Nine : Don't be afraid, you've me here

2.2K 125 0
                                    

Warning : smut scene
សូមទោសចំពោះពាក្យមិនសមរម្យ

-ម៉ោង12យប់

ក្នុងបន្ទប់បិទជិតបង្ហាញឲ្យឃើញពីមនុស្សពីរនាក់ដែលកំពុងគេងឱបគ្នាទាំងពួកគេទាំងពីរមិនទាន់ជាអ្វីនឹងគ្នាឲ្យប្រាកដផង។ ជុងហ្គុកដាក់ដៃឱបចង្កេះរបស់ថេយ៍ជ្រប់មុខនឹងកញ្ចឹង.ករបស់គេពីក្រោយ ខណៈថេយ៍គេងបែរខ្នងដាក់នាយ។

ផ្ទៃមុខរបស់រាងតូចជោគដោយតំណក់ញើសដែលបន្តហូរចេញមក ក្បាលគ្រវីតិចៗ រអ៊ូយំងូវៗទាំងកំពុងគេង។

" ម៉ាក់! ម៉ាក់កុំទៅចោលខ្ញុំ អ្ហឹកៗ!!! ម៉ាក់!!! " ថេយ៍យំកាន់តែលឺទៅៗរហូតធ្វើឲ្យជុងហ្គុកភ្ញាក់ឡើងតាមហើយស្ទុះក្រោកអង្គុយ។

" ថេយ៍!! ថេយ៍កើតអី? ថេយ៍! ថេយ៍លឺបងហៅទេ? " ជុងហ្គុកក្ដោបប្រអប់ដៃរបស់ថេយ៉ុងជាប់អង្រួនខ្លួនឲ្យថេយ៍ភ្ញាក់ពីការយល់សប្ដិ នាយភ័យឡើងស្លេកមុខទៅហើយព្រោះថេយ៍គិតតែពីយំទាំងកំពុងគេងហើយមិនព្រមភ្ញាក់នោះទេ។

" អ្ហឹកៗ...ម៉ាក់!...ម៉ាក់កុំទៅចោលខ្ញុំអី!!! អ្ហឹកៗ!!! " ថេយ៍គិតតែពីស្រែកយំពាក្យដដែលៗដៃដែលត្រូវជុងហ្គុកក្ដាប់ក៏ស្រាប់តែចាប់ខ្ញាំដៃរបស់នាយវិញរហូតហូរឈាម ដង្ហើមរបស់គេចាប់ផ្ដើមដង្ហក់រឹតតែធ្វើឲ្យជុងហ្គុកភ័យលើសដើម។

" ថេយ៍! កុំបំភ័យបងណា៎! ឆាប់ភ្ញាក់ឡើងមកថេយ៍!! " ជុងហ្គុកទាញស្មាថេយ៍ឲ្យក្រោកបន្តិចនឹងទាញគេមកឱបជាប់ទ្រូង នាយភ័យខ្លាំងណាស់ ភ័យបារម្ភពីគេឡើងភ្លេចថាដៃខ្លួនឯងហូរឈាមទៅហើយ។

" អ្ហឹកៗ...ជុង...អ្ហឹកៗ!!! " ទីបំផុតនាយតូចក៏ដឹងស្មារតីមកវិញទើបឱបតបទៅជុងហ្គុកវិញយ៉ាងណែន។ មែនហើយ អាការៈបែបនេះគេកើតឡើងញឹកញាប់ណាស់តាំងពីម៉ាក់របស់គេបានស្លាប់ រាល់ពេលវាកើតឡើងម្ដងៗថេយ៍ត្រូវធ្វើបាបខ្លួនឯង ទម្រាំតែភ្ញាក់ស្មារតីមកវិញគេស្ទើរតែអស់ដង្ហើមក៏មាន តែលើកនេះសំណាងខ្លាំងណាស់ ព្រោះគេមានជុងហ្គុកនៅក្បែរ។

" កុំយំ អស់អីហើយ!! " ជុងហ្គុកអង្អែលខ្នងគេវិញទាំងធូរទ្រូងខ្សាកដូចគេដកបន្លាចេញ បបូរមាត់របស់នាយទម្លាក់ថើបទៅលើសក់ក្បាលអ្នកដែលកំពុងអណ្ដើតអណ្ដកក្នុងទ្រូងរបស់នាយថើរៗ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now