✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Comp...

Autorstwa Axnnie_Jjang

168K 13.3K 23

ព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ... Więcej

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី ១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ១៩

2K 169 0
Autorstwa Axnnie_Jjang

   ស្អែកឡើង ជុងហ្គុកត្រូវចូលរាជវាំងដើម្បីទៅជួបជុំរៀបចំខ្លួនធ្វើដំណើរទៅព្រៃនៅថ្ងៃស្អែកជាមួយពួក មន្ត្រីទូតបរទេសទាំងនោះ ។

« រៀបចំឲ្យសព្វ កុំឲ្យខ្វះសូម្បីមួយមុខយល់ទេ? » រាជបុត្រចាងហ៊ូនមានបន្ទូលបង្គាប់ទៅពួកសេនាដែលរៀបចំសម្ភារៈឲ្យអ្នកផ្សងព្រេង ជួនជាពេលនោះរាងក្រាសក៏ចូលមកដល់ល្មម ។

« លោកសេនាប្រមុខមកដល់ហើយឬ? » ចាងហ៊ូន

« ក្រាបទូលរាជបុត្រ ខ្ញុំម្ចាស់ទើបតែបានដំណឹងពី លោកពុកកាលពីយប់មិញនេះថាត្រូវធ្វើដំណើរទៅ ព្រៃបរបាញ់ជាមួយលោកមន្ត្រីទូតទើបមកដើម្បី  បញ្ជក់ទៅក្រាបទូល » ជុងហ្គុក

« មែនហើយ ម្សិលមិញនេះពួកគេថាចង់ស្គាល់ទឹកដីឡាកូស៊ីនយើងឲ្យកាន់តែច្បាស់ហើយក៏ចង់ដើរបរបាញ់តិចតួចទើបយើងយល់ថាគួរតែចាត់លោក ទៅដើម្បីងាយស្រួលទំនាក់ទំនងគ្នា លោកមិនយល់ទាស់ទេមែនទេដែលយើងបញ្ជូនលោកទៅភ្លាមៗ បែបនេះ? » ទ្រង់ចោទសួរដូច្នេះព្រោះមើលទៅទឹក មុខរាងក្រាសដូចជារៀងទើសទាល់ ដោយសារតែ តក់ក្រហល់ខ្លាំងពេកសម្រាប់គេ ប៉ុន្តែជុងហ្គុកបែរជាជ្រើសរើសមិនជំទាស់ទៅវិញ ។

« អត់នោះទេក្រាបទូល » ជុងហ្គុក

« អ៊ីចឹងល្អណាស់ សម្ភារៈដើរព្រៃទាំងប៉ុន្មានយើងបានឲ្យគេរៀបចំរួចរាល់អស់ហើយ ថ្ងៃស្អែកពេលព្រលឹមលោកមកទីនេះជួបជុំគ្នាទៅចុះ » ចាងហ៊ូន

« ក្រាបទូលរាជបុត្រា » នាយអោនក្បាលបន្តិចមុន នឹងញញឹមទៅចាងហ៊ូនដែលញញឹមមកកាន់គេវិញដូចគ្នា ទាំងដែលនាយមិនបានដឹងថាទ្រង់កំពុងតែកើតចិត្តស្អប់ដែលគេស្និទ្ធស្នាលនឹងរាជទាយាទតូច នោះឡើយ ។

   ក្រោយជួបសំណេះសំណាលជាមួយពួកបរទេស ហើយ ជុងហ្គុកក៏បម្រុងត្រឡប់ទៅគេហដ្ឋានវិញប៉ុន្តែ សុខស្រាប់តែនឹកឃើញដល់ថេយ៉ុងទើបនាយលប ដើរវៀងទៅដល់ក្បែរដំណាក់របស់ទ្រង់ក៏បានឃើញទ្រង់គង់នៅដំណាក់តូចមួយទៀតក្បែរនោះនៅជាប់មាត់ទឹកកំពុងដេរប៉ាក់កន្សែងជាមួយព្រះមាតាយ៉ាងស្ងៀមស្ងាត់ យ៉ាងណាមិញភាពស្រស់ស្អាតឥតខ្ចោះនៃរូបឆោមឡោមពណ៌របស់ថេយ៉ុងកំពុងឆក់បេះដូង នាយឲ្យនៅគាំងជាប់មួយកន្លែង សុខចិត្តលួចឈរនឹង ដើមផ្កាសាគូរ៉ាដើម្បីលបមើលសកម្មភាពរបស់ទ្រង់ឥតប្រិចចុងកន្ទុយភ្នែក ជាពិសេសគឺពេលដែលថេយ៉ុងងាកព្រះនេត្រឃើញគេហើយលួចញញឹម ដាក់យ៉ាងស្រស់ស្អាតផ្អែមល្ហែមជាទីបំផុត ។

