Fifty one : What did I do wrong?

1.6K 146 7
                                    

" អរគុណហើយ រ៉េន! " ជីមីនចុះពីលើម៉ូតូហើយដោះមួកឲ្យទៅរ៉ែន គេមានអារម្មណ៍មិនសូវស្រួលខ្លួនទើបរ៉ែនឌុបជូនមកផ្ទះ។

" ញ៉ាំថ្នាំហើយគេងណា ពេលស្រួលខ្លួនខលប្រាប់បងផង " រ៉ែនយកមួកពីជីមីនហើយនិយាយផ្ដែផ្ដាំ ទោះបីទើបតែទាក់ទងគ្នាមែន តែនាយពិតជាស្រឡាញ់ជីមីនណាស់។

" បាទ! " ជីមីនឆ្លើយតប ទើបរ៉ែនញញិម។

" បងត្រឡប់ទៅវិញហើយ " រ៉ែននិយាយហើយក៏ជិះម៉ូតូចាកចេញទៅបាត់។ ឯជីមីនក៏ដើរចូលទៅខាងក្នុងភូមិគ្រឹះទាំងឈឺក្បាលស៉ើៗ។

" មីន!ហេតុអីក៏ត្រឡប់មកវិញលឿនម្ល៉េះ? " យ៉ុនហ្គីដែលថ្ងៃនេះមិនទៅធ្វើការក្រោកឈរដើរទៅឈរមុខជីមីន។

" គ្មានអ្វីទេ " ជីមីនសំឡឹងមុខនាយបន្តិច រួចក៏ដើរជៀសបម្រុងឡើងទៅខាងលើ តែយ៉ុនហ្គីចាប់ដៃគេជាប់។

" មីនកើតអី? ឈឺមែនទេ?? " យ៉ុនហ្គីសួរទាំងបារម្ភហើយយកដៃទៅស្ទាបថ្ងាសរបស់ជីមីន ឃើញថាកម្ដៅរបស់គេក្ដៅដែលបញ្ជាក់ថាគេកំពុងឈឺ។

" ខ្ញុំគ្រាន់តែឈឺក្បាលបន្តិច ពូមិនបាច់បារម្ភឡើយ!! " ជីមីនទាញដៃរបស់នាយចេញ។

" ពូដឹងថាមីននៅខឹងពូ តែកុំបែបនេះអីបានទេ? មិនឲ្យពូបារម្ភយ៉ាងម៉េច បើមីនឈឺទាំងមូលនោះ? ពូជាអ្នកចិញ្ចឹមមីនមកតាំងពីតូច ហេតុអ្វីក៏មិនយល់ពីអារម្មណ៍ពូបន្តិចសោះអ៊ីចឹង? " យ៉ុនហ្គីចាប់ប្រអប់ដៃជីមីនមកកាន់។

" មកពីខ្ញុំមិនចង់នៅជិតពូ!! ខ្ញុំមិនចង់មានអារម្មណ៍បែបនោះទៀតទេ ព្រោះខ្ញុំដឹងថាវាមិនអាចកើតឡើងបាន! ពូមិនអាចស្រឡាញ់ខ្ញុំលើសពីពូក្មួយបានឡើយ ដូច្នេះហើយទើបខ្ញុំត្រូវប្រាប់បេះដូងខ្លួនឯងឲ្យឈប់ខ្វល់ពីពូ ឈប់គិតពីពូ សាកសេពគប់ជាមួយមនុស្សដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមស្រឡាញ់គេវិញ ហេតុអ្វី?? តើខ្ញុំធ្វើនេះខុសដែរឬ? " ជីមីននិយាយទាំងចាប់ផ្ដើមហូរទឹកភ្នែក គេសេពគប់ជាមួយរ៉ែនព្រោះចង់បំភ្លេចអារម្មណ៍ស្រឡាញ់យ៉ុនហ្គីប៉ុណ្ណោះ។

" ..... " យ៉ុនហ្គីឈរស្ងៀមទ្រឹងបន្ទាប់ពីលឺជីមីននិយាយហើយ នាយមិនដឹងគួរឆ្លើយតបទៅគេបែបណាឡើយ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now