One : First Meet

7K 288 2
                                    

Demo Club

រាត្រីដ៏ត្រចះត្រចង់ក្នុងថ្ងៃនេះ ធ្វើឲ្យក្លឹបកម្សាន្តដែលមានទីតាំងចំកណ្ដាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានមនុស្សជាច្រើនចេញចូល ខណះចំណតឡានដ៏ទូលាយត្រូវបានបំពេញដោយឡានរាប់សិបគ្រឿង ដែលជាឡានស៊េរីទំនើបកូនអ្នកអភិជននិយមចូលចិត្តជិះ។ ពួកគេភាគច្រើនចូលចិត្តប្រើពេលវេលាសប្បាយៗបែបនេះ ដើម្បីបំបាត់ស្រ្ដេស និងសាកល្បងនូវអ្វីៗថ្មីៗដែលគួរឲ្យចាប់អារម្មណ៍។

ក្រឡេកទៅមើលតុវីអាយភីដែលនៅជាន់ទីពីរខាងនេះវិញកំពុងមានកម្លោះសង្ហារបីនាក់កំពុងអង្គុយនិយាយពិភាក្សាគ្នា ត្បិតចំណាយពេលមួយថ្ងៃតាំងពីព្រឹកទល់ល្ងាចសម្រាប់ធ្វើការ មិនអនុញ្ញាតឲ្យពួកគេមានពេលជួបគ្នាគ្រប់គ្រាន់ឡើយ អស់ហើយត្រឹមមួយអាទិត្យជាប់គ្នាម្ដងឬលើសពីនោះ។ បុរសសក់ពណ៌ផ្សែងបារីនោះមានឈ្មោះថា ហ៊ូស៊ុក ជុង ជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសារព័ត៌មានប្រចាំបុស្ដិ៍ទូរទស្សន៍ដ៏ល្បីមួយ ចំពោះរឿងស្រីញីវិញម្នាក់នេះក៏ពូកែណាស់ដែរ ឯជំនាញរបស់គេវិញ គឺគេជាបិតា IT (ក្នុងរឿងប៉ុណ្ណោះ ដោយសារក្រៅរឿង ពូហូប like ig សមាជិកលឿនជាងខ្ញុំទៀត😭)។ ចំណែកបុរសអង្គុយធ្វើមុខស្មើដូចទឹកទន្លេនោះ មានឈ្មោះថា យ៉ុនហ្គី លេអូដាស៍ នាយម្នាក់នេះមុខមិនចេះញញឹម និយាយឲ្យចំគឺមុខងាប់ មានមុខងារជាអគ្គនាយកក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់សម្ភារៈហ្គេម ឯជំនាញរបស់នាយគឺអាចស្មានចិត្តរបស់សត្រូវបាន។ ចំណែកឯអ្នកចុងក្រោយដែលអង្គុយអ៊កស្រាមិនឈប់នោះគឺជាបុរសដែលមានវ័យក្មេងជាងគេក្នុងចំណោមពួកគេទាំងបីនាក់ ជាទាយាទតែម្នាក់គត់របស់ត្រកូល វីនខូនៀរ៍ ដែលត្រូវបានគេស្គាល់ថាជាត្រកូលដែលមានអំណាចនៅ USA ។ សព្វថ្ងៃនេះមានជំនួញជាច្រើននៅក្នុងដៃ តែមានតែក្រុមហ៊ុនផលិតស្រាក្រហមមួយប៉ុណ្ណោះដែលនាយចេញមុខគ្រប់គ្រងជាអចិន្ត្រៃយ៍ ហើយឈ្មោះរបស់នាយគឺ ជុងហ្គុក វីនខូនៀរ៍!

" បើពិបាកណាស់ ចាត់ការយកតែម្ដងទៅ! " យ៉ុនហ្គី ស្រដីឡើងទាំងមុខងាប់។

" វាអាងឪវាជាអ្នកបើកផ្លូវឲ្យ ទើបវាហ៊ានព្រហើនជាមួយពួកយើង ហ្យុងគិតថាវាងាយស្រួលចាត់ការណាស់ឬ? " ហ៊ូស៊ុក លើកចិញ្ចើមសួរទៅ យ៉ុនហ្គី វិញ។

ស្នេហ៍មួយរាត្រី | One Night Stand حيث تعيش القصص. اكتشف الآن