ភាគ៣០: មិនចង់ឲ្យខ្ញុំនៅកំដរទេហ្ហេស?

1.6K 126 0
                                    

ណាមជុនងើបខ្លួនពីសាឡុង  ដើរសំដៅទៅគ្រែអ្នកជម្ងឺ ដែលមានជីននៅគេលើនោះ ។ នាយកម្លោះដាក់ខ្លួនអង្គុយលើកៅអីក្បែរគ្រែ ដៃក្រាស់លូកទៅកាន់ដៃរាងស្ដើង និងអង្អែលលើតិចៗ អង្គុយសម្លឹងមើលអ្នកម្ខាងទៀតដោយទឹកមុខស្រពាប់ស្រពោន ដូចដែលថេយ៉ុងនិយាយមិនខុស នាយជាមនុស្សអាក្រក់ មនុស្សចិត្តខ្មៅ បើពេលនោះ នាយមិននិយាយដេញឲ្យគេទៅវិញ គេក៏មិនទៅ ហើយក៏មិនត្រូវយកជីវិតមកប្រថុយនឹងគ្រោះថ្នាក់បែបនេះ បើប៉ាម៉ាក់ជីនដឹង តើគាត់ខកបំណងខ្លាំងប៉ុណ្ណាចំពោះនាយ? គាត់ទុកចិត្ត ពឹងឲ្យនាយមើលគេ តែនាយមិនត្រឹមតែមិនមើលថែ នៅបណ្ដោយឲ្យគេមកជួបរឿងវីសនឹងស្លាប់ សាកសមទេ? ដែលនាយចង់ឲ្យគេមកផ្ញើរជីវិតមកលើនាយនោះ?

"សុំទោស"ណាមជុនពោលពាក្យសុំទោស ស្របពេលភ្នែករបស់នាយកំពុងមានទឹកជ្រាបចេញមក តើវាហួសពេលពេកទេ? សម្រាប់ឲ្យជីនលើកទោសឲ្យនាយ?

@ខាងក្រៅ

ចេញពីបន្ទប់ ថេយ៉ុងក៏ដើរចេញមកខាងក្រៅ ឡើងទៅខាងលើដំបូលនៃអគារមន្ទីរពេទ្យ ដើម្បីរំសាយកំហឹងចេញខ្លះ ជុងហ្គុកដែលមកតាមនោះ ក៏ដើរមកជិតហើយឈរដាក់ដៃឃាំងរាងកាយថេយ៉ុងពីក្រោយ សម្លឹងមើលទៅទេសភាពនាពេលល្ងាច និងមើលព្រះអាទិត្យដែលរៀបលិចជាមួយគ្នា បានឃើញហើយអារម្មណ៍ល្អ និងស្រស់ស្រាយ អាចរំសាយទុក្ខកង្វល់បាន ។

"ពេលនេះគាត់អស់អីហើយ ថេយ៍កុំតានតឹងចិត្តពេកអី" នាយសង្ហារលោមុខដាក់លើស្មារបស់ថេយ៉ុង និយាយលួងលោមដោយពាក្យសម្ដីផ្អែមស្រទន់ អ្នកដែលស្ដាប់ឮ អាចនឹងរំសាយកំហឹងបានខ្លះហើយ ។

"ខ្ញុំពិតជាខឹងនឹងបងប្រុសណាស់ មិនគួរឲ្យមានរឿងនេះកើតឡើងទេ នេះសំណាងហើយដែលចាស់ៗមិនទាន់ដឹងរឿង បើមិនដូច្នោះទេ គ្រួសារមើលមុខគ្នាលែងចំហើយ" ថេយ៉ុងតបទាំងទឹកមុខមិនសូវស្រស់ គេមិនសូវខឹងអីប៉ុន្មានទេ គ្រាន់តែមានអារម្មណ៍ថាខកចិត្ត ខកបំណងលើបងប្រុសរបស់ខ្លួនខ្លាំងជាងចិត្តដែលខឹង ។

"ថេយ៍គិតថាបងប្រុសចង់ឲ្យវាកើតមែនទេ? បងមើលដឹងណា ថាគាត់ក៏មិនចង់ឲ្យវាកើតដែរ"

💔មិត្តភក្ដិ💔 [Completed ✅]Dove le storie prendono vita. Scoprilo ora