Fifty four : U're my baby

1.5K 123 17
                                    

-3ឆ្នាំបន្ទាប់

" ប៉ាប៉ា!! " ទ្វារបន្ទប់ office របើកឡើងដោយអេឌី ខណៈអាល្អិតតូចអាយុបួនឆ្នាំក្នុងឈុតសិស្សសាលាគួរឲ្យស្រឡាញ់រត់ចូលមករកឪពុកដែលកំពុងអង្គុយស៉ីញ៉េឯកសារ។

" ហីយ៉ា ប៊ីនប៊ីនរបស់ប៉ា! " ជុងហ្គុកទុកការងារមួយឡែក បង្វែរខ្លួនទៅចាប់លើកកូនមកដាក់អង្គុយលើភ្លៅ ហើយចាប់ក្រញិចថើបថ្ពាល់គេទាំងសងខាងទាល់តែអស់ចិត្ត។

" ប៉ាប៉ា ពេលពួកយើងទៅផ្ទះវិញ ចូលទិញខេកផងណា អាប់ប៉ាចង់ញ៉ាំ អាប់ប៉ាថាអូនធើទុក្ខឲ្យអាប់ប៉ាឃ្លានញ៉ាំខេក! " ស៊ូប៊ីនដាក់ដៃតូចៗរបស់គេចាប់អង្រួនខ្សែក្រវាត់របស់ជុងហ្គុក រំអុកប្រាប់ជុងហ្គុកឲ្យទិញខេកផ្ញើរថេយ៉ុង ត្បិតអ្វីពេលនេះថេយ៍កំពុងតែពរពោះកូនប្រុសទីពីរ ហើយកំពុងតែចាញ់ខ្លាំងដូចគ្នា។

ស៊ូប៊ីន មានអាយុបួនឆ្នាំហើយ តែគេជាក្មេងឆ្លាត ថែមទាំងមានរាងកាយធំធាត់ល្អជាងក្មេងដទៃទៀតផង ទាំងការនិយាយស្ដីទាំងសុជីវធម៌គឺដូចជាមនុស្សចាស់អ៊ីចឹង ហើយគេក៏បានចូលរៀនថ្នាក់មត្តេយ្យដូចគ្នា។

" អាប់ប៉ាប្រាប់កូនបែបនេះហ៎? " ជុងហ្គុកឱនសំឡឹងមើលមុខអាល្អិតថ្ពាល់ប៉ោងៗក្រហមគួរឲ្យខ្នាញ់ បើនិយាយទៅ ស៊ូប៊ីនស្រឡាញ់អាប់ប៉ាគេណាស់ ពេលថេយ៉ុងឈ្លោះជាមួយជុងហ្គុកលើកណា គេតែងតែនៅខាងថេយ៍ជានិច្ច ហើយថែមទាំងស្ដីឲ្យជុងហ្គុកទៀតផង។

" បាទ! អាប់ប៉ាថាបើមិនទិញឲ្យទេ អាប់ប៉ានឹងឲ្យប៉ាប៉ាគេងនៅក្រៅបន្ទប់ ទៅទិញនៅហាងមីនៗហើយទិញការ៉េមឲ្យប៊ីនប៊ីនផង ខិខិ!! " ស៊ូប៊ីនជ្រប់មុខនឹងទ្រូងជុងហ្គុកហើយសើច។

" នេះល្បិចចង់ញ៉ាំការ៉េមទេឬ កូនការ៉ុតហ្ហា៎?? " ជុងហ្គុកចាក់ចង្កេះធ្វើឲ្យអាល្អិតរមួលខ្លួនសើចខខឹក ចំណែកអេឌីដែលឈរកាន់កាតាបនេះក៏សើចទៅតាមដូចគ្នា។

~~~~~

" សួស្ដី! "

" អូ វូស៉ីកហ្យុង! " ជីមីន ងើយមុខសំឡឹងមើលភ្ញៀវចំណូលថ្មីដែលចូលមក។ វូស៉ីកបណ្ដើរអារ៉ាវីតាចូលមកខាងក្នុងហាងរបស់ជីមីន ពួកគេបានរៀបការជាមួយគ្នាកាលពីពីរឆ្នាំមុន ហើយអ្វីដែលសំខាន់ពេលនេះអារ៉ាវីតាកំពុងពរពោះកូន7ខែទៀតផង។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now