Twelve : Don't betray me

1.9K 154 6
                                    

" អូហូ ឡូយដល់ក សុទ្ធ Calvin Klein ស្លៀកសំយេះចឹងទៅឡើងសង្ហារ! "

" អូយ៎ ថេយ៍ខ្ញុំឈឺក្បាលណាស់! ហេតុអ្វីស្រវឹងហើយរវាមដូចក្មេងបែបនេះ?? " ជុងហ្គុកស្ដីបណ្ដើរចាប់ទាញដៃថេយ៍ដែលចាប់ទាញចង្កេះខោលីអូនាយបណ្ដើរ ព្រះអើយ! មិនដែលស្រមៃទេថា ថេយ៉ុង ឡូរ៉ាក្រេស មានថ្ងៃបញ្ចេញសកម្មភាពបែបនេះឲ្យនាយបានឃើញ។

" លោកស្រឡាញ់ខ្ញុំអត់? " ថេយ៍រវាមចាប់លែងឈ្នះ ហើយស្ទុះឡើងទៅអង្គុយច្រកគៀវលើភ្លៅរបស់ជុងហ្គុក ដៃទាំងគូចាប់ក្រសោបថ្ពាល់របស់នាយមករុញចូលគ្នាឲ្យឡើងប៉ោង ទើបសួរសំណួរដែលធ្វើឲ្យអ្នកម្ខាងទៀតអស់សំណើចឡើងមក។

" បើមិនស្រឡាញ់ បងមិនយកថេយ៍មករស់នៅជាមួយឡើយ " ជុងហ្គុកតបព្រមទាំងលើកដៃទាំងសងខាងមកឱបចង្កេះថេយ៍ ព្រោះស្រវឹងបែបនេះផងខ្លាចថាផ្អៀងរហូតផ្ងារក្រោយត្រូវក្បាលនឹងឥដ្ឋ។ ទោះមិននិយាយថាស្រឡាញ់ មើលតែសកម្មភាព take care របស់នាយក៏ដឹងថាស្រឡាញ់ឬមិនស្រឡាញ់បាត់ទៅហើយ។

" ចុះ...ខ្ញុំជាមនុស្សទីប៉ុន្មានរបស់លោក? " ថេយ៍ប្រឹងបើកភ្នែកសំឡឹងទៅបុរសចំពោះមុខ ទាំងដែលជាតិសុរាកំពុងធ្វើទុក្ខឲ្យគេងងុយគេងពេញទំហឹងក៏ដោយ។

" ចង់ដឹងមែនទេ? " ជុងហ្គុកសួរបកទៅវិញទាំងលើកចិញ្ចើមបន្តិច ខណៈអ្នកដែលចង់ដឹងប្រឹងងក់ក្បាលញាប់ស្អេក។

" ថេយ៍មិនមែនជាមនុស្សដំបូងទេ... "

" ខ្ញុំឈប់ស្រឡាញ់លោកហើយ....អាយ៎!! " គ្រាន់តែលឺថាមិនមែនជាមនុស្សដំបូងដែលនាយស្រឡាញ់ គេក៏ស្រាប់តែកើតមានអារម្មណ៍អន់ចិត្ត ទើបប្រលែងដៃចេញពីមុខនាយហើយបម្រុងនឹងក្រោកចេញពីភ្លៅរបស់នាយ តែក៏ត្រូវជុងហ្គុកទាញឲ្យអង្គុយចុះទៅវិញព្រមទាំងចាប់ក្រសោបថ្ពាល់ទាំងពីរទាញទៅជិតមុខរបស់នាយវិញម្ដង ទើបគេភ្ញាក់រហូតស្រែកឡើងបន្តិច។

" ស្ដាប់ឲ្យចប់សិនបានទេ?....ថេយ៍មិនមែនជាមនុស្សដែលបងស្រឡាញ់ តែថេយ៍នឹងជាមនុស្សចុងក្រោយដែលបងស្រឡាញ់! " បន្ទាប់ពីនាយនិយាយចប់ ភាពស្ងប់ស្ងាត់ក៏បានវាយលុកបន្សល់តែសំឡេងដកដង្ហើមរបស់មនុស្សទាំងពីរ។កែវភ្នែកទាំងគូដែលសំឡឹងរកគ្នា បង្ហាញពីអារម្មណ៍ស្រឡាញ់ដែលមានឲ្យគ្នាទៅវិញទៅមក បរិយាកាសមួយនេះហាក់បីដូចជាមានតែពួកគេពីរនាក់ គ្មាននរណាផ្សេងមករំខាន។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now