Forty two : Where is Tae?

1.6K 151 6
                                    

ត្រឡប់ទៅពេលព្រឹក

ភោជនីយដ្ឋានមួយកន្លែង

មនុស្សបីនាក់កំពុងតែអង្គុយក្នុងបន្ទប់បិទជិតមួយ ជាមួយនឹងអាហារដែលបុគ្គលិកបានលើកមកដល់មុននេះ។ ជុងហ្គុកកាន់ចង្កឹះចាប់បន្លែនិងសាច់ដែលមានជីវជាតិដាក់ក្នុងចានរបស់ថេយ៍ ខណៈថេយ៍កំពុងចាប់ផ្ដើមនិយាយជាមួយអ្នកស្រីខារ៉ា។

" តើរឿងនេះជាការពិតមែនទេ? " ថេយ៍សួរទាំងចាប់ផ្ដើមអួលដើមក តើវាអាចទៅរួចបានយ៉ាងម៉េច មនុស្សដែលគេហៅថាប៉ា ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តចុងក្រោយជាអ្នកដទៃមិនដឹងមកពីណា។

" ដំបូងយើងក៏មិនចង់ជឿដែរ តែគេបង្ហាញឫកពាប្លែកៗ ហើយយើងក៏រកឃើញប្រដាប់ស្រូបសំឡេងមួយនោះ ទើបយើងដឹងការពិតថាគេជាមនុស្សក្លែងក្លាយ!! " អ្នកស្រីខារ៉ានិយាយទាំងចាប់ផ្ដើមរលីងរលោង។

" តើគេធ្វើបាបអ្នកស្រីមែនទេ? " ថេយ៍សំឡឹងទៅឃើញស្នាមជាំលើ.កដែលអ្នកស្រីខារ៉ាប្រឹងលាក់បាំងទើបសួរ ប្រុសម្នាក់នោះជាបិសាចមែនទេ ទើបសូម្បីប្រពន្ធខ្លួនឯងក៏លើកដៃធ្វើបាបបែបនេះ? វាប្រហែលជាត្រូវហើយ ព្រោះគ្មានមនុស្សឯណាមកបន្លំអត្តសញ្ញាណអ្នកដទៃបែបនេះឡើយ។

" .... " អ្នកស្រីខារ៉ាឆ្លើយមិនចេញបានត្រឹមតែងក់ក្បាល គាត់ងាកមុខចេញព្យាយាមទប់ទឹកភ្នែកកុំឲ្យស្រក់ចុះមក។

" សូមទោស! " ពាក្យមួយម៉ាត់បន្លឺចេញពីបបូរមាត់របស់គាត់ បន្ទាប់ពីគាត់ងាកមកមើលមុខរបស់ថេយ៉ុងវិញ។

" អ្នកស្រីនិយាយអី? " ថេយ៍សួរទៅគាត់ ទាំងចាប់ផ្ដើមរលីងរលោងដែរ តែជុងហ្គុកដាក់ប្រអប់ដៃរបស់នាយក្ដោបលើដៃរបស់គេ ព្យាយាមលើកទឹកចិត្តគេ នាយមិនលូកមាត់អ្វីឡើយក្នុងរឿងមួយនេះ ព្រោះថេយ៍ជាអ្នកស្នើរសុំជួបអ្នកស្រីខារ៉ាដោយផ្ទាល់មាត់ខ្លួនឯង។

" ថេយ៉ុង! យើងសូមទោស! យើងសូមទោសចំពោះគ្រប់យ៉ាង អ្ហឹកៗ..យើងសូមទោសមីនហេ យើងគឺជាមិត្តអាក្រក់ដែលក្បត់មិត្តខ្លួនឯងដើម្បីតែផលប្រយោជន៍ ទីបំផុតកម្មពារក៏ត្រឡប់ធ្លាក់មកលើយើងវិញ យើងពិតជាសូមទោសណាស់!! " អ្នកស្រីខារ៉ាទប់ទឹកភ្នែកទៀតលែងបាន គាត់ក្រោកឈរហើយឱនក្បាលសូមទោសថេយ៉ុងតាមបែបកូរ៉េ មិនមែនម្ដងនោះទេគឺច្រើនដងណាស់ ថេយ៍មិនអាចមើលនឹងភ្នែកឡើយទើបក្រោកទៅហាមគាត់ គេម្ដេចនឹងឲ្យមនុស្សចាស់អាយុស្មើនឹងម្ដាយរបស់គេមកឱបសូមទោសគេបែបនេះនោះ? គ្រាន់តែតាំងចិត្តសូមទោសចេញពីចិត្ត គឺគ្រប់គ្រាន់ហើយ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now