Seven : Am I a useless person?

2.4K 157 4
                                    

សូមអានដោយរីករាយ ♡

°°°°°

បន្ទាប់ពីងូតទឹកហើយរួចរាល់ព្រមទាំងញ៉ាំអាហាររួច ថេយ៉ុងក៏សុំត្រឡប់មកផ្ទះវិញ ឯជុងហ្គុកមិនហ៊ានបដិសេធឡើយ ព្រោះខ្លាចខ្លាចេញក្រញាំខ្ញៅមុខដ៏សង្ហាររបស់នាយ យ៉ាងណាៗក៏នាយនៅតែមានវិធីយកគេត្រឡប់មកក្នុងដៃរបស់នាយវិញដែរ។

" នេះជាផ្ទះរបស់ថេយ៍មែនទេ? " ជុងហ្គុកសំឡឹងទៅក្រៅតាមកញ្ចក់ឡានពេលជូនថេយ៍មកដល់ឈប់នៅមុខរបងផ្ទះមួយកន្លែង ដែលមើលទៅក៏ធំល្មមមិនសមជាគ្រួសារត្រកូលសាមញ្ញឡើយ។

" មិនមែនទេដឹង? " អ្នកម្ខាងស្រដីតបមកវិញ មុននឹងលើកដៃដោះខ្សែក្រវ៉ាត់សុវត្ថិភាពក្រោមការសំឡឹងមើលរបស់ជុងហ្គុកមិនដាក់ភ្នែក។

" ស្អែកបងនឹងមកយកអូន! " នាយស្រដីទៅកាន់ឲ្យថេយ៉ុងងើយមុខមកភ្លឹសៗ គិតមួយសន្ទុះទើបងក់ក្បាលតិចៗហើយទាញទ្វារឡានបើកបម្រុងនឹងចុះ។

" តើអូនមិនអរគុណបងដែលជូនមកទេមែនទេ? " នាយស្ទុះចុះពីឡានរត់ទៅកញ្ឆក់ចាប់កដៃមនុស្សមាឌតូច។

" ខ្ញុំ-អឹម! " ថេយ៍បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលធ្វើខ្លួនមិនត្រូវ ពេលនាយចាប់ក្រសោបចង្កេះរបស់គេផ្អឹបបបូរមាត់ជាប់បបូរមាត់លាបក្រេមរលោងរបស់ខ្លួន នៅព្យាយាមលូកអណ្ដាតចូលមកខាងក្នុងគ្រលាស់ពាសពេញក្រអូមមាត់តូច បឺតជញ្ជក់ទាល់តែអស់ចិត្តអស់ចង់ទើបព្រមព្រលែងវិញ បង្អូសបបូរមាត់ទៅថើបថ្ពាល់គេខ្សឺតៗជាប់គ្នា។

" បងទុកថានេះជាការអរគុណរបស់អូនទៅចុះ! " ជុងហ្គុកញញឹមផ្អែមស្ទុះរត់ឡើងឡានមុននឹងត្រូវថេយ៉ុងដោះស្បែកជើងមកសំពង លេងមកចាប់ថើបកូនប្រុសគេឡើងដង្ហក់ខ្យល់បែបនេះ មួយស្បែកជើងគឺសមខ្លាំងណាស់។

" អាមនុស្សឆ្កួត!! " ថេយ៍ឈរសំឡឹងមើលឡានដែលបើកចេញទៅ ដៃលើកស្ទាបបបូរមាត់ដែលត្រូវនាយញក់ញីមុននេះទាល់តែស្លេក ថ្ពាល់ក៏ចាប់ផ្ដើមឡើងពណ៌ក្រហម តែទឹកមុខក៏ចាប់ផ្ដើមផ្លាស់ប្ដូរពេលនឹកឃើញពីមូលហេតុដែលគេចូលទៅរកនាយ។

" លោកឈ្លក់វង្វេងនឹងខ្ញុំហើយមែនទេ? " សំណួរគ្មានចម្លើយបញ្ចប់ទៅដោយទឹកមុខសោកសៅ ថេយ៍បោះជំហានចូលទៅក្នុងផ្ទះ ដែលពេលនេះមេឃក៏រៀងងងឹតបន្តិចៗទៅហើយ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now