។

" ឆ្កួតយ៉ាងម៉េចទៅហ្យុង?? បងឯងវៃក្បាលខ្ញុំធ្វើអី?? "

" ថេយ៍ជាអ្នកពរពោះ ហើយឯងចង់ជាអ្នកកើត? ឯងមើលរឿងច្រើនពេកទេដឹង? សូម្បីក្មេងក៏មិនតាប៉ែដូចឯងដែរ "

" គឺខ្ញុំបារម្ភពីថេយ៍! បើថេយ៍កើតអីទៅ មន្ទីរពេទ្យមួយនេះនឹងត្រូវដុតចោលមិនខាន!! " ជុងហ្គុកនិយាយខ្លាំងៗធ្វើឲ្យអ្នកជម្ងឺនិងអ្នកគ្រូពេទ្យដែលឆ្លងកាត់ទីនោះងាកមើលមុខនាយគ្រប់គ្នា ទើបហ៊ូសុករហ័សយកដៃខ្ទប់មាត់ជុងហ្គុក។

" បងដឹងថាឯងបារម្ភ តែមេត្តាលាក់ចរិតក្ដៅក្រហាយរបស់ឯងបន្តិចទៅ ឯងមិនមែនចង់ធ្វើឲ្យមនុស្សមួយមន្ទីរពេទ្យតក់ស្លុតព្រោះឯងចង់ដុតមន្ទីរពេទ្យចោលទេមែនទេ? "

" ខ្ញុំនឹងដុតមែន ខ្ញុំមិនបាននិយាយលេងទេ! "

" អូយ៎! ហ្យុងយកវាទៅចាត់ការទៅ ខ្ញុំអស់និយាយជាមួយហើយ! " ហ៊ូសុករុញជុងហ្គុកឲ្យយ៉ុនហ្គី ទើបយ៉ុនហ្គីអូសដៃជុងហ្គុកឲ្យទៅអង្គុយនៅកៅអីរង់ចាំជាមួយជីមីននិងវូស៉ីក។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now