Fifty three : Rough s_x

1.7K 125 10
                                    

Warning ⚠️ : smut scene ahead! please leave because you'll be thirsty and the only holy water  can help you! 😞

~~~~~

" អ្ហឹម....ជុង!!! " ថេយ៉ុងក្ដាប់ស្មារបស់នាយ ព្យាយាមទាញបបូរមាត់ចេញមកវិញ ព្រោះគេអស់ខ្យល់មែនទែនហើយ តើជុងហ្គុកចង់សម្លាប់គេដោយការថើបបែបនេះមែនទេ?

ថេយ៉ុងដាក់ដៃទាំងពីរតោងស្មាជុងហ្គុក ហើយឱនមុខចុះដកដង្ហើមញាប់ៗ កម្លាំងរបស់គេត្រូវជុងហ្គុកស្រូបទាញអស់បាត់ទៅហើយ ជើងរបស់គេប្រែជាញ័រ គេអាចនឹងដួលបើមិនតោងជុងហ្គុកហើយជុងហ្គុកមិនឱបចង្កេះគេជាប់វិញនោះ។

អឹប!

" អា៎យ! ច-ចង់ធ្វើស្អី?? បងនាំខ្ញុំទៅណា?? ជុងហ្គុក!!! " ថេយ៉ុងភ្ញាក់ព្រើតពេលត្រូវជុងហ្គុកចាប់បីគេឡើង ដៃរបស់គេក៏តោងករបស់នាយដោយស្វ័យប្រវត្តិ។ ជុងហ្គុកមិនឆ្លើយសំណួររបស់ថេយ៍ឡើយ ទឹកមុខនាយពេលនេះស្មានមិនដឹងថានាយកំពុងតែគិតស្អីនោះទេ។

" ជុ-ជុងបងនាំខ្ញុំមកទីនេះធ្វើអី? កូនកំពុងគេងម្នាក់ឯងណា៎!! " ថេយ៉ុងបើកភ្នែកស្លឺពេលជុងហ្គុកនាំគេចូលមកក្នុងបន្ទប់ធ្វើការរបស់នាយ នាយបីគេមកដាក់លើតុធ្វើការរបស់នាយរួចក៏ដើរទៅចាក់គន្លឹះ ថេយ៉ុងសំឡឹងវិវេកទៅនាយទាំងមិនយល់។

" ប-បង?? " ថេយ៍អង្គុយច្រត់ដៃលើតុធ្វើការខ្ពស់បន្តិចធ្វើឲ្យជើងរបស់គេមិនដល់ក្រោមឡើយ គេស្លាក់អណ្ដាតនិយាយលែងចេញ ពេលសំឡឹងឃើញជុងហ្គុកលើកដៃដោះឡេវអាវសាមីរបស់នាយមួយគ្រាប់ៗរហូតដល់អស់ ហើយក៏បោះចោលទៅខាងក្រោមបង្ហាញសាច់ដុំណែនណាន់ ជាមួយបន្ទះនំប៉័ងប្រាំបីកង់កាន់តែមើលកាន់តែឈ្លក់វង្វេង មុននឹងនាយចូលមកឈរនៅចន្លោះភ្លៅរបស់ខ្លួន។

" ហេតុអ្វីក៏និយាយថាបងស្រឡាញ់នាង? " ជុងហ្គុកចាប់ចង្ការរបស់ថេយ៍ដោយដៃម្ខាងចាប់ទាញមិនឲ្យគេងាកទៅណាបាន។

" ឬមិនពិត? " ថេយ៉ុងសួរបកទៅវិញ ធ្វើឲ្យជុងហ្គុកញោចចុងមាត់ញញិម វិនាទីបន្ទាប់នាយក៏ទម្លាក់បបូរមាត់លេបត្របាក់បបូរមាត់ឆ្នាស់ឆ្នើមរបស់ថេយ៍ លេបជញ្ជក់វាហាក់ដូចជាវាជាស្ករគ្រាប់ដែលផ្អែមមិនអាចចែករំលែកឲ្យនរណាផ្សេងទៀតបាន។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now