ភាគ៨ : ខ្ញុំប្រហែលជានឹកឯងមិនខាន

2.1K 178 4
                                    

..........

     "យប់មិញមើលទៅដូចសុភាពណាស់ តែមើលចុះ...ហឹុស...បែបនេះ យើងចូលចិត្ត"ស៊ូហ្គាបន្លឺឡើងតិចៗ លួចញញឹមចុងមាត់ម្នាក់ឯងសម្លឹងមើលអ្នកដែលដើរទៅមុននេះ រួចក៏ដើរតាមក្រោយរាងតូច

     មកដល់ខាងក្នុង ជីមីនងាកមើលជុំវិញ ឃើញថារៀបរយជាងយប់មិញល្អណាស់ កម្លោះតូចដើរទៅអង្គុយលើសាឡុង ទុករបស់ដែលទិញមកនៅលើតុក្បែរនោះ ដោយមិននិយាយអីមួយម៉ាត់

     "ឯងញាំអីហើយឬនៅ?"ស៊ូហ្គា យករបស់ដែលរាងតូចទិញមកទៅដាក់កម្ដៅនៅផ្ទះបាយ ក៏ឆ្លៀតសួរគេ ព្រោះស្មើរនេះម៉ោង10 ជិត 11ទៅហើយ បើមិនគេទាន់ញាំអីច្បាស់ជាឃ្លានមិនខាន

     "ខ្ញុំញាំអីមកសាលារួចហើយ"ជីមីនតបរបៀបធុញទ្រាន់ពេញទំហឹង ពេលរាងក្រាស់យកទឹកមកអោយគេផឹក អោយគេចូលមកគ្មានធ្វើសី្អផង បើទៅវិញ ទៅដើរលេងអីប្រហែលជាល្អជាងនេះផង

     "ឯងរៀនសាលាណា?"រាងក្រាស់សួរឡើង ពេលដាក់បង្គុយក្បែរជីមីន តែគេខិតចេញ ហាក់ដូចមិនចង់អង្គុយជិតប៉ុន្មាន ស៊ូហ្គាលួចក្រឺតតាមជើងធ្មេញ មនុស្សស្អី គ្រាន់អង្គុយជិតមិនបាន ចាប់រំលោភលែងអោយទៅផ្ទះវិញឥឡូវហើយ

     "សួរធ្វើអី?"

     "និយាយអោយសុភាពដូចយប់មិញបន្ដិចមិនបានហេស?"

     "សុភាពបានតែនៅកន្លែងការងារទេ លោកជាស្អី ដែលអោយខ្ញុំសុភាពដាក់នោះ"

     "យើងជាមិត្តបងប្រុសឯងនឹងហើយ"

     "សម្បត្តិត្រឹមមិត្ត មិនមែនសាច់ឈាមគាត់ឯណា បានហើយ...ខ្ញុំទៅវិញហើយ នៅទីនេះគួរអោយធុញណាស់"ជីមីនងើបក្រេះពីសាឡុង ឈានជើងប្រុងដើរចេញទៅ តែត្រូវរាងក្រាស់ចាប់ដៃជាប់

     "លើកក្រោយ ជួបគ្នាទៀតណា"ថាហើយនាយក៏អោនថើបដៃជីមីនមួយខ្សឺតយ៉ាងយូរធ្វើអោយអ្នកដែលត្រូវគេលូកលាន់ ក្ដៅស្លឹកត្រចៀកងឺុង ដូចភ្លើងឆេះព្រៃ កន្រ្ទាក់ដៃចេញពីគេវីសនឹងរបូតដៃពីស្មា

     "អាឆ្កួត..."បើនៅតទៀត ច្បាស់ណាស់ថាអាគាត់រោគចិត្តនេះ នឹងធ្វើអីលើសពីនឹងមកលើគេទៀតមិនខាន ទើបគេប្រញាប់ដើរចេញទៅវិញ ទាំងក្ដៅក្នុងទ្រូងចង់ឆេះ លួចខឹងនឹងបងប្រុស ដែលអោយគេមកជួបមនុស្សរោគចិត្តម្នាក់នេះ ចាំមើលតែទៅដល់ក្លឹប ដឹងគ្នាមិនខានទេ...

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now