Thirty nine : I have a proof that can be exposed

1.8K 148 8
                                    

@The Golden Win-e Company

មានឆ្ងល់ដែរទេថាអារ៉ាវីតាមកកូរ៉េតើនាងស្នាក់នៅទីណា? នាងមិនបានទៅស្នាក់នៅក្នុងភូមិគ្រឹះវីនខូសនៀរ៍ឡើយ ដោយនាងសម្រេចចិត្តមកស្នាក់នៅឯខុនដូរបស់ជុងហ្គុកដែលមានទីតាំងស្ថិតនៅជិតរោងចក្រផលិតស្រាក្រហមស្រាប់ ព្រោះនាងត្រូវចេញចូលពិនិត្យកំឡុងពេលដែលស្រាកំពុងតែផលិតចេញជារូបរាង។

ថ្ងៃនេះនាងបានមកក្រុមហ៊ុនជំនួសជុងហ្គុក ព្រោះបានដំណឹងមកថាថ្ងៃនេះនាយសម្រាកនៅផ្ទះមួយថ្ងៃមិនបានមកធ្វើការឡើយ។

" អូ! សួស្ដី ពួកយើងដូចជាធ្លាប់ជួបគ្នាមែនទេ? តើលោកគឺ...?? " អារ៉ាវីតាដើរមកដល់មុខបន្ទប់ធ្វើការមួយ ក៏បានឃើញវូស៉ីកកាន់ឡាំងដាក់របស់របរដូចជាទើបនឹងរើចេញមក នាងមិនស្គាល់គេឡើយ តែនាងចំណាំបានថាធ្លាប់ជួបគ្នាពេលនៅហាងអាហារកាលពីប៉ុន្មានថ្ងៃមុន។

" ខ្ញុំឈ្មោះ ឆយ វូស៉ីក! " វូស៉ីកស្រដីតបទៅកាន់អារ៉ាវីតាជាភាសាអង់គ្លេស។

" តើលោកកំពុងធ្វើអ្វី? "

" ខ្ញុំរើអីវ៉ាន់របស់លោកប៉ាខ្ញុំចេញ គាត់ធ្លាប់ជាអ្នករួមភាគហ៊ុនក្មុងក្រុមហ៊ុននេះ តែគាត់បានលក់ភាគហ៊ុនទាំងអស់ចេញហើយ " ពិតណាស់! កាលពីយប់មិញ លោកឆយបានខលមកប្រាប់ឲ្យគេមកប្រមូលរបស់របរនៅក្រុមហ៊ុន The Golden Win-e ។

" ដកភាគហ៊ុនចេញ? តើរឿងនេះបានដឹងលឺដល់ជុងហ្គុកឬនៅ? " អារ៉ាវីតាធ្វើមុខឆ្ងល់។

" វាចាត់ចែងរួចអស់ហើយ អ្នកនាងមិនបាច់បារម្ភឡើយ ហើយខ្ញុំមកនេះគ្រាន់តែប្រមូលអីវ៉ាន់ប៉ុណ្ណោះ សូមលាសិនហើយ! " ថាចប់ គេក៏បោះជំហានដើរចេញទៅបាត់ បន្សល់ទុកតែអារ៉ាវីតាដែលនៅតែឆ្ងល់មិនបាត់ ក្រុមហ៊ុនមិនបានក្ស័យធនហើយក៏មិនបានដួលរលំ ថែមទាំងកំពុងអនុវត្តន៍គម្រោងរូបមន្តស្រាក្រហមថ្មីទៀត ហេតុអ្វីក៏សុខៗដកភាគហ៊ុនចេញទៅវិញ? ឬក៏មានរឿងអាថ៌កំបាំងអ្វីក្រៅពីនេះ??

" គួរឲ្យសង្ស័យណាស់! "

-ភូមិគ្រឹះវីនខូសនៀរ៍

មូលហេតុដែលធ្វើឲ្យជុងហ្គុកមិនអាចទៅធ្វើការបាន ព្រោះកាលពីពេលញ៉ាំអាហារពេលព្រឹក នាយស្រាប់តែធុំក្លិនអាក្រក់ហើយក៏រត់ចូលទៅក្អួតក្នុងបន្ទប់ទឹក ឡើងអស់កម្លាំងពីខ្លួនរលីង វាដូចជាទៅនឹងអាការៈរបស់ថេយ៍លើកមុនណាស់។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now