« ស្អាត...ស្អាតខ្លាំងណាស់ តើទ្រង់ជាមនុស្សឬក៏ជាទេវតាទៅ? » ជុងហ្គុកលេចឡើងជាសំណួរនៅ ក្នុងចិត្តដែលកំពុងប្រឆាំងនឹងខួរក្បាល ព្រោះតែរាជ ទាយាទមួយអង្គនេះល្អពេកហើយ ល្អដល់ថ្នាក់រក ចំណុចរិះគន់សឹងតែមិនបានឡើយ ។

« ជុងហ្គុក កូនមកធ្វើអីនៅទីនេះ? » សម្លេងគ្រលរធំបន្លឺឡើងក្រោយខ្នងពញ្ញាក់ឲ្យនាយសង្ហារងាកមក ភ្លាម ភ្នែកទាំងគូបើកធំៗពេលឃើញថាជាលោកពុករបស់ខ្លួន ។

« ពុ..ពុក!! គឺខ្ញុំ...ខ្ញុំគ្រាន់តែដើរកាត់ទីនេះប៉ុណ្ណោះ គ្មានចេតនាលបមើលរាជទាយាទទេ » ជុងហ្គុក និយាយរដាក់រដុបខ្លាចរអាតិចតួចចំពោះទឹកមុខគាត់ ។

« ពុកមិនទាន់បានសួរផង កូនភ័យធ្វើអី? » គាត់សួរ បកហាក់បីតាមទាន់ជាន់កែងឲ្យរាងក្រាសអោនមុខ មិនហ៊ានសម្លឹងមើលគាត់ចំ ។

« ព្រះអង្គមានកិច្ចការសំខាន់ផ្ដែផ្ដាំ កូនឆាប់តាមពុកទៅជួបទ្រង់ឥឡូវនេះ » និយាយហើយ រាងចំណាស់ក៏ដើរចេញទៅមុន ឯជុងហ្គុកក៏ងាកមកមើលថេយ៉ុង ដែលទតមកនាយទាំងក្ដីបារម្ភនឹងសភាពមុននេះទើបគេរហ័សដើរតាមគាត់បាត់ទៅ ។

   គ្រាន់តែចូលមកដល់ដំណាក់ភ្លាម ព្រះអង្គក៏ហុច ក្រដាសមួយចំនួនដាក់នៅចំពោះមុខជុងហ្គុកនិងលោកមេទ័ពភ្លាម ។

« ជាអ្វីហ្នឹងព្រះអង្គ? » លោកមេទ័ព

« ជាបញ្ជីឈ្មោះមន្ត្រីទូតរបស់អឺរ៉ុបដែលធ្លាប់ធ្វើដំណើរចងសម្ព័ន្ធជាមួយប្រទេសផ្សេងៗ លោក សេនាប្រមុខចេះអានភាសាអស់នេះ សូមលោកជួយ មើលទៅមើល៍ថាមន្ត្រីដែលកំពុងមកចងសម្ព័ន្ធជាមួយ ពួកយើងនេះមានឈ្មោះនៅក្នុងនេះឬក៏អត់ ព្រោះយើងបានចាត់មនុស្សឲ្យស៊ើបសកម្មភាពពួកគេដូចជាគួរឲ្យសង្ស័យណាស់ទើបយើងបានចាត់ ឲ្យគេផ្ញើរឈ្មោះមនុស្សអស់នេះមកនឹងអាលឲ្យលោកជួយពិនិត្យ ចៀសវាងមានបញ្ហាធំទៅថ្ងៃ ក្រោយ » ព្រះរាជាមានបន្ទូលជាមួយទឹកព្រះភក្ត្រភ័យព្រួយ ព្រោះទ្រង់សង្កេតទតឃើញភាពមិនប្រក្រតីរបស់ពួកមន្ត្រីអស់នោះតាំងតែពីថ្ងៃដំបូង មកដល់គ្មានឯកសារបញ្ជាក់ការអនុញ្ញាតត្រឹមត្រូវ   ក្រសែរភ្នែកម្នាក់ៗដូចជាមានបង្កប់នូវល្បិចខ្លះដែលទ្រង់មិនអាចបំបែកបានទើបត្រូវលួចស៊ើបទាំងបែប នេះ សង្ឃឹមថាអាចដឹងការពិតបាន ។

« ក្រាបទូលព្រះអង្គ » ជុងហ្គុកក៏ទាញក្រដាសនោះ មកពិនិត្យមើលឈ្មោះម្ដងមួយយ៉ាងយូរទៅមកបួនទៅប្រាំដងប៉ុន្តែរកយ៉ាងណាក៏មិនឃើញដែរ ។

