Twenty nine : He'll be all right!!

1.4K 125 11
                                    

មន្ទីរពេទ្យ

ថេយ៍ត្រូវបានដាក់ឲ្យគេងលើគ្រែអ្នកជម្ងឺនិងរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បន្ទាប់ពីមកដល់មន្ទីរពេទ្យ ជីមីនរត់មកឱបទ្វារមើលទៅខាងក្នុងទាំងកំពុងយំ ហើយយំខ្លាំងទៀតផង ទើបហ្វ្រេងចូលមកក្រៀកស្មារបស់គេឲ្យទៅអង្គុយនៅកៅអីរង់ចាំ។

" បងហ្វ្រេង! អ្ហឹកៗ...ថេយ៍មិនអីទេមែនទេ? " ជីមីនអង្គុយយំតោងអាវរបស់ហ្វ្រេង ស្មារបស់គេឡើងញ័រ បើថេយ៍កើតអីទៅគេនឹងបន្ទោសខ្លួនឯងមិនខាន ដែលមើលថែថេយ៍មិនបានល្អក្នុងនាមជាមិត្តភក្តិ។

" អ្នកប្រុសតូចកុំយំអី អ្នកប្រុសថេយ៍នឹងមិនកើតអ្វីឡើយ គាត់ប្រាកដជាដឹងខ្លួនមកនិយាយជាមួយអ្នកប្រុសតូចមិនខាន! " ហ្វ្រេងឱបស្មារបស់ជីមីនឱបនិយាយលួងលោមគេ។

" ព្រះជាម្ចាស់! សូមកុំឲ្យមានរឿងអ្វីកើតឡើងលើថេយ៍អី!!! "

+ហាងកាហ្វេមួយកន្លែង

" សូមទោស លោកយ៉ុន! ខ្ញុំមកយឺតបន្តិចហើយ! " ឆយ អ៊ុនហេ ប្រញាប់ប្រញាល់ឱនគោរពទៅកាន់យ៉ុនហ្គីដែលមកអង្គុយចាំខ្លួន។ យ៉ុនហ្គី បានណាត់គាត់ចេញមកនិយាយគ្នា គាត់មិនដឹងថានាយមានរឿងអ្វីដែលត្រូវនិយាយនោះទេ តែតាមដែលគាត់ស្គាល់នាយគឺជាមនុស្សមានអំណាចម្នាក់ហើយក៏ស្និទ្ធស្នាលជាមួយជុងហ្គុកខ្លាំងដែរ គាត់មិនអាចបដិសេធនាយបានឡើយ។

" មិនអីនោះទេ អង្គុយចុះសិនទៅ លោកមានអាយុច្រើនជាងខ្ញុំ គេអាចមើលមកមិនសម! " យ៉ុនហ្គីលាដៃហៅឲ្យគាត់អង្គុយចុះលើតុទល់មុខរបស់នាយ។

" តើនរណាទៅហ៊ានថាឲ្យលោកយ៉ុននោះ? " បន្ទាប់ពីនិយាយរួច លោកឆយក៏ដាក់ខ្លួនអង្គុយចុះ ស្របពេលអ្នករត់តុបានលើកកាហ្វេមួយកែវមកឲ្យគាត់។

" ខ្ញុំបានកម្ម៉ង់វាឲ្យលោក វាជាកាហ្វេក្ដៅ មិនដឹងថាលោកចូលចិត្តឬអត់នោះទេ " យ៉ុនហ្គីនិយាយឡើងដោយលើកកែវកាហ្វេរបស់នាយមកក្រេបបន្តិច។

" អរគុណលោកយ៉ុនណាស់ ខ្ញុំនឹងចូលចិត្តមិនខាន " គាត់ញញឹមហើយលើកមកក្រេបបន្តិច។

" លោកឆយដូចជាស្និទ្ធស្នាលជាមួយលោកហាន់ដេ ឡូរ៉ាក្រេស ណាស់ តើអ្នកទាំងពីរមានទំនាក់ទំនងអ្វីពិសេសមែនទេ? / ខិខិ!!! " គ្រាន់តែលឺសំណួរយ៉ុនហ្គីហើយ លោកឆយក៏ឈ្លក់កាហ្វេក្ដៅឡើងក្រហមមាត់ គាត់ទម្លាក់វាចុះហើយយកក្រដាសជួតមាត់មកជូត។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now