Sixteen : Are you upset with me?

1.6K 113 3
                                    

រីករាយក្នុងការអាន ♡

°°°°°

បីថ្ងៃក្រោយមក

ក្នុងរាត្រីនេះជុងហ្គុកត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីដេញថ្លៃគ្រឿងពេជ្រដែលរៀបចំដោយអ្នកស្គាល់ សូម្បីយ៉ុនហ្គីនិងហ៊ូសុកក៏ត្រូវបានអញ្ជើញឲ្យចូលរួមដូចគ្នា។ ជុងហ្គុកបានសម្រេចចិត្តឲ្យថេយ៍ចូលរួមពិធីនេះជាមួយនាយ ណាមួយក៏ចង់ឲ្យថេយ៍ចេញមកទទួលបរិយាកាសខាងក្រៅខ្លះដែរ តាំងពីចូលមកនៅជាមួយនាយជិតមួយអាទិត្យនេះ ថេយ៍សង្ងំនៅតែក្នុងភូមិគ្រឹះមិនចេញទៅណាឡើយ។ ចំណែករឿងដែលយ៉ុនហ្គីប្រាប់នៅថ្ងៃនោះ មិនមែននាយមិនយកមកគិតនោះទេ គ្រាន់តែពេលនេះនាយត្រូវការភស្តុតាងច្បាស់លាស់ជាងនេះ នាយចង់យល់ពីថេយ៍ច្បាស់ជាងនេះ ហើយនាយក៏មិនជឿថាថេយ៍មានបំណងអាក្រក់មកលើនាយដូចគ្នា។

<ការជឿទុកចិត្តខ្លាំងពេកនឹងធ្វើឲ្យអ្នកឈឺនៅទីបញ្ចប់>

" ថេយ៍ រួចហើយឬនៅ? " ជុងហ្គុកដើរកាន់ក្រវាត់កចូលមករកថេយ៍ដែលកំពុងតុបតែងខ្លួន តែអ្វីដែលនាយបានឃើញធ្វើឲ្យនាយភ្លាំងភ្លឹក បេះដូងលោតញាប់សឹងតែលែងត្រូវចង្វាក់។

" ជុង-ជុងហ្គុក!!! " ថេយ៍ដើរមកគោះស្មាជុងហ្គុកពេលសំឡឹងឃើញនាយឈរភ្លឹក។

" អូហ៍ សូមទោសគឺអូនស្អាតពេក! "

" ហាស? "

" គ្មានអ្វីនោះទេ!! " ជុងហ្គុកញញិមខ្ជឹបដៃលូកមកឱបចង្កេះរបស់ថេយ៍បង្វែរឲ្យគេបែរខ្នងដាក់នាយហើយរំកិលឲ្យពួកគេទាំងពីរឈរនៅមុខកញ្ចក់។

" សឺត បងថាពួកយើងគួរតែ cancel ពិធីមួយនេះ! " ជុងហ្គុកឆ្មក់ថើបថ្ពាល់ថេយ៍ពីខាងក្រោយរួចនិយាយ។

" ហេតុអ្វី? " ថេយ៍ដាក់ដៃលើដៃជុងហ្គុកដែលកំពុងឱបចង្កេះរបស់គេ ហើយសំឡឹងកែវភ្នែករបស់នាយតាមកញ្ចក់ជំនួស។

" ក៏ថេយ៍ស្អាតពេក បងខ្លាចមានគេមកដណ្ដើម! បងសូមប្រាប់ទៅចុះ បើបែបនោះមែន បងមិនខ្លាចនឹងបាញ់បំបែកក្បាលពួកវាឡើយ!! "

" ឃោរឃៅម្ល៉េះអ្នកប្រុសវីនខូសនៀរ៍!!! " ថេយ៍ងាកមកប្រឈមមុខនឹងជុងហ្គុកហើយលើកដៃចាប់ហែកថ្ពាល់របស់នាយ ទំនាក់ទំនងពួកគេកាន់តែស្និទ្ធស្នាលគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ខណៈចិត្តស្រឡាញ់ក៏រីកដុះដាលទៅតាមនោះ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now