Fifty six : Will you go with me?

1.5K 126 6
                                    

-ប៊ូសាន

ការធ្វើដំណើរចំណាយពេលយូរសមល្មម ទីបំផុតក៏បានមកដល់រីសតមួយកន្លែងនៃទីក្រុងប៊ូសាន។ វាជារីសតឯកជនតូចមួយដែលមានសមុទ្រនៅទល់មុខ។

" អូហ៍!!! សមុទ្រ!!!! " ជីមីនបើកទ្វារឡាន រត់ស្រសំដៅទៅរកសមុទ្រទាំងត្រដាងដៃ ធ្វើឲ្យជំនោរបក់មកប៉ះនឹងរាងកាយរបស់គេ វាពិតជាស្រស់ស្រាយខ្លាំងណាស់ គេខានមានពេលវេលាសម្រាកបែបនេះយូរមកហើយ។

" មីន! "

" លោកពូ! " ជីមីនបែរទៅរកយ៉ុនហ្គីដែលដើរចូលមក យ៉ុនហ្គីស្លៀកសម្លៀកបំពាក់ខោខ្លីត្រឹមជង្គង់ពណ៌ទឹកដោះគោ អាវដៃវែងពណ៌ទឹកសមុទ្រ ស្រដៀងនឹងជីមីនដូចគ្នា អាចថាវាជាការស្លៀក couple ក៏បាន។

" ហេតុអ្វីក៏ពូនាំខ្ញុំមកទីនេះ? "

" ក្រែងមីនចូលចិត្តសមុទ្រមិនអ៊ីចឹងឬ? "

" វាប្លែក! ពូមិនដែលបែបនេះឡើយ! " ជីមីនធ្វើមុខឆ្ងល់ ស្រាប់តែយ៉ុនហ្គីស៊កដៃទាញគេទៅឱប ធ្វើឲ្យមុខរបស់ពួកគេនៅឆ្ងាយពីគ្នាត្រឹមមួយចង្អាមប៉ុណ្ណោះ។ បេះដូងជីមីនចាប់ផ្ដើមលោតញាប់ ក្រសែភ្នែកស្រទន់ ស្នាមញញិមដែលយ៉ុនហ្គីកំពុងមានឲ្យគេនៅពេលនេះ វាសឹងតែធ្វើឲ្យគេអៀនស្ទើរឆ្កួតទៅហើយ។

" បងគ្រាន់តែចង់ធ្វើអូនសប្បាយចិត្តប៉ុណ្ណោះ ហើយត្រៀមខ្លួនទៅ យប់នេះបងមានរឿងចង់ប្រាប់អូនមួយ " យ៉ុនហ្គីញញិមស្រស់ ដៃលើកវែកសក់របស់ជីមីនដែលត្រូវខ្យល់បក់ស៊កចូលទៅលើទងត្រចៀករបស់គេ។

" រឿងអ្វី? ប្រាប់ពេលនេះមិនបានទេហេស? " ជីមីនធ្វើជាពេបមាត់ ឱបចង្កេះយ៉ុនហ្គីវិញយ៉ាងណែន តើយ៉ុនហ្គីពិតជាមានអ្វីស៊ុបប្រាយគេមែនឬ? វាធ្វើឲ្យគេរំភើបចង់ដឹងឥឡូវនេះទៅហើយ។

" ចាំយប់! សឺត* " ឆ្លើយរួចយ៉ុនហ្គីក៏ឱនថើបថ្ពាល់ជីមីនមួយខ្សឺតយ៉ាងវែងហើយពួកគេក៏បន្តឈរឱបគ្នាបណ្ដោយឲ្យខ្យល់ត្រជាក់បក់មកប៉ះនឹងរាងកាយទាំងពីរ វាមើលទៅពិតជាស្វីតហើយរ៉ូមែនទិកណាស់។

" ឱព្រះជាម្ចាស់អ្ហើយ តើខ្ញុំគួរតែរកមួយទុកកំដរនឹងគេដែរទេ? " ហ្វ្រេងឈរសញ្ចឹងគិតទាំងកំពុងសំឡឹងទៅយ៉ុនហ្គីនិងជីមីន។ ចង់ប្រាប់ថា ហ្វ្រេងម្នាក់នេះ single តាំងពីកើតមកមិនដែលមានសង្សារឡើយ ឥឡូវមានអារម្មណ៍ថាឯកាណាស់ ជុំវិញមានតែគូស្នេហ៍គេដើរឲ្យត្រសង ក្រឡេកមើលមកខ្លួនឯងវិញគួរឲ្យអភ័ព្វខ្លាំងណាស់។

ស្នេហ៍មួយរាត្រី | One Night Stand Tahanan ng mga kuwento. Tumuklas ngayon