« យ៉ាងម៉េចហើយលោកសេនាប្រមុខ? » ព្រះអង្គ

« ទូលបង្គំរកមិនឃើញឈ្មោះពួកគេទេក្រាបទូល មានតែឈ្មោះដូចប៉ុន្តែខុសត្រកូលគ្នាឆ្ងាយស្រឡះណាស់ អាចសន្មតបានថាពួកគេមិនមែនជាមន្ត្រីទូត ពិតប្រាកដទេ » លឺជុងហ្គុកនិយាយដូច្នេះធ្វើឲ្យព្រះអង្គនិងលោកមេទ័ពជ្រួញចិញ្ចើមភ្លាមៗ ។

« បើអ៊ីចឹងពួកគេជានរណាឲ្យប្រាកដទៅ? ហើយពួកគេមានបំណងអ្វីទើបបន្លំខ្លួនមកធ្វើដូច្នេះ? » លោកមេទ័ពចោទជាសំណួរទើបជុងហ្គុកសាកបិទភ្នែករកនឹកមើលក្រែងលោគេធ្លាប់អានសៀវភៅប្រទះនឹងរឿងមួយនេះ ប្រហែលជាមួយសន្ទុះក្រោយគេក៏ស្រាប់តែនឹកឃើញភ្លាម ។

« ខ្ញុំម្ចាស់ថាពួកគេអាចជាមនុស្សដែលក្រុមចោរសមុទ្រចាត់ឲ្យបន្លំខ្លួនចូលមកទឹកដីឡាកូស៊ីនហើយ ស៊ើបសភាពការណ៍មុននឹងធ្វើការវាយយកទឹកដីក៏ថា បានដែរក្រាបទូល » ជុងហ្គុក

« ម៉េចក៏លោកគិតបែបនេះ? » ព្រះអង្គមានបន្ទូល សួររួមជាមួយខ្សែភ្នែករបស់លោកមេទ័ពធ្វើឲ្យនាយ មិនអាចប្រាប់ពីការពិតទើបរកនឹកពាក្យដោះសារភ្លាម ។

« គឺខ្ញុំម្ចាស់បានទៅសិក្សានៅអឺរ៉ុប ធ្លាប់បានឃើញហេតុការណ៍ស្រដៀងគ្នាបែបនេះច្រើនណាស់ ចុងក្រោយប្រទេសតូចៗត្រូវអឺរ៉ុបកាន់កាប់ហើយបង្រួមទៅជាប្រទេសពួកគេច្រើនណាស់ក្រាបទូល » ជុងហ្គុក

« បើដូច្នេះពិតមែន ត្រូវតែចាត់ការពួកគេឲ្យបានលឿនក្រាបទូល » លោកមេទ័ព

« យើងក៏គិតដូចលោកមេទ័ពដែរ ប៉ុន្តែបើយើងចាត់ការនៅពេលនេះដូចជាភ្លាមៗពេកមិនអាចចាប់បានទាំងក្រុមពួកវាឲ្យអស់នោះទេ » ព្រះអង្គចាប់ផ្ដើមខ្វល់ខ្វាយម្ដងទៀតទើបជុងហ្គុករិះរកអ្វីមួយមកជម្រាបទ្រង់ ។

« ខ្ញុំម្ចាស់មានផែនការមួយមិនដឹងថាមានផលឬក៏អត់ទេក្រាបទូល » ជុងហ្គុកបញ្ចេញទឹកមុខម៉ឺងម៉ាត់ធ្វើឲ្យលោកពុកនិងព្រះអង្គសម្លឹងគ្នាមុននឹងងាកមករកគេវិញ ។

« លោកមានផែនការអីក៏និយាយមក យើងចាំស្ដាប់ » ក្រោយទទួលការអនុញ្ញាតហើយ នាយក៏រៀបរាប់ផែនការដែលខ្លួនមានទៅកាន់ទ្រង់និងលោកមេទ័ពយ៉ាងក្បោះក្បាយ ឯព្រះអង្គក៏ទ្រង់យល់ស្របនឹងអ្វីដែលគេនិយាយផងដែរ ។

« ល្អណាស់អ៊ីចឹងយើងប្រគល់រឿងនេះឲ្យទៅលោក ចុះ កុំធ្វើឲ្យយើងខកបំណងឲ្យសោះ លោកសេនា ប្រមុខ » ព្រះអង្គ

« ទទួលបញ្ជាព្រះអង្គ » ជុងហ្គុកទទួលយករាជបញ្ជារបស់ទ្រង់ដោយមិនប្រកែក ព្រោះនៅសម័យថ្មីគេជា ប៉ូលីសបង្ក្រាបមនុស្សអាក្រក់ជូនប្រទេស មកដល់ទីនេះគេក៏ចង់បំពេញតួនាទីដូចគ្នាដើម្បីសន្តិភាពនគរ ដែរ ។

To be continued......🌿🍂🌻

Czytaj Dalej

To Też Polubisz

288K 20.4K 65
ទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្...
441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.4M 60.2K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...