Twenty five : He's the only one who should be blamed for everything

1.3K 112 3
                                    

ផ្ទះត្រកូលឆយ

នៅក្នុងបន្ទប់មួយដែលរៀបចំទុកដាក់របស់របរយ៉ាងមានរបៀបរៀបរយ ផ្ទៃបន្ទប់ទាំងមូលព័ទ្ធទៅដោយពណ៌ក្រម៉ៅនិងមានសភាពស្រអាប់ រូបថតដែលដាក់តម្រៀបនៅលើធ្នើរភ្ជាប់នឹងជញ្ជាំងជារូបថតជុំគ្រួសារដែលមានសមាជិកបីនាក់ រូបពេលវ័យជំទង់ ពេលវ័យកុមារអ្វីបែបនេះ តែអ្វីដ៏ពិសេសនោះគឺរូបថតសម័យកាលនៅរៀនវិទ្យាល័យដែលមានមនុស្សពីរនាក់ថតជាមួយគ្នា។

ដៃមាំបែបមនុស្សប្រុសលូកមកកាន់ស៊ុមរូបថតមួយនោះ កែវភ្នែកពណ៌ត្នោតដិតសំឡឹងមើលទៅវាជាមួយក្រសែភ្នែកដ៏ស្រទន់ អនុស្សាវរីយ៍ល្អៗរំលឹកការចងចាំ ធ្វើឲ្យម្រាមដៃរបស់នាយលើកអង្អែលទៅលើថ្ពាល់របស់ក្មេងប្រុសម្នាក់ដែលថតជាមួយនាយនោះ។

" ពួកយើងខានជួបគ្នាយូរហើយ....ថេយ៍! " វូស៉ីកញញឹមយ៉ាងស្រស់ដាក់រូបថតរបស់នាយដែលបានថតជាមួយថេយ៍កាលនៅរៀន។ ពួកគេទាំងពីរធ្លាប់ជាសិស្សច្បងនិងសិស្សប្អូន តែនាយត្រូវបន្តការសិក្សានៅឯបរទេស ទើបធ្វើឲ្យពួកគេទាំងពីរបាត់ដំណឹងពីគ្នាតាំងពីពេលនោះមក តែពេលនេះនាយបានត្រឡប់ចូលមកក្នុងប្រទេសកូរ៉េវិញហើយ ហើយនាយក៏ទន្ទឹងរង់ចាំជួបមុខរបស់ថេយ៍ដូចគ្នា អារម្មណ៍នឹក អារម្មណ៍ចង់ប៉ះពាល់ សឹងតែធ្វើឲ្យនាយទៅស្វែងរកគេភ្លាមៗឥឡូវនេះទៅហើយ ហើយបើបានជួបនាយនឹងសន្យាឱបគេឲ្យណែនៗតាមដែលអាចធ្វើទៅបាន។

" បងនឹងសារភាពប្រាប់ទៅអូនគ្រប់យ៉ាង សង្ឃឹមថាអូននៅស្រឡាញ់បងដដែលទៅចុះ! " នាយចង់បានន័យថាយ៉ាងម៉េចទៅ? នៅស្រឡាញ់ដដែល? បានន័យថាកាលនៅរៀន ថេយ៍ធ្លាប់សារភាពស្រឡាញ់នាយឬ?

អ្វីគ្រប់យ៉ាងគឺជាអាថ៌កំបាំង តែនៅពេលខាងមុខវានឹងបកស្រាយពីដើមហេតុគ្រប់យ៉ាងដោយខ្លួនឯងជាមិនខាន។

-ចម្ការ

ក្រោយពេលភ្លើងត្រូវបានឆេះ កម្មករដែលនាំគ្នាអង្គុយផឹកមិនទាន់ចូលដេកនោះ នាំគ្នាធំក្លិន ឆ្ងៀម ខណៈផ្សែងភ្លើងខ្មៅងងឹតហុយឡើងទៅលើ ទើបធ្វើឲ្យពួកគេម្នីម្នារត់មកមើល ស្រាប់តែឃើញពាក់កណ្ដាលចម្ការត្រូវបានភ្លើងលេបត្របាក់បាត់ទៅហើយ។

ស្នេហ៍មួយរាត្រី | One Night Stand Όπου ζουν οι ιστορίες. Ανακάλυψε τώρα