ភាគ៤៩ : ហ៊ឹម!...រសជាតិឆ្ងាញ់ដែលតើ

1.2K 98 0
                                    

ពេលរសៀល ក្រោយញាំបាយរួចហើយ ប៉ាម៉ាក់របស់ជុងហ្គុកក៏ត្រឡប់ទៅសេអ៊ូលដោយយកឡានជិះទៅមុន ចំណែកជុងហ្គុកប្រហែលជាទៅវិញដោយសាររថភ្លើងជាមួយថេយ៉ុងនិងណាមជុន ព្រោះជីនមិនបានទៅសេអ៊ូលតាមណាមជុនវិញឡើយ គេនៅមើលការងារជំនួសលោកប៉ានៅទីនេះ ចំណែករឿងរវាងគេនិងណាមជុនចាស់ៗក៏បានរៀបចំពេលវេលាទុករួចហើយ រង់ចាំឲ្យណាមជុនរៀនចប់ ពួកគាត់នឹងចាត់ចែងឲ្យបានមុនថេយ៉ុងនិងជុងហ្គុក ។

ដើរអស់ពេញមួយថ្ងៃ ម្នាក់ៗហត់អស់កម្លាំងមិនស្ទើរ ទើបមកដល់ផ្ទះ លោកគីមក៏បានឲ្យពួកគេឡើងទៅបន្ទប់មុន ចំណែកគាត់ទៅមើលកម្មករដែលប្រមូលផ្លែកាហ្វេទុកសម្រាប់ធ្វើចេញជាគ្រាប់កាហ្វេដាក់ឃ្លាំងសិនសឹមមកវិញ ។

"អូនទៅងូតទឹកមុនហើយ នឹងអាលចុះធ្វើអាហារពេលល្ងាចជាមួយម៉ាក់"មកដល់បន្ទប់ ថេយ៉ុងក៏ដើរទៅយកកន្សែងដើរសម្ដៅទៅបន្ទប់ទឹក ព្រោះគេមិនអាចឲ្យម៉ាក់ធ្វើអាហារតែម្នាក់ឯងនោះទេ ។ ជុងហ្គុកតាមមើលដំណើររបស់ថេយ៉ុងរហូតដល់គេចូលទៅក្នុងបន្ទប់ទឹកបាត់ ទើបនាយដើរទៅរកទ្វារបើកចេញទៅខាងក្រៅ ។

"ម៉ាក់មានអ្វីឲ្យខ្ញុំជួយទេ?"កម្លោះសង្ហារដើរសម្ដៅមកផ្ទះបាយ ស្របពេលចុះមកឃើញអ្នកស្រីគីមអង្គុយជិតបន្លែតែម្នាក់ឯង កាលដែលនាយចុះមក បំណងគឺមកជួយជំនួសថេយ៉ុង ព្រោះនាយមិនចង់ឲ្យគេមកពីហត់ហើយត្រូវមកធ្វើកិច្ចការទាំងនេះទៀត ។

"ជុង!??...ចុះមកធ្វើអីកូន? ទៅសម្រាកខាងលើវិញទៅ ប៉ុណ្ណឹងម៉ាក់អាចធ្វើម្នាក់ឯងបានតើ"អ្នកស្រីគីមនិយាយដេញឲ្យគេទៅសម្រាកវិញ ខណ:ដែលគេនៅសឈរញឹមៗមិនព្រមទៅ ទើបទម្លាក់ខ្លួនអង្គុយជួយបេះបន្លែគាត់ដោយមិនឲ្យគាត់និយាយហាមបាន ។

"កូនចង់ជួយ ម៉ាក់កុំហាមអីណា"ជុងហ្គុកធ្វើភ្នែកម៉ក់ៗ ទទូចសុំគាត់ដោយទឹកមុខគួរឲ្យអាណិត ទើបគាត់គ្រវីក្បាលតិចៗដោយការហួសចិត្ត ចរឹកមិនខុសពីគ្នាពិតមែន ។

"តាមចិត្តកូនចុះ"ដោយអស់ជម្រើស អ្នកស្រីគីមក៏ឆ្លើយយល់ព្រម គាត់ចិតបន្លែបណ្ដើរ ដៀងភ្នែក ញញឹមមើលអនាគតកូនប្រសាររបស់គាត់បណ្តើរ ទាំងស្រស់សង្ហារ ទាំងមានទឹកចិត្ត មិនប្រកាន់ខ្លួន ជាតិនេះ មានកូនប្រសារល្អបែបហ្នឹងគាត់អស់ក្ដីបារម្ភហើយចំពោះកូនពៅរបស់គាត់ហើយ ។

💔មិត្តភក្ដិ💔 [Completed ✅]Hikayelerin yaşadığı yer. Şimdi keşfedin