Twenty four : Jung...I'm Sorry!

1.5K 111 2
                                    

ព្រឹកថ្ងៃថ្មី
តុអាហារ....

ទឹង!
សំឡេងសារបន្លឺឡើងពីទូរសព្ទដែលដាក់នៅលើតុ ថេយ៍ដែលកំពុងញ៉ាំអាហារពេលព្រឹកឱនមើលទូរសព្ទនៅជិតដៃហើយងាកសំឡឹងទៅជុងហ្គុកដែលកំពុងអង្គុយញ៉ាំអាហារនៅទល់មុខ មុននឹងសម្រេចចិត្តទម្លាក់សមនិងស្លាបព្រាចុះលើកទូរសព្ទមកមើល។

"កុំភ្លេចថាថ្ងៃនេះឯងត្រូវធ្វើកិច្ចការអ្វី! ត្រូវចាំថារបស់ដែលឯងត្រូវការ គឺនៅក្នុងដៃរបស់យើង សង្ឃឹមថាឯងនឹងមិនចង់ឃើញវានៅកន្លែងដែលមិនគួរនៅទៅចុះ"

សារបួនបន្ទាត់ដែលផ្ញើរចូលមកក្នុងទូរស័ព្ទរបស់ថេយ៍គឺជាសារដាស់តឿនពីលោកហាន់ដេ ថេយ៍ទម្លាក់ទូរសព្ទហើយដកដង្ហើមធំ គេពិតជាស្មុគស្មាញខ្លាំងណាស់នៅពេលនេះ។

" អូនកើតអីមែនទេ? ហេតុអ្វីក៏ដកដង្ហើមធំ? " ជុងហ្គុកងើយមុខឡើងហើយសួរទាំងសំឡឹងថេយ៍ នាយឃើញថាថេយ៉ុងមួយរយះនេះធ្វើខ្លួនប្លែកៗ ហាក់ដូចជាមានរឿងកង្វល់ក្នុងចិត្ត តែមិនព្រមប្រាប់នាយឲ្យដឹង។

" គឺ...គ្មានអីឡើយ! អូនឆ្អែតហើយ! បងញ៉ាំរួចឬនៅ? អូនចង់ទៅលេងនៅចម្ការហើយណា ហើយក៏ចង់ជួបមុខគីមឈីដូចគ្នា បងថាគេគួរឲ្យស្រឡាញ់ទេ? " ថេយ៍ប្រឹងញញឹមបន្លប់និងនិយាយប្ដូររឿង។

" បងម៉េចនឹងដឹងទៅ? " ជុងហ្គុកគ្រវីក្បាលលើកក្រណាត់មកជូតមាត់ ព្រោះនាយក៏ញ៉ាំឆ្អែតដូចគ្នា។

" អៅ ហេតុអ្វីមិនដឹងគ្រាន់តែរឿងប៉ុណ្ណឹង? ឬមួយបងមិនចូលចិត្តក្មេង? បើបែបហ្នឹងមែន ត្រកូលវីនខូសនៀរ៍របស់បងនឹងគ្មានទាយាទស្នងត្រកូលមិនខាន! " ថេយ៍និយាយទាំងផ្អែកខ្នងទៅនឹងកៅអី ដៃលើកមកឱបទ្រូង។

" អ្នកណានិយាយថាបងមិនចូលចិត្តក្មេង? បងគ្រាន់តែមិនចុះសម្រុងជាមួយពួកគេប៉ុណ្ណោះ ហើយបងប្រាកដជាស្រឡាញ់ខ្លាំងបំផុតបើក្មេងនោះគឺកូនរបស់បងនិងអូន "

" ឆ្កួត! អ្នកណាទៅចង់មានកូនជាមួយបងទៅ? " ថេយ៍ខាំមាត់ញេញធ្មេញដាក់នាយ ហេតុអ្វីក៏និយាយយូរៗដេញមកដល់រឿងនេះទៅវិញ?

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now