Thirty three : I can't stop loving him

1.5K 135 32
                                    


" ហេតុអ្វីជីវិតថេយ៍ពិបាកបែបនេះ?? ថេយ៍ចង់នៅជាមួយម៉ាក់ ចង់ឲ្យម៉ាក់មើលថែថេយ៍ អ្ហឹកៗ..ថេយ៍ចង់ទៅនៅជាមួយម៉ាក់ណាស់!! " គ្មានអ្វីកក់ក្ដៅជាងការឱបរបស់អ្នកម៉ាក់នោះទេ គេពិតជានឹកគាត់ខ្លាំងណាស់ ពេលនេះគេដូចជាមនុស្សឆ្កួតដែលដើរយំតាមផ្លូវអ៊ីចឹង។

មេឃកាន់តែក្ដៅ ជះកម្ដៅមកលើរាងកាយតូច ការយំច្រើនរួមទាំងគ្មានកម្លាំងទៀតផងនោះ ធ្វើឲ្យថេយ៉ុងចាប់ផ្ដើមមានអារម្មណ៍វិលមុខ គេដកដៃចេញពីវ៉ាលីលើកមកទប់ក្បាលហើយងើយមុខឡើងមើលព្រះអាទិរ្យដែលកំពុងរះ ធ្វើឲ្យគេងងឹតមុខឈឹងហើយក៏ដួលព្រូសទៅលើចិញ្ចើមផ្លូវតែម្នាក់ឯង....

ចៃដន្យខ្លាំងណាស់ ពេលនោះមានឡានមួយកំពុងបើកនៅតាមផ្លូវនោះល្មម គ្រាន់តែឃើញមនុស្សដួលសន្លប់ភ្លាម នាយក៏ប្រញាប់ពន្លត់ឡានហើយចុះមកមើលភ្លាម តែអ្វីរឹតតែធ្វើឲ្យនាយស្លុតចិត្ត គេគឺជាមនុស្សដែលនាយស្គាល់ ជាមនុស្សដែលនាយស្រឡាញ់។

" ថេយ៍!!! ថេយ៍កើតអី??? ថេយ៍ លឺបងហៅទេ??? " វូស៉ីកលើកថេយ៍មកដាក់លើភ្លៅ យកបាតដៃទះថ្ពាល់របស់គេតិចៗ ឃើញថាគេរាងក្ដៅខ្លួន មិនចាំយូរនាយក៏ប្រញាប់នាំថេយ៍ឡើងឡានចេញទៅមន្ទីរពេទ្យភ្លាម។

~~~~~

ថ្ងៃថ្មី
The Lora's

តុតុ!
" លោកអគ្គនាយក! គឺខ្ញុំ! "

" ចូលមក! "

ក្រាក!
" លោកអគ្គនាយក មានរឿងធំកើតឡើងហើយ!! " លេខារបស់លោកហាន់ដេ ចូលមកទាំងប្រញាប់ប្រញាល់។

" មានរឿងអី? "

" អ្នករួមភាគហ៊ុនទាំងអស់សុំដកភាគហ៊ុនចេញអស់ហើយ!! ពួកគេមិនព្រមទទួលការពិភាក្សាអ្វីទាំងអស់ពីពួកយើង!! " លេខារាយរ៉ាប់ប្រាប់ទាំងឱនមុខចុះ។

ផាំង!!
" ចង្រៃយ៍!! មានរឿងនេះកើតឡើងបានយ៉ាងម៉េច?? " លោកហាន់ដេទះតុមួយដៃផាំងទាំងក្ដៅក្រហាយ បើគ្រប់គ្នានាំគ្នាដកភាគហ៊ុនចេញបែបនេះ ក្រុមហ៊ុនគាត់មិនក្ស័យធនទៅហើយទេហេស??

" សួស្ដីលោក ហាន់ដេ ឡូរ៉ាក្រេស! តើមានពេលនិយាយជាមួយខ្ញុំបន្តិចបានទេ?? " សំឡេងមួយបន្លឺចេញពីមាត់ទ្វារបន្ទប់ ធ្វើឲ្យលោកហាន់ដេបើកភ្នែកធំៗដួលទៅក្រោយអង្គុយលើកៅអី ព្រោះម្នាក់នោះគឺ ជុងហ្គុក វីនខូសនៀរ៍!!!

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now