Short Part

1.8K 123 0
                                    

" ឈប់យំ ហើយថេយ៍នៅជាមួយខ្ញុំទៅណា? ខ្ញុំធានាថាមិនឲ្យថេយ៍យំទៀតឡើយ ខ្ញុំនឹងមើលថែថេយ៍ឲ្យបានល្អបំផុត ជឿជាក់លើខ្ញុំចុះ ជុងហ្គុក វីនខូនៀរ៍ មិនដែលក្បត់ពាក្យសម្ដីឡើយ! " ជុងហ្គុកក្ដោបស្មាទាំងពីររបស់ថេយ៍ជាប់ និយាយម៉ាត់ៗយ៉ាងប្រាកដប្រជា មនុស្សដូចជានាយមិនដែលមកលន់តួសន្យាជាមួយនរណាៗងាយបែបនេះឡើយ។

" ខ្ញុំ....ខ្ញុំមិនអាចទេ! " ថេយ៍សំឡឹងនាយដោយកែវភ្នែកស្រទន់បូករួមអារម្មណ៍ច្របូកច្របល់ ទឹកសន្សើមបន្តហូរចុះមកសើមថ្ពាល់ជារឿយៗទោះជាមានម្រាមដៃរបស់មនុស្សមាឌធំចាំជូតហើយយ៉ាងណាក៏ដោយក្ដី។

" ធ្វើជាប្រពន្ធខ្ញុំទៅ ថេយ៍ប្រាកដជាអាច! "

" យ៉ាក! ខ្ញុំមិនឲ្យមិត្តខ្ញុំធ្វើប្រពន្ធបងទេ!! " ជីមីនស្ទុះរត់កញ្ជ្រោលចង់មករកជុងហ្គុកមតែក៏ត្រូវយ៉ុនហ្គីចាប់លីដាក់លើស្មានាំចេញទៅបាត់ ក្មេងម្នាក់នេះគ្មានដឹងសាច់ការសាច់កាប់អ្វីឡើយ នាំចេញជាជម្រើសល្អបំផុត។

" ហឹសៗ! " ថេយ៍អស់សំណើចទាំងកំពុងយំ សំឡឹងទៅជីមីនដែលហែលជើងខ្វៃៗលើស្មាយ៉ុនហ្គី។

" ស្នាមញញឹមនិងការសើចរបស់អូនស្អាតណាស់ បងចង់ឃើញវារាល់ថ្ងៃ ថេយ៍! នៅជាមួយបងណា? "

20vote ភាគមិនគ្រប់ បានៗអាន 🤙

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now