Fifty five : Appa

1.4K 160 16
                                    

ថ្ងៃថ្មី

" ប៉ាប៉ា! បាញ់ទឹកអប់ឲ្យកូនផង! " អាល្អិតតូចដែលឈរនៅលើកៅអីឲ្យជុងហ្គុកស្លៀកសម្លៀកបំពាក់សិស្សសាលាឲ្យ ងើយមុខលើកដៃចង្អុលទៅដបទឹកអប់នៅក្នុងទូ។

" បាញ់ដែរហ៎? "

" អាប់ប៉ាបាញ់ឲ្យកូនរហូតហ្នឹង អាប់ប៉ាថាពេលក្រអូបទៅនឹងមានឆីៗចូលចិត្ត ខិខិ! " ស៊ូប៊ីននិយាយហើយសើច ធ្វើឲ្យជុងហ្គុកក៏អស់សំណើចនឹងកូនដែរ មុននឹងឈោងយកទឹកអប់មកបាញ់ឲ្យគេ ចំណែកថេយ៍វិញគេងមិនទាន់ភ្ញាក់ឡើយ ព្រោះយប់មិញពាក់កណ្ដាលយប់ទើបគេព្រមគេង ដូច្នេះហើយទើបជុងហ្គុកត្រូវមករៀបចំស្លៀកពាក់ឲ្យស៊ូប៊ីន ម្យ៉ាងថ្ងៃនេះនាយសម្រាកនៅផ្ទះមិនទៅធ្វើការឡើយ។

" រួចហើយ ឲ្យប៉ាថើបបន្តិចទៅមើល! សឺតៗ!! " ជុងហ្គុកចាប់បីស៊ូប៊ីនមកដាក់នឹងដៃថើបថ្ពាល់ប៉ោងៗរបស់គេពីរបីខ្សឺត មុននឹងដើរនាំគេទៅឲ្យម៉ែដោះដែលចាំនៅមុខបន្ទប់ ដើម្បីយកគេចុះទៅខាងក្រោមញ៉ាំអីមុននឹងទៅសាលារៀន។

បន្ទាប់ពីឲ្យស៊ូប៊ីនទៅបាត់ ជុងហ្គុកក៏ដើរមករកថេយ៉ុងដែលកំពុងគេងមិនទាន់ភ្ញាក់នៅឡើយ។ នាយយកដៃវែកសក់ដែលធ្លាក់មកបាំងមុខរបស់គេទៅខាងលើអស់មុននឹងផ្ដល់ស្នាមថើបលើថ្ងាសរបស់គេមួយខ្សឺត។

" អ្ហឹម...ជុង! "

" សូមទោស បងធ្វើឲ្យអូនភ្ញាក់មែនទេ? "

" ទេ! មកគេងជាមួយអូនមក! " ថេយ៍គ្រវីក្បាលចាប់កាន់ដៃរបស់នាយ ភ្នែកបើកព្រឹមៗសុំឲ្យនាយចូលគេងជាមួយ។ ជុងហ្គុកសើចបន្តិច ហើយក៏បើកភួយចូលទៅគេងទាញថេយ៍មកឱបជាប់ក្នុងទ្រូង ដៃរបស់នាយក៏ដាក់នៅចង្កេះខាងក្រោយរបស់គេ។

" ប៊ីនទៅសាលាហើយមែនទេ? "

" កូននៅញ៉ាំអីខាងក្រោម អូនឃ្លានឬនៅ? " ជុងហ្គុកឱនមើលមុខរបស់ថេយ៍ដែលសង្ងំបិទភ្នែកនៅឡើយ ។

" អត់ទេ! ចង់គេងឱបបង រាល់ព្រឹកមិនដែលបានគេងឱបទេ បងទៅចោលអូនរហូត! " ថេយ៍គ្រវីក្បាល ដៃដាក់ឱបចង្កេះជុងហ្គុកយ៉ាងណែន ឈ្មុលក្បាលចូលក្នុងដើមទ្រូងរបស់នាយ ខណៈជុងហ្គុកយកដៃញីសក់ក្បាលរញ៉េរញ៉ៃរបស់គេលេងទាំងអស់សំណើចនឹងគេ។

ស្នេហ៍មួយរាត្រី | One Night Stand Where stories live. Discover now