ភាគ២៦: ស្រីម្នាក់នោះជានរណា?

1.7K 149 0
                                    

@កន្លះក្រោយមក

ទីបំផុត ក្រោយខានមកសាលាជាយូរ ថ្ងៃនេះក៏ដល់ថ្ងៃចូលរៀនវិញ ថេយ៉ុងត្រូវជិះឡានមកសាលាជាមួយជុងហ្គុកដូចដើម ម្យ៉ាងថេយ៉ុងនៅផ្ទះជាមួយនាយស្រាប់ ព្រោះប៉ាម៉ាក់នាយមិនទាន់មក ទើបថេយ៉ុងយល់ព្រមនៅជាមួយជុងហ្គុកមួយរយ:សិន ។ ចំណែកណាមជុន គេបានដឹងរឿងរវាងថេយ៉ុងនិងជុងហ្គុកហើយដែរ គេល៏មិនប្រឆាំងអី ព្រោះគេស្គាល់ជុងហ្គុកហើយ អាចជឿចិត្តបានថានាយអាចមើលថែប្អូនខ្លួនបាន ។

ថេយ៉ុងនិងជុងហ្គុកដើរបណ្ដើរគ្នាដូចរាល់ដង តែអ្វីដែលធ្វើឲ្យសិស្សៗមើលមកពួកគេនោះ គឺជុងហ្គុកនេះឯង ។ នាយកាន់ដៃថេយ៉ុងជាប់ ទោះថេយ៉ុងប្រកែកក៏មិនព្រម ជាសង្សារគ្នា នាយត្រូវធ្វើឲ្យគ្រប់គ្នាដឹងថានាយជាម្ចាស់របស់រាងល្អិត បែបនោះទើបគ្មាននរណាមករញ៉េរញ៉ៃជាមួយមនុស្សរបស់នាយ ។

"ពួកគេជាអ្វីនឹងគ្នាឲ្យពិតប្រាកដ? ស្និទ្ធស្នាល កៀកកើយគ្នាថ្នាក់នេះ ប្រាប់ថាជាមិត្តក៏គ្មាននរណាជឿដែរ"ឆា អ៊ុនវ៉ា និយាយឡើងជាមួយមិត្តនាងម្នាក់ទៀត ស្របពេលក្រសែភ្នែក តាមសម្លឹងមើលពួកគេមិនឲ្យដាច់ ភ្ជាប់ជាមួយទឹកមុខសង្ស័យ ។ នាងជានិស្សិតស្រីរៀននៅសាលាជាមួយនឹងពួកគេដែរ អ្វីដែលសំខាន់នាងលួចសម្លឹងជុងហ្គុកមកយូរហើយ តែមិនអាចចូលទៅនិយាយលេងជាមួយគេ ក៏ព្រោះគេតែងនៅជាមួយថេយ៉ុងមិនឲ្យឃ្លាតគ្នា នាងពិបាកក្នុងការចូលទៅក្បែរជុងហ្គុកណាស់ ។

"ប្រហែលសង្សារគ្នា"មិត្តនាងបន្លឺឡើង ខណ:ពេលនាងក៏ងាកតាមមើលពួកគេដូចគ្នា ។

"សង្សារ? យើងមិនជឿទេ ថាគេម្នាក់ចាប់អារម្មណ៍មនុស្សប្រុស"អ៊ុនវ៉ានិយាយឡើងទាំងទឹកមុខរាបស្មើរហាក់កំពុងមានគំនិតអ្វីមួយ មនុស្សដូចជាជុងហ្គុកនេះហ្ហេស ដែលទៅស្រឡាញ់មនុស្សប្រុសដូចគ្នា? នាងមិនគិតបែបនោះទេ

"ឯងប្រុងធ្វើយ៉ាងមិច?"

"យ៉ាងណាយើងជាមនុស្សស្រី មនុស្សប្រុសជាគូរនឹងមនុស្សស្រីស្រាប់ទៅហើយ យើងនឹងយកគេពីអាក្មេងនោះ ឲ្យវាដឹងថា មនុស្សប្រុសនៅតែត្រូវការមនុស្សស្រីមកជាគូរតាមធម្មជាតិជាអ្នកកំណត់ មិនមែនមនុស្សប្រុសដូចគ្នា"អ៊ុនវ៉ាញញឹមចុងមាត់ បង្កប់ទៅដោយកលល្បិចរាប់រយជំពូក ថែមទាំងមានភាពអំណួតជឿជាក់លើខ្លួនឯងជ្រុលហួសហេតុ ទាំងដែលនាងនិងគេមិនដែលនិយាយរកគ្នាបានម្ដងទាល់តែសោះ តែនាងហ៊ានអះអាង ចង់មកដណ្ដើមគេ ពីអ្នកដែលនៅជាមួយគេរាល់ថ្ងៃ គិតថាងាយដូចការគិតរបស់នាងឬ?

💔មិត្តភក្ដិ💔 [Completed ✅]Where stories live. Discover now