warning : Smut scene ahead if you feel uncomfortable please don't read.
ភាគនេះមានពាក្យមិនសមរម្យច្រើន បើមានអារម្មណ៍មិនល្អសូមកុំអាន។កង់ឡានរង្វើលទៅមុខក្នុងល្បឿនមួយលឿនស្លេវ តែហាក់មិនបានធ្វើឲ្យ ថេយ៉ុង ឡូរ៉ាក្រេស ឯណេះព្រឺក្បាលបន្តិចឡើយ ត្បិតគេកំពុងតែស្ថិតនៅក្នុងឡានជាមួយមនុស្សប្រុសម្នាក់ដែលគេស្បថថានឹងធ្វើឲ្យនាយងប់ងុលនឹងគេឲ្យទាល់តែបាន។
ជុងហ្គុក វីនខូនៀរ៍ នរណាៗក៏ដឹងដែរថានាយជាមនុស្សងប់នឹងការងារប៉ុណ្ណា ជាមនុស្សដែលងាយស្រួលនឹងចូលទៅរកតែពិបាកនឹងដើរចេញ មានតែមនុស្សជិតស្និទ្ធប៉ុណ្ណោះដែលដឹងថាពេលនាយខឹងគឺឃៅប៉ុណ្ណា។ ម្យ៉ាងវិញទៀតត្រកូលវីនខូនៀរ៍ ជាត្រកូលមានឥទ្ធិពលតាំងពីយូរណាស់មកហើយ ជំនាន់នីមួយៗកាន់តែធ្វើឲ្យវង្សត្រកូលនេះល្បីឈ្មោះមានអំណាចខ្លាំងទៅៗ មនុស្សសាមញ្ញគឺមិនអាចទៅពាក់ព័ន្ធនឹងពួកគេឡើយ ព្រោះវាដូចជាយកពងមាន់ទៅជល់នឹងថ្ម។ ជុងហ្គុក បានចូលមករស់នៅប្រទេសកូរ៉េខាងត្បូងបានប្រហែលជា 2ឆ្នាំកន្លះហើយ ព្រោះត្រូវពង្រីករោងចក្រស្រាក្រហមនៅទីនេះ ម្យ៉ាងនេះជាទឹកដីកំណើតអ្នកស្រី ចន លូសៀ ដែលជាម៉ាក់របស់នាយ គ្រប់គម្រប់3ឆ្នាំនាយនឹងត្រឡប់ទៅរស់នៅឯសហរដ្ឋអាមេរិកវិញ។
បន្ទាប់ពីត្រូវជុងហ្គុកចាប់បឺតមាត់រួច ថេយ៉ុងក៏ត្រូវបាននាយចាប់រុញចូលឡានហើយបើកចេញពីក្លឹបមកទាំងគ្មានស្រដីអ្វីសូម្បីមួយម៉ាត់ ខណះពេលនេះនាយចង់នាំគេទៅណាក៏គេមិនទាំងដឹងផង។
" លោកចង់នាំខ្ញុំទៅណា? " ថេយ៍ងាកសួរទៅបុរសដែលកំពុងបើកឡានទាំងទឹកមុខរាបស្មើ។
" ផ្ទះថេយ៍នៅឯណាប្រាប់មក ខ្ញុំនឹងជូនថេយ៍ទៅ! " ជុងហ្គុកឆ្លើយតបទៅថេយ៍វិញទាំងមិនងាកមុខទៅរក ថេយ៍ក៏ស្រាប់តែអស់សំណើច ចាប់ថើបគេហើយចាប់រុញចូលឡានគឺចង់ជូនគេមកផ្ទះទេឬ?
" ខ្ញុំនៅខុនដូជាមួយមិត្ត "
" sh*t!! " ជុងហ្គុកសង្ក្រឺតជើងធ្មេញស្ទើរបែកសសៃឈាម សុខៗក៏ស្រាប់តែមានអារម្មណ៍ថាក្ដៅស្រេញស្រាញខ្លួនប្រាណយ៉ាងចម្លែក ទាំងដែលក្នុងឡានមានម៉ាស៉ីនត្រជាក់ អាការៈមួយនេះនាយស្គាល់ច្បាស់ណាស់។ តើនាយត្រូវស្រីៗពីរនាក់នោះដាក់ថ្នាំសម្រើបមែនទេ?
YOU ARE READING
ស្នេហ៍មួយរាត្រី | One Night Stand
Fanfiction" ត្រឹមរយៈពេលមួយយប់ ខ្ញុំនឹងធ្វើឲ្យលោកឈ្លក់វង្វេងនឹងខ្ញុំរហូតងើបមុខមិនរួច ជុងហ្គុក វីនខូសនៀរ៍!! " Character : Jungkook Wincosnea | Taehyung Loragrace Yoongi Leodas | Jimin Landergret Soobin Wincosnea | Choi Yeonjun Jayki Wincosnea | Jungwon Leodas M...