Thirty seven : I'm the father of a child

1.9K 138 6
                                    

ភូមិគ្រឹះវីនខូសនៀរ៍

រថយន្ដស្ព័របើកចូលមកក្នុងបរិវេណភូមិគ្រឹះដ៏ធំទូលាយរហូតទៅដល់ក្នុងរោងឡាន អេឌីបើកទ្វារចុះមកខាងក្រៅ ហើយរត់មកបើកទ្វារឲ្យអ្នកអង្គុយនៅបាំងខាងក្រោយ។

" ឆាប់ចុះទៅ!! " ជុងហ្គុកងាកសំឡឹងមើលមនុស្សមាឌតូចដែលអង្គុយពេបមាត់ ទឹកភ្នែករលីងរលោងឱនមុខចុះ ដៃទាំងពីរក្ដាប់សាច់ខោ មិនព្រមចុះពីឡានទាំងដែលអេឌីបើកទ្វារឡានឲ្យទៅហើយ។

" មិនចុះ! លោកយកខ្ញុំត្រឡប់មកវិញធ្វើអី?? លោកចង់ឃុំខ្ញុំក្នុងបន្ទប់ក្រោមដីហើយធ្វើបាបខ្ញុំមែនទេ? អ្ហឹកៗ ខ្ញុំសូមអង្វរលោកហើយ កុំធ្វើបាបខ្ញុំអី! " ថេយ៍ងើយមុខស្រដីទៅនាយវិញទាំងទឹកមុខរកយំ គេពិតជាភ័យខ្លាំងណាស់នៅពេលនេះ។

" ឃ្លាតគ្នាមួយរយះសោះ ហេតុអ្វីក៏ឡប់ៗបែបនេះ?? " ជុងហ្គុកលើកដៃញីក្បាលមិនយល់ពីថេយ៍ នាយប្រហែលមិនដឹងទេថាអ្នកមានផ្ទៃពោះចិត្តច្រើន ហើយពូកែគិតវែងឆ្ងាយប៉ុណ្ណា។

" ហ៉ឺ!! អ្នកណាឡប់? ខ្ញុំមិនបានឡប់ឡើយ!!! " ថេយ៍ខាំបបូរមាត់ស្រែកថាឲ្យជុងហ្គុកវិញ ដឹងថាខ្លួនឯងកំពុងភ័យ តែទប់ចិត្តមិនតបមិនបាន សូម្បីគេខ្លួនឯងក៏មិនដឹងមូលហេតុអ្វីដូចគ្នា។

" យើងនិយាយចោល ចង់រើសដាក់ខ្លួន ក៏យកទៅ!! " ជុងហ្គុកប្រើសំដីគំរោះគំរើយទៅវិញ នាយសម្រេចចិត្តនាំថេយ៍ត្រឡប់មកក្បែរខ្លួនវិញ តែនាយនឹងនៅសម្ដែងថានៅខឹងនឹងគេនៅឡើយ ដរាបណាមិនទាន់ចាប់លោកហាន់ដេដាក់គុកនិងដឹងការពិតច្បាស់នោះទេ នាយមិននិយាយល្អជាមួយថេយ៍ឡើយ ដូច្នេះបើឃើញនាយប្រើសំដីប្លែកៗដាក់ថេយ៍ សូមកុំប្លែកចិត្តអី។

" អ្ហឹកៗ លោកនិយាយថាឲ្យខ្ញុំ!! " ថេយ៍លើកដៃចង្អុលដាក់នាយទាំងមិនសុខចិត្ត ក្នុងឡានមានតែពីរនាក់ បើនាយមិននិយាយឲ្យគេ នាយនិយាយឲ្យខ្លួនឯងឬ?

" ហ៉ើយឆ្កួតស្លាប់ឥឡូវហើយ!!! " ជុងហ្គុកដកដង្ហើមធំឲ្យធូរទ្រូង មុននឹងចាប់បីថេយ៍ចុះពីលើឡាន មើលតែមុខស្អុយរបស់អេឌីក៏ដឹងថាឈរចាំឡើងធុញទៅហើយ។

" លោក! ដាក់ខ្ញុំចុះទៅ ខ្ញុំមិនបានពិការជើង!! " ថេយ៍ទះស្មានាយឲ្យដាក់ចុះ ទើបជុងហ្គុកក៏យល់ព្រមដាក់គេចុះតាមសំណើរ។

ស្នេហ៍មួយរាត្រី | One Night Stand Kde žijí příběhy. Začni objevovat